ក្រុង​ឡុង​ដ៍ៈ កាលពី​ថ្ងៃ​ចន្ទ អង់​គេ្ល​ស​បានប្រកាសថា ខ្លួន​កំពុង​ជំរុញ​ឲ្យ​ដៃគូ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ដោះ​ស្រាយ​វិបត្តិ​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​យេម៉ែន ដោយ​ថ្លែង​ថា ឥឡូវ​នេះ ទំនង​ជា​មាន​ឱកាស​សម្រាប់​ព្រម​ព្រៀង​សន្តិភាព​មួយ។

បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ការិយាល័យ​កិច្ចការ​ការបរទេស​បាន​ឲ្យ​ដឹង​ថា លោក​រដ្ឋមន្ត្រី​ការបរទេស Jeremy Hunt បាន​ឯកភាព​ជាមួយ​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​យេម៉ែន លោក Martin Griffiths ថា​ដល់​ពេលវេលា​សម្រាប់​ក្រុម​ប្រឹក្សា​នេះ​ធ្វើការ​ជំរុញ​ដំណើរការ​ដឹកនាំ អ.ស.ប.។

លោក Hunt បាន​ថ្លែងថា៖ «ដោយ​ជម្លោះ​នៅ​យេ​ម៉ែន​អូសបន្លាយ​យូរណាស់​ហើយ​នោះ​ភាគី​ទាំង ២ មាន​ជំនឿ​ចិត្ត​ថា ដំណោះ​ស្រាយ​យោធា​មួយ គឺអាច​ដោះ​ស្រាយ​ផលវិបាក​នៃ មហន្តរាយ​នោះ​សម្រាប់​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ»។ «ឥឡូវ​នេះ ជា​លើក​ដំបូង​ហើយ​ដែល​ទំនង​ជា​មាន​ឱកាស​មួយ ដែល​ភាគី​ទាំង ២ អាច​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ងាក​មករក​តុ​ចរចា បញ្ឈប់​ការ​កាប់​សម្លាប់​គ្នា​ហើយ​ស្វែងរក​ដំណោះ​ស្រាយ​នយោបាយ​មួយ​ដែល​ជា​ដំណោះ​ស្រាយ​រយៈពេល​វែង​ដើម្បី​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​មហន្តរាយ​នេះ»។

លោក​បាន​ថ្លែង​បន្ថែមទៀតថា អង់គ្លេស​នឹង​ប្រើប្រាស់ «ឥទ្ធិពល​របស់​ខ្លួន​ទាំង​អស់​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​មួយ» ដោយ​ថ្លែង​ថា​គឺ​មាន «សង្ឃឹម​តិចតួច ប៉ុន្តែ​មាន​ឱកាស​ពិត​ប្រាកដ ដែល​កាត់​បន្ថយ​ភាព​អរិភាព​អាច​បន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់​របស់​ប្រជាជន​បាន៕