ក្រុងរីយ៉ាដ: អាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា អារ៉ាប៊ីសាអ៊ូឌីត បានបដិសេធថា ព្រះរាជាណាចក្រនេះ មិនបានសម្លាប់អ្នកកាសែត ដែលបានបាត់ខ្លួននោះទេ ប៉ុន្តែបានគាំទ្រឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់មួយ ខណៈរដ្ឋមន្ត្រីការបរទេសលោកម៉ៃក៍ ប៉ុមប៉េអូ ធ្វើដំណើរទស្សនកិច្ចប្រទេសឈូងសមុទ្រនេះ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជូនអ្នកការទូតអាមេរិកកំពូលឲ្យបំពេញបេសកកម្មជាបន្ទាន់មួយទៅកាន់ក្រុងរីយ៉ាដដើម្បីបន្ធូរបន្ថយវិបត្តិមួយជុំវិញការបាត់ខ្លួនលោក JamalKhashoggi ជាអ្នករិះគន់សេ្តចអភិរក្ស ដែលត្រូវបានឃើញកាលពីថ្ងៃទី ២ ខែតុលា នៅពេលលោក ដើរចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអ៊ូឌីតនៅក្រុងអ៊ីស្តង់ប៊ុល ដើម្បីរៀបចំឯកសារអាពាហ៍ពិពាហ៍។
ប្រទេសទាំង ២ នេះ បាននិយាយថា ក្រុមមន្ត្រីតួកគី បានថ្លែងថា លោក Khashoggi ដែលបានរស់នៅអាមេរិកនិងសរសេរព័ត៌មានឲ្យកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលនេះ។ លោកប៉ុមប៉េអូ បានថ្លែងទៅកាន់ក្រុមមេដឹកនាំតួកគីនៅក្នុងក្រុងអង់ការ៉ា កាលពីថ្ងៃពុធ។
លោកប៉ុមប៉េអូ បានជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីតនៅក្រុងរីយ៉ាដក្នុងនោះមានព្រះអង្គម្ចាស់ Mahammed bin Salman ដែរ៕