ក្រុង​ហ៊្សេរុយសាឡិម៖​ អង្គការ​ក្រៅ​រដ្ឋាភិបាល ​(NGO) ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចោទ​ប្រកាន់​កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​​ពី​បទ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ពលរដ្ឋ​ប៉ាឡេស្ទីន​ម្នាក់​ ដែល​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ទៅ​លើ​ការ​ដឹកនាំ​ក្រុម​មួយ​​នៅ​ក្រោយ​ការ​វាយ​ប្រហារ​គ្រាប់​បែក​នៅ​តំបន់​វ៉េសបែង​ ដែល​បាន​សម្លាប់​ក្មេង​ជំទង់​អ៊ីស្រាអែល​ម្នាក់​។​

ប៉ូលិស​អ៊ីស្រាអែល​ និង​ទីភ្នាក់ងារ​សន្តិសុខ​ក្នុង​ស្រុក​ Shin Bet​ បាន​ថ្លែង​កាល​ពី​ល្ងាច​សៅរ៍​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​សមាជិក ​៣ ​នាក់ ​នៃ​រណសិរ្ស​ប្រជាជន ​ដើម្បី​សេរីភាព​ប៉ាឡេស្ទីន​អស់​ជា​ច្រើន​សប្តាហ៍​ហើយ​ ជុំវិញ​ការ​វាយ​ប្រហារ​គ្រាប់​បែក​កាល​ពី​ថ្ងៃទី ​២៣​ ខែ ​សីហា​ កន្លង​ទៅ​។​

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​​រថយន្ត​មួយ​នៅ​ក្បែរ​លំនៅឋាន​ Dolev ​របស់​ជនជាតិ​ជី្វហ្វ ​នៅ​ទី​ក្រុង ​Ramallah ​ភាគ​ឦសាន ​នៅ​ក្នុង​តំបន់​​វ៉េស​បែង​ បាន​បណ្តាល​ឲ្យ​ក្មេង​ស្រី​ជំទង់​ Rina Shnerb ​អាយុ ​១៧ ​ឆ្នាំ​ម្នាក់​ស្លាប់​ ហើយ​ឪពុក​ និង​ប្អូន​ប្រុស​របស់​នាង​រងរបួស​នៅ​ក្នុង​ការ​បំផ្ទុះ​នោះ​។​

ទីភ្នាក់ងារ​សារព័ត៌មាន ​Shin ​Bet ​បាន​ផ្តល់​អត្តសញ្ញាណ​ក្រុម​មេ​ដឹកនាំ​នោះ​ថា​ ជា​ក្រុម​ Samer al ​Arbeed​។ ​ទីភ្នាក់ងារ​នេះ​បាន​ថ្លែង​ថា​ ក្រុម​នោះ ​«​កំពុង​រៀបចំ​ការ​វាយ​ប្រហារ​ជា​ច្រើន​ទៀត​»៕ AFP/SK