ក្រុង​បាង​កកៈ​ លោក​ឧត្តម​សេនីយ៍​ឯក​ SukhunPrommayon ​មិន​បាន​បញ្ជាក់​អះអាង​ឈ្មោះ​របស់​លោក​ជា​អ្នក​ជំនាញ​លើ​ការ​កែ​ទម្រង់​ប៉ូលិស​នោះ​ទេ​​ ប៉ុន្តែ​លោក​ជា​អនុប្រធាន​ការិយាល័យ​ប៉ូលិស​ក្រុង ​ជឿជាក់​ថា ​លោក​មាន​ចំណេះ​ដឹង​ច្រើន​ ដើម្បី​ចូល​រួម​ចំណែក​លើ​បញ្ហា​នេះ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ឧត្តម​សេនីយ៍ មិន​គាំទ្រ​ដល់​ការ​កែប្រែ​ខ្លះ ​ដែល​នាំ​ឲ្យ​កាត់​បន្ថយ​អំណាច​ប៉ូលិស​ទេ ​គឺ​ថា​លោក​ចង់​ជំរុញ​មាន​អ្វី​ដែល​លោក​ហៅ​ថា​ គំរូ ​«ប៉ូលិស 4.0​»។

លោក​ឧត្តម​សេនីយ៍​ Sukhun ​បាន​ថ្លែង​ប្រាប់​កា​សែត​បាងកក​ប៉ុស្តិ៍​ថា៖ ​«ប៉ូលិស​ក្រុង​ចាំបាច់​ត្រូវ​តែ​​ធ្វើ​ការ​​នៅ​ក្នុង​ទិសដៅ​ដូច​គ្នា​ជា​«ប្រទេស ថៃ ​4.0»​ ដោយ​លោក​បាន​និយាយ​យោង​ដល់​គោល​នយោបាយ​របស់​ប្រទេស​ ដើម្បី​នាំ​ប្រទេស ​ថៃ ​ឆ្ពោះ​ទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ដែល​បាន​ផ្តោត​ជា​ពិសេស​ទៅ​លើ​បច្ចេកវិទ្យា ​និង​សេវា​ផ្សេងៗ​មាន​កម្រិត​ខ្ពស់​។

ធាតុ​ផ្សំ​សំខាន់ៗ​នៃ​ប្រទេស ​ថៃ ​4.0 បច្ចុច្បន្ន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង «​អំពើ​ឧក្រិដ្ឋកម្ម»​ គឺ ​Software កុំព្យូទ័រ​ថ្មី​ដែល​លោក​ឧត្តមសេនីយ៍​ Sukhun និង​ក្រុម​របស់​លោក​បង្កើត​ឡើង​ ដើម្បី​ផ្តល់​បច្ចេកទេស​​ទំនើប​ដល់​កងកម្លាំង​ប៉ូលិស​៕ BKP/PSA