ក្រុង​រី​យ៉ា​ដៈ អា​រ៉ា​ប៊ី សា​អ៊ូឌីត បានទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​ជំនួប​កំពូល​នៃ​ក្រុម​មេដឹកនាំ​ឈូង​សមុទ្រ​អារ៉ាប់​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​វិបត្តិ​បាន​កើត​ឡើង​ជុំវិញ​ជម្លោះ​ការទូត​ដ៏​ជូរ​ចត់​មួយ​ជាមួយ​នឹង​ប្រទេស​កាតា សង្គ្រាម​នៅ​យេម៉ែន និង​អំពើ​ឃាតកម្ម​លើ​អ្នក​កាសែត ឈ្មោះ Jamal Khashoggi ផង​នោះ។

មេដឹកនាំ​នៃ​ប្រទេស​កាតា​លោក SheikhTamimbin Hamadal-Thani ត្រូវបាន​អញ្ជើញ ដោយ​ក្រុង​រីយ៉ាដ ដែល​មាន​ទំនាក់​ទំនង​ការទូត​យ៉ាង​រឹងមាំ​ជាមួយ​ក្រុង​ដាហា​នៅ​ឆ្នាំ ២០១៧ ជាមួយ​ប្រទេស​បារ៉ែន​និង​អារ៉ាប់​រួម​ដើម្បី​ចូលរួម​កិច្ចចរចា របស់​ក្រុម​ប្រឹក្សា កិច្ច​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ (GCC)។

ប៉ុន្តែ នៅ​មិនទាន់​ច្បាស់​ថា​តើ​មេដឹកនាំ​កាតា​រូបនោះ នឹង​ចូលរួម​ជំនួប​ប្រចាំឆ្នាំ​របស់ GCC ដែល​សមាជិក​ដទៃ​ទៀត​ដូចជា​ប្រទេស​កូវ៉ែត និង​ប្រទេស​អូម៉ង់ មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​នយោបាយ​ដ៏​អាក្រក់​បំផុត​រវាង​មហា​អំណាច​ឈូង​សមុទ្រ ដែល​សម្បូរ​ទៅ​ដោយ​ប្រេង​នោះ​ទេ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​ក្រុម​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​ចោទ​ប្រកាន់​លើ​ប្រទេស​កាតា​ពីបទ​គាំទ្រ​អំពើ​ភេរវកម្ម និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ៊ីរ៉ង់ ដែល​ជា​គូ​សត្រូវ​នៅ​ក្នុង​តំបន់​របស់​ពួកគេ។

ក្រុង​ដូ​ហា ដែល​បានប្រកាស​នៅ​ខែ​នេះ​ថា ខ្លួន​កំពុង​ដកខ្លួន​ចេញពី​ក្រុមហ៊ុន​អន្តរជាតិ (កាតែល) គ្រប់គ្រង​ដោយ​អារ៉ាប៊ី​សាអ៊ូឌីត ហើយ​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប៉ុន្តែ​ជម្លោះ​នោះ បាន​អូស​បន្លាយ​ពេល​រហូត​ដល់​បច្ចុប្បន្ន​នេះ។

រដ្ឋមន្ត្រីការបរទេស​បា​រ៉ែ​ន លោក Sheikh Khaled bin Ahmad Al-Khalifa បាន​ថ្លែង​នៅ​ក្នុង​ជំនួប​កំពូល​នោះ​ថា៖ «ក្រុង​កាតា បាន​ផ្តាច់​ស្ពាន​ចម្លង​ទាំង​អស់​ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន ដក​ថយ​ពី GCC»។

GCC ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៨១ នៅ​ចំពេល​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់ ហើយ ២ ឆ្នាំ​ក្រោយ​មក​បដិវត្តន៍​អ៊ិស្លាម​នៅ​ក្រុង​តេអេរ៉ង់ បាន​បង្ក​ឲ្យ​មាន​កង្វល់​នៅ​ក្នុង​ក្រុម​ប្រទេស​ឈូង​សមុទ្រ​នេះ៕