ក្រុង​វ៉ាស៊ីនតោនៈ ​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​​ថា​ ខ្លួន​មាន​សង្ឃឹម​ដើម្បី​រៀបចំ​កិច្ច​ពិភាក្សា​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង​ ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​ បាន​ព្រមាន​ថា ​ការ​ធ្វើ​សមយុទ្ធ​យោធា​អាមេរិក​កូរ៉េ-​ខាង​ត្បូង​​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ចាប់​ផ្តើម​បន្ត​ផែនការ​ចរចា​របស់​ពួក​គេ​ឡើង​វិញ​។​

កាល​ពី​ព្រឹក​ថ្ងៃ​​ចន្ទ កូរ៉េ​ខាង​ជើង ​បាន​ព្រលយ​ថា​ ខ្លួន​អាច​ពិចារណា​អំពី​ការ​ពន្យារពេល​របស់​ខ្លួន​ឡើង​វិញ​​អំពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ នៅ​ខែ​ក្រោយ​ ដែល​បាន​ធ្វើ​ឡើង​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ​​ ប៉ុន្តែ​អាមេរិក​ត្រូវ​បន្ធូរបន្ថយ​ទណ្ឌកម្ម ​ដើម្បី​​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។​

នេះ គឺ​ជា​សេចក្តី​ថ្លែងការណ៍​ដំបូង​របស់​កូរ៉េ​ខាង​ជើង​អំពី​កិច្ច​ពិភាក្សា​ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ​និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន​ បាន​ឯកភាព​គ្នា​ដើម្បី​ចាប់​ផ្តើម​បន្ត​ការ​ចរចា​នៅ​ឯ​ជំនួប​មួយ ​ដែល​ឥត​គ្រោង​ទុក​ជា​មុន​នៅ​តំបន់​គ្មាន​យោធា​ដែល​បាន​ខណ្ឌ​ចែក​កូរ៉េ​ទាំង ​២ ​កាល​ពី​ថ្ងៃ​ទី ​៣០ ​ខែ​មិថុនា​នោះ​។​

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​​ លោក ​គីម ជុងអ៊ុន និយាយ​ខណៈ​ដែល​លោក​ឈរ​ជាមួយ​លោក​ ដូណាល់ ត្រាំ។ AFP

ដោយ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​កូរ៉េ​ខាង​ជើង​ ក្រសួង​ការ​បរទេស​អាមេរិក​បាន​ថ្លែង​ថា​ អាមេរិក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ជុំវិញ​ការ​ប្តេជ្ញា​ចិត្ត ​ដែល​បាន​ធ្វើ​ឡើង​​ដោយ​លោក​ គីម​ ជុងអ៊ុន ​និង​លោក​ ដូណាល់​ ត្រាំ​ នៅ​អំឡុង​ពេល​ជំនួប​របស់​ពួក​គេ​ដែល​មិន​បាន​គ្រោង​ទុក​​កាល​ពី​ខែ​មិថុនា​ និង​ជំនួប​កំពូល​កាល​ពី​ខែ​កុម្ភៈ នៅ​វៀតណាម​។​

អ្នក​នាំពាក្យ​​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ថ្លែង​​ថា​៖ «​​​យើង​នឹង​សង្ឃឹម​ថា ​គ្មាន​នរណា​ម្នាក់​​ អាច​​​រារាំង​យើង​បាន​នោះ​ទេ»៕ AFP/SK​