ក្រុង​សេ​អ៊ូ​លៈ ក្រុម​អ្នក​រៀបចំ​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រថា អង្គការ​សិទ្ធិ​មនុស្ស​មួយ​នៅ​ក្នុង​ចំណោម​អង្គការ​សិទ្ធិ​មនុស្ស​ធំៗ​របស់​កូរ៉េខាងត្បូង បាន​ដក​ហូត​ពាន​រង្វាន់​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០០៤ ពី មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា លោកស្រី​អ៊ុង​សាន ស៊ូជី ដោយ​សារ​តែ «ភាព​ព្រងើយ​កន្តើយ» របស់​លោក​ស្រី​ចំពោះ​អំពើ​ដ៏​សាហាវ​ឃោរ​ឃៅ​ប្រឆាំង​នឹង​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

លោកស្រី​ស៊ូ​ជី មិនមាន​សមត្ថភាព​ទ​ទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស Gwangju នៅ​ពេល​នោះ​បាន​ទេ ដោយ​សារ​តែ​លោកស្រី ត្រូវ​ដាក់​ឲ្យ​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ដោយ​របប​យោធា​នោះ។

គណបក្ស​របស់លោក​ស្រី ចាប់តាំងពី​បាន​ឡើងកាន់​អំណាច​នៅ​មី​យ៉ាន់​ម៉ា និង​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព បាន​ទទួល​ងារ​ជា​ប្រធាន​ទីប្រឹក្សា​រដ្ឋ​ផង​ដែរ ប៉ុន្តែ​យុទ្ធនាការ​លទ្ធិ​ប្រជាធិប​តេយ្យ​នេះ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ព្រងើយ​កន្តើយ ឬ ការ​សម​គំនិត​នៅ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ជន​រ៉ូហ៊ីងយ៉ា​នោះ។

អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា ជនជាតិភាគតិច​មូស្លីម នៅ​តែ​ប្រឈម​អំពើ​ប្រល័យ​ពូជ​សាសន៍។ អ្នក​នាំ​ពាក្យ​មូលនិធិ May 18 Memorial Foundation លោក Cho Jintae បាន​ថ្លែង​ប្រាប់ AFP ថា៖ «ការ​ព្រងើយកន្តើយ​របស់​លោក​ស្រី​ចំពោះ​អំពើ​ដ៏​ឃោរ​ឃៅ​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា​នោះ​ផ្ទុយ​ពី​តម្លៃ​នៃ​ពាន​រង្វាន់​នេះ»។

លោក​បាន​បន្ថែមទៀតថា ជា​លទ្ធផល ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​នេះ បាន​សម្រេច​ដក​ពាន​រង្វាន់​ពី​លោកស្រី​ស៊ូជី កាល​ពី​ថ្ងៃ​ចន្ទ៕