ក្រុងខាទុម: អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់ បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ស៊ូដង់ បានដោះលែងក្រុមសកម្មជនបក្សប្រឆាំងរាប់សិបនាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមុន អំឡុងការបង្ក្រាបលើការតវ៉ាប្រឆាំងការ ឡើងតម្លៃស្បៀងអាហារ។
ការដោះលែងក្រុមជនជាប់ឃុំខ្លួនទាំងនេះ រួមទាំងក្រុមឥស្សរជនបក្សប្រឆាំងជាន់ខ្ពស់មួយចំនួន បានធ្វើឡើង ៣ ថ្ងៃបន្ទាប់ពីស្ថានទូតអាមេរិក បានបង្ហាញក្តីកង្វល់មួយជុំវិញការចាប់ខ្លួនក្រុមជនទាំងនោះ និងបានលើកឡើងថា ពួកគេភាគច្រើនកំពុងជាប់ឃុំក្នុង «ស្ថានភាពមួយបែបអមនុស្សធម៌»។
អ្នកឆ្លើយឆ្លងព័ត៌មាននោះដដែលបានឲ្យដឹងថា ក្រុមជនដែលត្រូវបានដោះលែង បានចេញពីពន្ធនាគារ Kobar ក្នុងទីក្រុងខាទុមភាគខាងជើងនាំគ្នាស្រែកថា៖ «សេរីភាព! យុត្តិធម៌! បដិវត្តន៍!» បន្ទាប់ពីក្រុមអាជ្ញាធរបានអញ្ជើញក្រុមអ្នកកាសែតទៅកាន់ទីកន្លែងកើតហេតុនោះ។
ពួកគេ ត្រូវបានស្វាគមន៍ និងឱបបង្ហាញភាពក្តីកក់ក្តៅពីសំណាក់ក្រុមគ្រួសារ ដែលបានចំណាយពេលជាច្រើនម៉ោងរង់ចាំនៅខាងក្រៅ។
លោក Abdelrehman Al-Sadiq ជំនួយការជាន់ខ្ពស់របស់លោក បាសៀ រ(Bashir) បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យោងតាមបទបញ្ជាពីលោកប្រធានាធិបតី អូម៉ារ អាលបាសៀរ (Omar al-Bashir) បានបញ្ជាឲ្យដោះលែងក្រុមអ្នកជាប់ឃុំ ទាំងអស់គ្នា៕