ក្រុង​បេរូតៈ ​កង​កម្លាំង​រុស្ស៊ី​និង​អ៊ី​ស្រា​អែល​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ស៊ីរី​ បាន​បាញ់​ទម្លាក់​យន្ត​ហោះ​យោធា​រុស្ស៊ី​មួយ​គ្រឿង ​ដោយ​បាន​បណ្តាល​ឲ្យ​សមា​ជិក​យានិក​១៥​នាក់​ស្លាប់​ នៅ​ពេល​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​មីស៊ីល​របស់​អ៊ីស្រា​អែល​។

ឧប្បត្តិ​ហេតុ​កាល​ពី​ល្ងា​ចថ្ងៃ​ចន្ទ ​គឺ​ជា​ករណី​បាញ់​ច្រឡំ​គ្នា​ឯង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​រវាង​ស៊ីរី​និង​អ្នក​គាំទ្រ​សំខាន់​គឺ​រុស្ស៊ី ​ចាប់​តាំង​ពី​មាន​ការ​អន្តរា​គមន៍​ដោយ​យោធា​របស់​ក្រុង​ម៉ូស្គូ​កាល​ពីឆ្នាំ​២០១៥​។

ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀរ​ពូទីន ​បាន​ថ្លែង​ថា ​វា​គឺ​ជា​លទ្ធ​ផល​នៃ​ការ​បាញ់​ច្រឡំ​បណ្តាល​ឲ្យ​មាន​សោក​នាដកម្ម​បែប​នេះ​។

យន្ត​ហោះ​ Ilyushin​ របស់​រុស្ស​ បាន​បាត់​ពី​រ៉ាដា ​ខណៈ​ពេល​ហោះ​ពី​ខាង​លើ​មហា​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្រោយ​ពី​តួកគី​និង​រុស្ស៊ី​ បាន​ប្រកាស​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​បាន​ផ្តល់​មនុស្ស​រាប់​លាន​នាក់​រួច​ផុត​ពី​ការ​ការ​គំរាម​កំហែង​ដោយ​យោធា​នៅ​ក្នុង​ខេត្ត​​ អ៊ីដ​លីប​ ភាគ​ខាង​ជើង​នៃ​​​ប្រទេស​រុស្ស៊ី៕ PSA