ក្រុង​ប៉ារីសៈ​ សមាជិក​​សហជីព ​និង​​សកម្មជន​ឆ្វេង​និយម​រាប់​ពាន់​នាក់ ​បាន​ចូលរួម​ជា​មួយ​ក្រុម​អ្នក​តវ៉ា ​«​អាវ​កាក់​ពណ៌​លឿង​» ​នៅ​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សៅរ៍​ ជា​ការ​ទាត់​ចោល​​សំណើ កាត់​ពន្ធ​របស់​លោក​ប្រធានាធិបតី​បារាំង​​ អេម៉ានុយអែល​ ម៉ាក្រុង ​ថា​​ជា​ការ​​យឺត​​ពេល​ពេក​​ហើយ។​

ការ​ដង្ហែ​ក្បួន​នៅ​ក្រុង​ប៉ារីស​ ដែល​បាន​រៀបចំ​ដោយ​សមាជិក​​សហជីព​សហព័ន្ធ​ការងារ​ ​(CGT)​ ​បាន​កើត​ឡើង​នៅ​មុន​ការ​ប្រមូល​ផ្ដុំ​ដ៏​ធំ​នៅ​ក្រុង ​Strasbourg ​ភាគ​ខាង​កើត​ ជាទី​ដែល​ក្រុម​បាតុករ ​បាន​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​។​

ក្រុម​ជើង​ខ្លាំង​របស់​ចលនា ​«​អាវ​កាក់​ពណ៌​លឿង​» ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​នៅ​ទី​ជនបទ​ប្រទេស ​បារាំង ​អស់​រយៈពេល ​៦ ​ខែ​មក​ហើយ​ នៅ​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ផែនការ​​ដំឡើង​​ថ្លៃ​ប្រេង ​និង​ប្រាក់​ពន្ធ​សោធន​និវត្តន៍​នោះ ​បាន​បង្ក​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​ជា​បន្ត​បន្ទាប់​នៅ​ក្រុង​ប៉ារីស​។​

ប៉ុន្តែ​នៅ​ក្នុង​ការ​វិវឌ្ឍ​ថ្មី​មួយ ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ចេញ​ពី​បក្ស​នយោបាយ​ឆ្វេង​និយម​ បាន​ចូលរួម​ដង្ហែ​ក្បួន​ជាមួយ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ​នៅ​ក្នុង​នោះ​ មាន​សមាជិក​សភា​ គឺ​លោក ​Jean-Luc ​Melenchon​​ ជា​អ្នក​នយោបាយ​គូ​បដិបក្ខ​ និង​ជា​អ្នក​រិះគន់​​លោក ​ម៉ាក្រុង ​​ឥត​សំចៃ​ផង​ដែរ​​។​

ចលនា​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ដែល​បាន​ផ្ទុះ​ឡើង​ឈាន​ដល់​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ ដោយ​មាន​ការ​ដង្ហែ​ក្បួន​រៀងរាល់​សប្តាហ៍ ​ដែល​បាន​ទាក់ទាញ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ចូលរួម​ក្រុម​​ឥស្សរជន​ដែល​លេច​ធ្លោ​​បាន​បញ្ជាក់​ថា ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គណបក្ស​ប្រកាន់​ឆ្វេង ​ឬ ​ស្តាំ​និយម ​ដោយ​បង្ក​ឲ្យ​មាន​ការ​​ព្រួយ​​បារម្ភ​ថា ​បុព្វហេតុ​​របស់​ពួក​គេ​អាច​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​។​

លោក ​ម៉ាក្រុង​ បាន​កាត់​បន្ថយ​វិធានការ​ចម្រូង​ចម្រាស​ខ្លះៗ​របស់​លោក​នៅ​​ប៉ុន្មាន​សប្តាហ៍​នេះ៕ AFP/SK