ក្រុង​គូ​ឡា​ឡាំ​ពួៈ អតីត​មេដឹកនាំ​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ និង​អតីត​ប្រធា ​1MDB ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ពុធ​ពី​បទ​ក្លែង​បន្លំ របាយការណ៍​សវនកម្ម​មូលនិធិ​របស់​រដ្ឋ​នៅ​ចំ​កណ្តាល​នៃ​រឿង​អាស្រូវ​មួយ​ដែល​បាន​ជួយ​ផ្តួល​រលំ​រដ្ឋាភិបាល​មុន​នេះ។

ការចោទប្រកាន់​ជាច្រើន​ថា​ទឹកប្រាក់​ចំនួន​ពាន់​លាន​ដុល្លារ ត្រូវ​ផ្ទេរ​ចេញពី 1MDB ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទិញ​អ្វីៗ​គ្រប់​យ៉ាង​ចាប់​នាវា​ទំនើប​រហូត​ដល់​គ្រឿង​ចម្លាក់​បាន​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុម​អ្នក​បោះ​ឆ្នោត​ទម្លាក់​របបរ​គ្រប់គ្រង​ដ៏​យូរ​របស់​ណាជីប​នៅ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​ឧសភា។

លោក​ណា​ជីប ត្រូវ​រង​ការចោទប្រកាន់​ចំនួន ៣៩ ករណី​ចាប់​តាំង​ធ្លាក់​ពី​អំណាច ដែល ភាគ​ច្រើន​ទាក់​ទង​ទៅ​នឹង​តួនាទី​របស់​លោក​ក្នុង​ការ​លួច​ប្រាក់​ពី 1MDB។

ឥស្សរជន​ដទៃទៀត​ដែល​ជាប់ ពាក់ព័ន្ធ​នឹង​រដ្ឋការ​មុន​នោះ​ក៏ត្រូវ​បាន​នាំ​ឡើង​តុលាការ​ដែរ។ ការ​ចោទ​ប្រកាន់​ចុង​ក្រោយ​នេះ ផ្តោត​ទៅ​លើ​ការ​អះអាង​ថា លោក ណាជីប បាន​បញ្ជា​ឲ្យ​កែ​របាយការណ៍​មួយ​អំពី 1MDB របស់​អង្គការ​សវនកម្ម​ផ្លូវការ​របស់​រដ្ឋាភិបាល កាល ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៦ ដោយ​មាន​ការ​ជួយ​ពី​លោក Arul Kanda ដែល​​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ 1MDB នេះ៕