បុរីញូវយ៉កៈ ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​​ ខ្លួន​កំពុង​ស្វែង​រក​ជំនួយ​ ៤ ​ពាន់​ដុល្លារ​ ដើម្បី​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ទៅ​ឲ្យ​ប្រជា​ជន​យេម៉ែន​ប្រហែល​ ២០ លាន​នាក់ ​នៅ​ឆ្នាំ​ក្រោយ​នេះ ​ឬ​ ប្រហែល​ ៧០​ ភាគ​រយ​នៃ​ចំនួន​ប្រជា​ជនសរុប​របស់​ប្រទេស​នេះ​ដែល​ញាំញី​ ​គ្រោះ​ដោយ​សារ​សង្គ្រាម​មួយនេះ​។

អគ្គ​លេខា​ធិការរ​ង​ អ.ស.ប.​ និង​ជា​អ្នក​សម្រប​សម្រួល​សង្គ្រោះ​បន្ទាន់​ លោក ​Mark ​Lowcock​ បាន​ថ្លែង​ថា​ រៀង​រាល់​ឆ្នាំ​ អង្គ​ការ​ពិភព​លោក​នេះ ​ត្រូវ​ការ​ជំនួយ​មួយ​ពាន់​លាន​បន្ថែម​ទៀត​។

​សន្និ​សីទ​ម្ចា​ស់ជំនួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​ស៊ុយ​អែត ​ស្វីស ​និង​អ.ស.ប.​ ត្រូវ​​បាន​គ្រោង​ រៀបចំ​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភះ​ នៅ​ក្រុង​ហ្សឺណែវ​។

លោក ​Lowcock ដែ​ល​ថ្មីៗនេះ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នោះ​ ដោយ​សម្តែស​ក្តី​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​វិ​ជ្ជមានពីកិច្ច​ចរចា​សន្តិ​ភាព​ដែលកើ​តឡើង​នៅ​​ប្រទេស ស៊ុយអែត​ រវា​ង​​ ភាគី​ទាំង​ពីរស្ថិត​នៅ​ការ​គាំ​ទ្រ​ពី​ អ.​ស.​ប.​៕ SK