ក្រុង​រី​យ៉ាដ៖ ​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ រាជាណាចក្រ​​នេះ​បាន​កំពុង​ធ្វើ​ការងារ​ដើម្បី​​ដក​ប្រទេស ​ស៊ូដង់ ​ចេញ​ពី​បញ្ជី​រដ្ឋ​គាំ​ទ្រ​ភេរវកម្ម​របស់​អាមេរិក​។​

សេចក្តី​​ប្រកាស​នេះ​បាន​កើត​ឡើង​នៅ​អំឡុង​ទស្សនកិច្ច​ផ្លូវ​ការ​របស់​​​គណៈ​ប្រតិភូ​ស៊ូដង់​មួយ​ក្រុម​នៅ​ក្នុង​នោះ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ គឺ​លោក​ អាប់ឌុលឡា ​ហាមឌុក​ នៅ​ទីក្រុង​រីយ៉ាដ​។​

ក្រសួង​ការ​បរទេស​អារ៉ាប៊ី សាអ៊ូឌីត ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ថា​៖ «​រាជាណាចក្រ​នេះ​កំពុង​ធ្វើ​ការងារ​ដើម្បី​ដក​ប្រទេស ​ស៊ូដង់ ​ចេញ​ពី​បញ្ជី​ភេរវកម្ម​របស់​អាមេរិក​»​។​

សេចក្តី​ថ្លែង​ការណ៍​នោះ​​បាន​ថ្លែង​ថា​ អារ៉ាប៊ី​ សាអ៊ូឌីត ​បាន​កំពុង​ធ្វើ​ការ​ទៅ​លើ​ ​«​ការ​បង្កើត​គម្រោង​វិនិយោគទុន​​ខ្នាត​ធំ​នៅ​​ប្រទេស ស៊ូដង់​»​។​

ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៣​ ក្រុង​វ៉ាស៊ីនតោន​សម្ព័ន្ធមិត្ត​របស់​ក្រុង​រីយ៉ាដ​ បាន​ដាក់​បញ្ចូល​ប្រទេស ​ស៊ូដង់ ​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ ទោះបី​ជា​កាល​ពី​ខែ ​តុលា ​ឆ្នាំ ​២០១៧​ ​ខ្លួន​បាន​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់​ខ្លួន​អស់​ជា​ច្រើន​ទសវត្សរ៍​ក្តី​។​

ព្រះ​អង្គ​ម្ចាស់ ​សាល់មែន ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​ និង​លោក​ អាប់ឌែល​ ហ្វាតតាហ៍​ អាល់ប៊ូរហាន​៕ AFP/SK