ក្រុង​អាឌីស​ អា​បេ​បាៈ ​ក្រុម​មេ​ដឹក​នាំ​សហ​ភាព​អាហ្វ្រិក ​បាន​ប្តេជ្ញា​ចិត្ត​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សន្តិ​ភាព​នៅ​ក្នុង​ប្រទេស ​លី​ប៊ី​ ជា​សញ្ញា​នៃ​បំណង​ប្រា​ថ្នា​របស់​ប្លុក​មួយ​នេះ​ ដើម្បី​ដើរ​តួ​យ៉ាង​សំ​ខាន់​មួយ ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​របស់​ទ្វីប​នេះ​។​

​មេ​ដឹក​នាំ​សហ​ភាព​អាហ្វ្រិក​ AU ​បាន​ត្អូញ​ត្អែរ​អំពី​ការ​មើល​រំលង​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ការ​បង្កើត​សន្តិ​ភាព​ទាក់​ទង​ទៅ​នឹង​ប្រ​ទេស​ លី​ប៊ី​ ដែល​ត្រូវ​បាន​ដឹក​នាំ​ជា​ពិ​សេស​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​បណ្តាល​ប្រ​ទេស​អ៊ឺ​រ៉ុប​ជាប់​ពាក់​ព័ន្ធ​មួយ​ចំនួន​ធំ​ផង​ដែរ​។​

​ខណៈ​ក្រុម​សមា​ជិក​ទាំង​៥៥​ប្រទេស​ បាន​រៀប​ចំ​ជំនួប​កំពូល​មួយ​ លោក Smail Chergui ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​សន្តិ​ភាព ​និង​សន្តិ​សុខ​នៅ​សហ​ភាព​អា​ហ្វ្រិក​ បាន​ជួយ​ស្តា​ដំណើរ​ការ​សន្តិ​ភាព​នៅ​ប្រទេស​ លី​ប៊ី ​ឲ្យ​ល្អ​ប្រ​សើរ​ឡើង​វិញ​។​

​លោក​ Smail Chergui បាន​ថ្លែង​ថា​៖ «​វា​អា​ស្រ័យ​ទៅ​លើ​អង្គ​ការ​សហ​ប្រជា​ជាតិ​ខ្លួន​ឯង​ទេ​ ដែល​បច្ចុប្បន្ន​ត្រូវ​ការ​ពួក​យើង»​។​ លោក​បាន​បន្ថែម​ថា​៖ «​វា​ដល់​ពេល​ត្រូវ​បញ្ចប់​ស្ថាន​ការណ៍​នេះ​ ហើយ​អង្គ​ការ​ ២​ នោះ​ គួរ​រួម​ដៃ​គ្នា​ធ្វើ​កិច្ច​ការ​ងារ​ទាំង​អស់​នោះ​»​៕ SK