ក្រុង​ប៊្រុច​សែល៖ ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​អឺរ៉ុប​បាន​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​តាម​ផ្លូវ​ទឹក​ ដើម្បី​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ទិញ​លក់​អាវុធ​ នៅ​ក្នុង​ប្រទេស ​លីប៊ី ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ ដោយ​បាន​ពុះពារ​​នឹង​ការ​ប្រឆាំង​ជំទាស់​ពី​ក្រុម​ប្រទេស​មួយ​ចំនួន​ ដែល​បាន​ព្រួយ​បារម្ភ​ថា​ វា​អាច​នឹង​បង្ក​ឲ្យ​មាន​លំហូរ​ចំណាក​ស្រុក​ជា​ច្រើន​ថ្មី​បន្ថែម​ទៀត​។​

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីតាលី​លោក ឡូវីសជី​ ឌី ម៉ៃអូ​ បាន​ថ្លែង​ថា ​បេសកកម្ម​ថ្មី​នេះ​ នឹង​រាប់​បញ្ចូល​ជាមួយ​ក្រុម​នាវា​មួយ​ចំនួន​ យន្តហោះ​ចម្បាំង​ដ៏​មាន​សមត្ថភាព​ និង​លទ្ធភាព​នៃ​កងកម្លាំង​ថ្មើរ​ជើង​ផង​ដែរ​។​

បេសកកម្ម​ថ្មី​នោះ​ នឹង​ផ្តោត​ទៅ​លើ​​មហា​សមុទ្រ​មេឌីទែរ៉ាណេ​ភាគ​ខាង​កើត​ តាមរយៈ​ដែល​អាវុធ​ទាំង​នោះ ​បាន​ឆ្លង​កាត់​តាម​ផ្លូវ​ច្រក​សមុទ្រ​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស ​លីប៊ី​។​

ជម្លោះ​នៅ​ក្នុង​ប្រទេស​សម្បូរ​​ដោយ​ប្រេង​មួយ​នេះ​ ប៉ុន្តែ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស អាហ្រ្វិក​ខាង​ជើង​ គឺ​ជា​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​របស់​ក្រុម​មន្ត្រី​ការ​បរទេស​អឺរ៉ុប​ នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​ ប៉ុន្តែ​ប្រមុខ​អ្នក​ការ​ទូត​អឺរ៉ុប​លោក​ ​ចូសិប​​ បូរ៉ែល ​បាន​ថ្លែង​សម្រួល​ក្តី​សង្ឃឹម​​អំពី​កិច្ច​ព្រមព្រៀង​មួយ ​ជុំវិញ​ការ​ប្រឆាំង​ជំទាស់​ពី​ប្រទេស ​អូទ្រីស​ និង​ហុងគ្រី​។​

លោក​ ​ហ្វាយីស អា​ល់-សារ៉ាច ស្វាគមន៍​ប្រជ​ាជនលីប៊ី ខណៈ​ប្រារព្ធ​ខួបលើកទី៩​នៃការ​បះបោរប្រឆ​ាំង​កាដាហ្វ៊ី។ AFP

លោក ​ឡូវីសជី​ ឌី​ ម៉ៃអូ​ បាន​ថ្លែង​ថា៖ «​យើង​ទាំង​អស់​គ្នា​បាន​ឯកភាព​បង្កើត​បេសកកម្ម​មួយ​ ដើម្បី​បិទ​ច្រក​ចូល​មិន​ឲ្យ​នាំ​អាវុធ​ទៅ​កាន់​លីប៊ី​ ដោយ​មាន​ការ​សម្រេច​ចិត្ត​ចូលរួម​នៅ​ក្នុង​បេសកកម្ម​នោះ​»​។​

«​ប្រសិន​បើ​បេសកកម្ម​នេះ​ បាន​បង្កើត​ភូមិសាស្ត្រ​មួយ​ដែល​ចង់​និយាយ​ថា នាវា​នោះ​បាន​ធ្វើ​ឲ្យ​ក្រុម​ជន​ចំណាក​ស្រុក​ចាប់​អារម្មណ៍​ ហើយ​​បេសកកម្ម​នោះ​ នឹង​ត្រូវ​បាន​បញ្ឈប់​ទៅ​វិញ​»​។​

ប្រទេស ​អូទ្រីស​ បាន​ធ្វើ​ការ​ប្រឆាំង​ជំទាស់​ទៅ​នឹង​ប្រតិបត្តិការ ​«Operation ​Sophia» ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​២០១៥​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្លង​កាត់​មហា​សមុទ្រ​មេឌីទែរ៉ាណេ​ ដើម្បី​ហាម​ប្រាម​ការ​ទិញ​លក់​អាវុធ​ជាមួយ​ក្រុម​នាវា​មួយ​ចំនួន​នៅ​ទីនោះ​ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ វា​អាច​ធ្វើ​ឲ្យ​មាន​ដំណើរការ​កង​នាវា​ជួយ​សង្គ្រោះ​ឡើង​វិញ​ ដែល​នឹង​ត្រូវ​បញ្ចប់​ការ​ដឹក​ជញ្ជូន​ក្រុម​ជន​ចំណាក​ស្រុក​ ឆ្លង​កាត់​មហា​សមុទ្រ​មេឌីទែរ៉ាណេ​ទៅ​ប្រទេស​អឺរ៉ុប​។​

​ប្រជា​ជនលីប៊ី​ គ្រវីទង់​ជា​តិរបស់ពួកគេ ខណៈ​ចូលរួមពិធី​ប្រារព្ធខួបលើកទី ៩ នៃ​ការ​បះបោរ​ប្រឆំាងកាដាហ្វ៊ី។ AFP

ប្រទេស ​ហុងគ្រី​ ដែល​ជា​រដ្ឋាភិបាល​ស្តាំ​និយម​បាន​ចាត់​វិធានការ​ប្រកាន់​ជំហរ​ប្រឆាំង​ការ​ធ្វើ​អន្តោប្រវេសន៍​យ៉ាង​តឹងរ៉ឹង​ ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ បាន​គាំទ្រ​ការ​ប្រឆាំង​ជំទាស់​របស់​ប្រទេស ​អូទ្រីស​។​

ការ​បង្កើត​ការងារ​ហាម​ប្រាម​ទិញ​លក់​អាវុធ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ជម្លោះ​ប្រទេស ​លីប៊ី​ ជា​ទី​ដែល​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី​ បាន​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នោះ​ គឺ​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ចេញ​​ពី​កងកម្លាំង​យោធា​របស់​បុរស​ខ្លាំង​លោក ​ហ្គាលីហ្វា​ ហាហ្វតារ​ ដែល​បាន​គ្រប់គ្រង​ទឹក​ដី​ជា​ច្រើន​ នៅ​ភាគ​ខាង​ត្បូង ​និង​ខាង​កើត​។​

លោក ម៉ៃអូ​ និង​សមភាគី​អូទ្រីស​របស់​លោក ​គឺ​លោក​ អាឡិចសាន់ដ្រា ​ស្កូលឡេនប៊ឺហ្គ ​បាន​អះអាង​ថា​ ប្រតិបត្តិការ​ Operation ​Sophia ​​បាន​បញ្ចប់​ហើយ៕ AFP/SK