ក្រុងបេរូតៈ បណ្តាញ​ទូរទស្សន៍​តំបន់​ LBCI បាន​រាយការណ៍​ថា ប្រធាន​សភា​អ៊ីរ៉ង់​លោក អាលី ​ឡារីចានី​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ប្រទេស ​អ៊ីរ៉ង់​ បន្ត​ទំនាក់​ទំនង​ទ្វេភាគី​ល្អ​ប្រសើរ​ជា​មួយ​ប្រទេស ​លីបង់​។​

លោក អាលី​ ឡារីចានី​ បាន​ថ្លែង​នៅ​ពេល​លោក​មក​ដល់​ព្រលាន​យន្ត​ហោះ​ក្រុង​បេរូត​ថា៖​ «​ប្រទេស លីបង់​ គឺ​ជា​ប្រទេស​មាន​ឥទ្ធិ​ពល​មួយ​នៅ​ក្នុង​តំបន់​ហើយ​ប្រទេស​ អ៊ីរ៉ង់​ ជា​និច្ច​កាល​ចង់​ឃើញ​ថា ប្រទេស​នេះ​មាន​សេរី​ភាពអ​ធិប​តេយ្យ​ភាព​និង​ឯក​រាជ្យ​ភាព​»។

លោក​ ឡារីចានី​ ក៏​បាន​អប​អរ​សារ​ទរ​ប្រទេស​ លីបង់ ​ចំពោះ​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​របស់​ខ្លួន​។

ស្ថាន​ទូត​អុីរ៉ង់​នៅ​ប្រទេស​ លីបង់​ បាន​ប្រកាស​ថា ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​ ឡារី​ចានី​ មាន​​បំណង​ជួប​មន្ត្រី​កំពូលៗ​ដើម្បី​ពិភាក្សា​អំពី​ការ​រីក​ចម្រើន​ថ្មីៗ​នៅ​ក្នុង​តំបន់​នេះ​៕ Xinhua/PSA