ក្រុង​បាងកក៖ ​ព្រឹទ្ធ​សភា​ម្នាក់​បាន​អំពាវនាវ​ឲ្យ​សភា​ជាន់​ខ្ពស់​​ចូលរួម ក្រោយ​ពី​រដ្ឋាភិបាល​ និង​សមាជិក​សភា​បក្ស​ប្រឆាំង​បាន​​​ដាក់​ញត្តិ​​ ២ ដាច់​ដោយ​ឡែក​ស្នើ​សុំ​ឲ្យ​​​បង្កើត​គណៈកម្មាធិការ​មួយ ​ដើម្បី​សិក្សា​អំពី​ការ​កែប្រែ​​រដ្ឋ​ធម្មនុញ្ញ​។​

ព្រឹទ្ធសភា​លោក​ កាំនូន ​ស៊ីដឌីសាម៉ាន់​ កំពុង​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​បោះ​ឆ្នោត​មួយ​កាល​ពី​ថ្ងៃ​សុក្រ​របស់​ក្រុម​សមាជិក​សភា​ ដើម្បី​​​ផ្តល់​អាទិភាព​ដល់​ការ​ជជែក​ដេញ​ដោល​​​អំពី​​ញត្តិ​ស្នើសុំ​​​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​លើក​ក្រោយ ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​

លោក​ កាំនូន ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ថ្លែង​ថា ​លោក​ចង់​ឲ្យ​ព្រឹទ្ធ​សភា​មាន​វត្តមាន​នៅ​​គណៈកម្មាធិការ​នោះ​ ដោយ​លើក​ឡើង​អំពី​បញ្ញត្តិ​រដ្ឋ​ធម្មនុញ្ញ​មួយ​ដែល​បាន​ចែង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​​ ត្រូវ​ការ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ចេញ​ពី​ក្រុម​ព្រឹទ្ធ​សភា​យ៉ាង​តិច ​១ ភាគ ៣​ នៅ​ក្នុង​​កិច្ច​​​ប្រជុំ​លើក​ដំបូង​​ និង​កិច្ច​​ប្រជុំ​​មាន ​៣ លើក​។​

លោក ​កាំនូន​ បាន​ថ្លែង​ថា​៖ «​គណៈកម្មាធិការ​សភា​ព្រឹទ្ធសភា​រួម​មួយ​ អាច​ត្រូវ​​ប​ង្កើត​​ឡើង​នៅ​ក្រោម​បទ​​ប្បញ្ញត្តិ​កិច្ច​ប្រជុំ​របស់​សភា​ ឬ​​ការ​បង្គាប់​របស់​ប្រធាន​សភា​»​។​​

លោក​បាន​ច្រាន​ចោល​ចំពោះ​សកម្មភាព​មួយ​ដែល​បាន​ស្នើសុំ​ដោយ​ក្រុម​សមាជិក​សភា​ខ្លះ​ ដែល​ឲ្យ​បដិសេធ​មិន​ទទួល​ស្គាល់​ចំពោះ​តួនាទី​មួយ​របស់​ព្រឹទ្ធសភា​ ដោយ​និយាយ​ថា​ រដ្ឋ​ធម្មនុញ្ញ​ត្រូវ​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ចំពោះ​​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​។​

ព្រឹទ្ធ​សភា​លោក​ ស៊ីរី​ ស៊ូវ៉ាន់​ផានុន​ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ម្នាក់​ទទួល​បន្ទុក​ការ​អភិវឌ្ឍ​នយោបាយ​ និង​ការ​ចូលរួម​សាធារណៈ​បាន​ថ្លែង​ថា ​អនុគណៈ​កម្មាធិការ​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ៕ KP/SK