ក្រុង​វ៉ាទីកង់៖ ​សម្តេច ​ប៉ាប ​ហ្វ្រង់ស៊ីស​ ដែល​មាន​ក្តី​សង្ឃឹម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​​មក​ហើយ​ ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នៅ​​ប្រទេស ​ជប៉ុន​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​វាយ​ប្រហារ​​គ្រាប់​បែក​បរមាណូ​តែ​មួយ​គត់​របស់​ពិភព​លោក​នៅ​សប្តាហ៍​នេះ​ ដែល​បាន​​ស្វះស្វែង​រក​ឲ្យ​មាន​ការ​ហាម​ប្រាម​មិន​ឲ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។​

បព្វជិត​អាហ្សង់ទីន​ មាន​ព្រះ​ជន្ម ​៨២ ​ព្រះ​វស្សា​ បាន​ជិះ​យន្តហោះ​ទៅ​​អាស៊ី​​​នៅ​​ថ្ងៃ​អង្គារ​នេះ​ ជា​ទី​ដែល​ព្រះអង្គ​នឹង​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស ​ថៃ​ ហើយ​បន្ទាប់​មក​ប្រទេស ​ជប៉ុន​ នៅ​ក្នុង​នោះ​មាន​កន្លែង ​២ ​ដែល​បាន​បំផ្លាញ​ ដោយ​គ្រោះ​មហន្តរាយ​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​របស់​អាមេរិក​ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី ​២​។​

ទោះបី​ជា​ប្រទេស​ទាំង ​២ ​មាន​ពលរដ្ឋ​កាន់​សាសនា​កាតូលិក​តិច​ជាង ​០,៦ ​ភាគរយ ​ក្តី​ ក៏​សម្តេច ​ប៉ាប ​ហ្វ្រង់ស៊ីស ​មាន​បំណង​ចង់​ពិភាក្សា​ជា​អន្តរ​សាសនា​ជាមួយ​ពួក​គេ​ដែរ​។​

ព្រះអង្គ​នឹង​ទៅ​ដល់​ប្រទេស ​ថៃ ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​ នៅ​មុន​ការ​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស ​ជប៉ុន ​នៅ​ថ្ងៃ​សៅរ៍​ ជា​ទី​ដែល​ព្រះអង្គ​នឹង​ស្នាក់នៅ​​រហូត​ដល់​ថ្ងៃទី ​២៦ ​ខែ​វិច្ឆិកា​។​

នៅ​ថ្ងៃ​អាទិត្យ ​គឺ​ជា​ថ្ងៃ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ​ ជាមួយ​ទស្សនកិច្ច​ទៅ​ទីក្រុង​ណាហ្គាសាគី និង​ហ៊ីរ៉ូស៊ីម៉ា ​ជា​ទី​ដែល​មនុស្ស​យ៉ាង​តិច ​៧៤ ​ពាន់​នាក់ ​និង ​១៤ ​ម៉ឺន​នាក់ ​បាន​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​គ្រាប់​បែក​បរមាណូ​។​

សម្តេច ​ប៉ាប ​ហ្វ្រង់ស៊ីស​ បក់ដៃ​ទៅ​កាន់​ក្រុមអ្នក​គោរព​បូ​ជាសាសនា​ ខណៈ​ព្រះ​អង្គ​យាង​មក​ដល់​ នៅ​បុរីវ៉ាទី​កង់​។ AFP

នៅ​ថ្ងៃទី ​៦ ​ខែ សីហា​ ឆ្នាំ ​១៩៤៥​ ការ​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ និង​ក្រុង​ណាហ្គាសាគី​ ​៣ ​ថ្ងៃ ​ក្រោយ​មក​បាន​ធ្វើ​ឲ្យ​ប្រទេស ​ជប៉ុន​ ចុះចាញ់​ ហើយ​បាន​បញ្ចប់​សង្គ្រាម​លោក​លើក​ទី ​២ ​កាល​ពី​ថ្ងៃ​ទី ​១៥​ ខែ​សីហា​ ហើយ​ជា​ច្រើន​ខែ​ក្រោយ​មក​ទៀត​​ បាន​គ្រប់គ្រង​អាល្លឺម៉ង់​ណាហ្ស៊ី​។​

បិតា ​Yoshio​ Kajiyama ​ជា​នាយក​មជ្ឈមណ្ឌល​សង្គម​សមាជិក​នៃ​សាសនា​កាតូលិក​ បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​មាន​រយៈពេល​ដ៏​ខ្លី​ក្រោយ​ពី​សង្គ្រាម​ និង​កំពុង​រង់ចាំ​សុន្ទរកថា​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ​របស់​សម្តេច ​ប៉ាប​ហ្វ្រង់ស៊ីស​ យ៉ាង​អន្ទៈសា​នៅ​ទី​នោះ​។​

មនុស្ស​ម្នាក់​មាន​វ័យ ​៦៤ ​ឆ្នាំ​ បាន​និយាយ​ថា​៖ «ជីតា​របស់​ខ្ញុំ ​បាន​ស្លាប់​នៅ​ថ្ងៃ​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ ខ្ញុំ​មិន​ដែល​បាន​ស្គាល់​គាត់​នោះ​ទេ​។ ​៤ ​ថ្ងៃ​ក្រោយ​មក​ទៀត ​អ៊ុំ​ស្រី​របស់​ខ្ញុំ ក៏​​បាន​ស្លាប់​នៅ​ពេល​គាត់​មាន​អាយុ ​១៥ ​ឆ្នាំ​»​។​

«​ប្រសិន​បាន​ធំ​ឡើង​នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​អ្នក​មិន​អាច​បំភ្លេច​គ្រាប់​បែក​បរមាណូ​នោះ​ជា​ដាច់​ខាត​»​។​

សម្តេច ​ប៉ាប ​ហ្វ្រង់ស៊ីស​ (​ឆ្វេង) ស្វាគមន៍​ក្មេង​ម្នាក់​នៅ​​លើ​ព្រះ​ទី​នាំង​របស់​ព្រះ​អង្គ​។ AFP

បព្វជិត​នៅ​បុរី​​វ៉ាទីកង់​ទី ​២ ​លោក​ Pietro ​Parolin ​បាន​ថ្លែង​ប្រាប់​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​កញ្ញា​ថា ​សម្តេច ​ប៉ាប​ហ្វ្រង់ស៊ីស ​នឹង​ធ្វើ​ការ «​អំពាវនាវ​ឲ្យ​បាន​ខ្លាំង​ក្លា​មួយ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ នៅ​ក្នុង​វិធានការ​រួម​គ្នា ​ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​»​។​

ប្រធាន​អ្នក​កាន់​សាសនា​កាតូលិក ​ដែល​មាន​​សមាជិក​ចំនួន ​១,៣ ​ពាន់​នាក់ ​របស់​ពិភព​លោក​ បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ជប៉ុន​កាល​ពី​ខែ​កញ្ញា​ថា៖ ​«ការ​ប្រើប្រាស់​ថាមពល​បរមាណូ​ដើម្បី​ធ្វើ​សង្គ្រាម​នោះ​ គឺ​ជា​រឿង​អសីលធម៌​បំផុត​។​

សមាជិក​ម្នាក់​របស់​ប្រតិភូ​អ្នក​ការទូត​ជប៉ុន​ពី​មុន​ ប្រចាំ​នៅ​បុរី​វ៉ាទីកង់​ គឺ​លោក ​Shigeru ​Tokuyasu ​បាន​ថ្លែង​ថា ​លោក​សង្ឃឹម​ថា​ ​ទស្សនកិច្ច​នោះ​ ​នឹង​ទាញ​ពិភព​លោក​ឲ្យ​ថយ​ក្រោយ​ចេញ​ពី ​«​សកល​ភាវូបនីយកម្ម​មិន​ចុះ​សម្រុង​គ្នា​វិញ​» ​ជុំវិញ​អាវុធ​នុយក្លេអ៊ែរ​នោះ​។​

ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ សម្តេច ​ប៉ាប​ គួរ​ចៀស​វាង​ការ​ពិភាក្សា​បញ្ហា​​​នយោបាយ​ដ៏​រសើប​នោះ​៕ AFP/SK