ក្រុង​បាក​ដាដៈ ​រយៈ​ពេល​មួយ​ឆ្នាំ​ចាប់​តាំង​អីុរ៉ាក់​ប្រកាស​ជ័យ​ជម្នះ​លើ​ក្រុម​រដ្ឋ​អ៊ិស្លាម​IS​នោះ ប្រទេស​នេះ​ យល់​ថា​ ខ្លួន​កំពុង​​ប្រឈម​​​​នឹង​​វិបត្តិ​នយោ​បាយ​ និង​សេដ្ឋ​កិច្ច ​ដែល​មិន​ទាន់​បា​ន​ដោះ​ស្រាយ​នៅ​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជន​ជីហាដ​និយម។ ​

ដោយ​ត្រូវ​បាន​បង្រួម​បង្រួម​គ្នា​ប្រឆាំង​នឹង​ក្រុម​ IS​ ក្រុម​ឥស្សរ​ជន​នយោ​បាយ​អីុរ៉ាក់​បច្ចុ​ប្បន្ន​នេះ​ មាន​ការ​ខ្វែង​គំនិត​ជុំវិញ​ការ​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​មួយ​ខណៈ​ការ​គំរាម​បន្ត​ការ​តវ៉ា​ លេច​ឡើង​​​​បណ្តើ​រៗ​នោះ។

ប្រទេស​ អីុរ៉ាក់ ​នៅ​តែ​ប្រឈម​នឹង​អស្ថិរ​ភាព។​ ខ្លួន​បាន​ធ្វើ​សង្រ្គាម​រយៈ​ពេល​៨ ​ឆ្នាំ​ជាមួយអីុរ៉ង់ នៅ​ក្នុង​ទស​វត្ស​រ៍​ឆ្នាំ ១៩៨០​ ដែល​ពេល​នោះ ​ជា​ជម្លោះ​មួយ​ជុំវិញ​បញ្ហា​កូវ៉ែត​ ដែល​បាន​រង​ទណ្ឌ​កម្ម​ពី​អន្តរ​ជាតិ ​និង​ការ​ឈ្លាន​ពាន​ដឹក​នាំ​ដោយ​អាមេ​រិក ​ដែល​បាន​ផ្តួល​រំលំ​លោក​សាដាម​ ហ៊ូ​សេន​ នៅ​ក្នុង​ឆ្នាំ​ ២០​០៣​។

សង្រ្គាម​សាសនា​មួយ ​បាន​កើត​ឡើង​ ហើយ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​សារ​​លុក​លុយ​​ដោយ​ IS ​នៅ​ទូ​ទាំង​មួយ​ភាគ​បី​នៃ​ប្រទេស​​៕​ PSA ​​