ក្រុងសាណាៈ​​ ប្រេ​សិតពិសេ​​ស​អង្គការ​សហ​ប្រជា​ជាតិ​លោក ​Martin ​Griffiths​ កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ជួប​មេដឹក​នាំ​ឧទ្ទាម​យេម៉ែន​នៅ​តំបន់​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្រុង​សា​ណា​ ​​ហើយ​រៀបចំការ​ចរចា​នៅ​ក្រុង​រីយ៉ាដ​ជា​មួយ​រដ្ឋា​ភិបាល​យេម៉ែន​ក្នុង​ការ​ជំរុញ​​ឲ្យ​ចាប់​ផ្តើម​ដំណើរ​ការ​សន្តិ​ភាព​ជា​ថ្មី​។

​នៅ​ក្នុង​លទ្ធ​ភាព​ទម្លាយ​ភាព​ ថ្វី​បើ​មាន​ការសង្ស័យ​ទៅ​លើ​រដ្ឋា​ភិបាល​ក្តី​ ក៏​ប្រេសិត​រូប​នេះ បាន​ថ្លែង​ថា​ លោក​ បាន​បើក​កិច្ច​ចរ​ចា​មួយ​ជា​មួយ​​ក្រុម​មន្ត្រី​ឧទ្ទាម​ហ៊ូធី​អំពី​ថា​តើ​អង្គ​ការ​សហ​ប្រជា​ជាតិ​ អាច​ចូល​រួម​ចំណែក​ដល់​ការ​រក្សា​សន្តិ​ភាព​នៅ​ក្នុង​ក្រុង​​កំពង់​ផែ​ហូ​ដេ​ដា​តាម​របៀប​ណា?​

ប្រភព​មួយ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ឲ្យដឹង​ថា លោក​ Griffiths នឹង​រៀប​ចំ​កិច្ច​ចរចា​នៅ​ថ្ងៃ​ចន្ទ​នៅ​ក្នុង​រដ្ឋ​ធានី​ អារ៉ាប៊ី ​សាអ៊ូឌីត ​ជាទី​ដែល​ប្រធានា​ធិបតី​យេម៉ែន​លោក​ Abedrabbo Mansour Hadi​ និង​មន្ត្រី​ផ្សេង​ទៀត ​ស្នាក់​អាស្រ័យ​នោះ​។

អ្នកថត​រូប ​AFP​ ម្នាក់ បាន​និយាយ​ថា ​កាល​ពី​ថ្ងៃ​សៅរ៍​ ​លោក​ Mohammed Ali al-Huthi ប្រមុខ​នៃ​​គណៈ​កម្មា​ធិ​ការ​បដិ​វត្តន៍​ជាន់​ខ្ពស់​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​ បាន​ជួប​ជា​មួយ​ប្រេសិត​ពិសេស​អង្គ​ការ​សហ​ប្រជា​ជាតិ​នោះ​នៅ​ក្នុង​ក្រុង​សាណា​៕ PSA