ក្រុង​បាងកកៈ​ នៅ​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​ម៉ៃក៍ ប៉ុមប៉េអូ ​បាន​ឈប់​នៅ​ក្រុង​បាងកក​សម្រាប់​ទស្សនកិច្ច​រយៈពេល ​៣ ថ្ងៃ ​នៅ​ចុង​ខែ​នេះ​ លោក​នឹង​ស្វែងរក​សម្ព័ន្ធ​មិត្ត​ចាស់​ដ៏​ល្អ​គឺ​ប្រទេស ​ថៃ។

ចំណង​ទាក់ទង​របស់​ពួក​គេ​មិន​ដូច​អតីត​ដែល​ផ្តោត​ទៅ​លើ​ប្រតិកម្ម​ ​និង​ប្រឆាំង​ការ​ប្រតិកម្ម​ទៅ​នឹង​វដ្ត​​នៃ​រដ្ឋ​ប្រហារ​ជា​ច្រើន​។ ក្នុង​រយៈពេល ​៥ ​ឆ្នាំ ​កន្លង​ទៅ​ប្រទេស ​ថៃ ​បាន​រួច​ផុត​ពី​ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​លោក​ខាង​លិច។

បច្ចប្បន្ន​នេះ ​រដ្ឋាភិបាល​ថ្មី បាន​ចូល​ជា​ធរមាន​កម្លាំង​ជំរុញ​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​នេះ លែង​ត្រូវ​​រឹត​ត្បិត​ដោយ​អ្វី​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ ​និង​ភាព​ផ្តាច់ការ​កើន​ឡើង​ទៅ​វិញ​។

នៅក្នុង​​សេចក្តី​​ថ្លែងការណ៍​​មួយ​របស់​លោក ប៉ុមប៉េអូ បាន​ឲ្យ​ដឹង​ថា​ អាមេរិក​កំពុង​​រង់ចាំ​​ធ្វើ​ការ​​​ជាមួយ​រាជរដ្ឋាភិបាល​ថៃ​ដែល​ទើប​បង្កើត​ឡើង​​ថ្មី ដើម្បី​ពង្រឹង​​សម្ព័ន្ធភាព​​ និង​ភាព​ជា​ដៃគូ​​រវាង​ប្រទេស​ទាំង ​២ ​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត​ ​​បង្កើត​មិត្តភាព​​ ​២ សតវត្សរ៍ ​​​រវាង​ប្រជាជន​របស់​ប្រទេស​ទាំង ​២ ​នេះ។ «យើង​គាំទ្រ​​តម្លាភាព ​​និង អភិបាល​កិច្ច​ល្អ​នៅ​ជុំវិញ​ពិភព​លោក​​និង​បន្ត​ធ្វើ​ការងារ​ជាមួយ​ប្រជាជន​ថៃ​​និង​រាជរដ្ឋាភិបាល​ថ្មី​នេះ»។

សម្ព័ន្ធភាព​អាមេរិក-ថៃ ​នៅ​តែ​​​ខ្លាំង​ ​ហើយ​យើង​បន្ត​គាំទ្រ​តួនាទី​របស់ ប្រទេស ​ថៃ ​ជា​មេ​ដឹកនាំ​តំបន់​នៅ​ក្នុង​នោះ​មាន​ភាពជា​ប្រធាន​អាស៊ាន​​នៅ​ក្នុង​ឆ្នាំ​នេះ​។ «សម្ព័ន្ធភាព​របស់​យើង​នឹង​កាន់​​តែ​ខ្លាំង​ ខណៈ​យើង​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​សម្រេច​គោល​បំណង​រួម នៃ​ប្រទេស​ទាំង ២ ​​ដូច​ជា​សន្តិសុខ និង​សន្តិភាព​ជា​ដើម»៕ BKP/PSA