បុរីញូវយ៉កៈ ​នៅក្នុង​របាយការណ៍មួយ អង្គការ​សហ​ប្រជា​ជាតិ ​បាន​ថ្លែង​ថា ​​មីស៊ីលជា​ច្រើនគ្រាប់ ដែលត្រូវ​បានរកឃើញ​នៅ​យែម៉ែន ​ ត្រូវ​បា​នគេ​សង្ស័យ​​ថា​ ផលិតនៅ​អ៊ីរ៉ង់។

​បណ្តាប្រទេស​គ្រប់​គ្រង​ដោយ​រាជា​ធិប​តេយ្យ​ឈូង​សមុទ្រ​ និង​អាមេរិក​បាន​ចោទ​ប្រកាន់​អីុរ៉ង់​ពី​បទ​គាំ​ទ្រ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​យេម៉ែន ​​ហើយ​មើល​ឃើញ​ថា​នេះ​គឺជា​ការ​រក​លេសមួយសម្រាប់​ធ្វើ​យុទ្ធ​នា​ការ​យោធា​ ដែល​ពួក​គេ ​បាន​កំពុង​ធ្វើ​សង្គ្រាម​នៅ​យេម៉ែន ​ចាប់​តាំង​ឆ្នាំ​ ​២០១៥​ មក​នោះ​។

​អីុរ៉ង់​ គាំ​ទ្រ​គោល​នយោ​បាយ​របស់​ក្រុម​ឧទ្ទាម​ ប៉ុន្តែ​បដិសេដ​ថាមិន​​បាន​ផ្គត់​ផ្គង់​សព្វា​វុធ​ដល់​ពួក​គេ​នោះ​ទេ​។

​របាយ​ការណ៍​ចេញ​ពី​ការិយា​ល័យ​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​ លោក ​Antonio ​Guterres បាន​ឲ្យដឹង​​​ថា ​បុគ្គលិក​របស់​លោក​ បាន​ត្រួត​ពិនិត្យ​មើល​កុង​តែន័រ​​ ២ ​គ្រឿង​ផ្ទុក​មីស៊ីល​ប្រឆាំង​រថ​ក្រោះ​ជា​ច្រើន​ដើម ​ដែល​បាន​រឹប​អូស​ដោយ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ អារ៉ាប៊ី​ សា​អ៊ូឌីត​ នៅ​ក្នុង​ប្រទេស​ យេម៉ែន​។

​របាយ​ការណ៍​នោះ​ បាន​ឲ្យ​ដឹង​ថា​៖ «​ការិយា​ល័យ​នោះ​ បាន​រក​ឃើញ​ថា មីស៊ីល​ទាំងនោះ ​មាន​​​លក្ខណៈ​ជា​មីស៊ីល​ផលិត​នៅ​អីុ​រ៉ង់​»។

​របាយ​ការណ៍​របស់​ខ្លួន​បាន​បន្ថែម​ទៀត​ថា​៖ «ការិយា​ល័យ​លេខា​ធិការ​នោះ បាន​ត្រួត​និត្យ​មើល​​គ្រាប់​មី​ស៊ីល​បាញ់​ពី​ផ្ទៃ​រា​ប​ទៅ​លើ​អាកាស​ ដែល​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ អារ៉ាប៊ី​ ​សាអ៊ូឌីត​ បាន​រឹបអូស​ ហើយ​ត្រួត​ពិ​និត្យ​ឃើញ​ថា ​លក្ខណៈ​ពិសេស​របស់​មីស៊ីល​ទាំង​នោះ ដូច​គ្នា​ទៅ​នឹង​មី​ស៊ីល​របស់​អីុ​រ៉ង់​។

​របាយ​ការណ៍​ខ្លួន​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ការស៊ើបអង្កេ​តទៅ​លើ​ប្រភព​ដើម​នៃ​អាវុធ​ទាំង​នោះ​ ​​កំពុង​ដំណើរ​ការ​បន្ត​»៕ SK