ក្រុង​បា​កដាដៈ សារ​ព័ត៌​មាន​ al-Sabah គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យថា​សេវា​ស៊ើប​ការណ៍​អ៊ីរ៉ាក់​បាន​និយាយ​ថា ​ក្រុម​​ជីវ​ពល ​IS បាន​ជ្រើស​រើស​ស្ត្រី​ដើម្បី​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារភេរ​វកម្ម​​។

លោក Ali al-Basri ​ប្រធាន​​​​នាយកដ្ឋាន​​ស៊ើប​ការណ៍​ និង​ប្រ​ឆាំងភេរវកម្ម​នៃ​ក្រ​សួង​មហាផ្ទៃ​ ត្រូវ​បាន​ដកស្រង់សម្តីដោយ​ថ្លែង​ថា​ ក្រុមជ្រុលនិយម​​ បានអនុញ្ញាត​ឲ្យស្ត្រី​​​ចូលរួម​ក្នុង​​ការវាយប្រហារភេ​រវកម្ម​។​

លោក​ al-Basri បានបន្ថែម​​ថា​ក្រុម​IS​បាន​អះ​អាង​ថា ​ការ​ជ្រើស​រើស​ស្ត្រី​នឹង​ក្លាយ​ជា​ការ​គំរាម​កំហែង​ពី​ការវាយ​ប្រហារ​អត្ត​ឃាត​ និង​ការ​វាយ​ប្រហារ​គ្រាប់​បែក​ចំពោះ​សហ​គមន៍​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។ ​

លោក​បាន​ថ្លែង​ថា​ភាគច្រើន​នៃ​ស្ត្រីដែលត្រូវ​បាន​ជ្រើសរើស​នោះ ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ប្រទេស​ស៊ីរី​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​មាន​ប្រទេស​ ស៊ូដង់​ នៅ​មុន​បណ្តេញ​អតីត​ប្រធានា​ធិបតី​អូមារ ​អាល់-បាសៀរ​ ពី​អំណាច៕ Xinua/PSA​