ក្រុង​តេ​អេ​រ៉ង់ៈ ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ IRNA​ បាន​រាយ​ការណ៍​ថា​ ប្រធាន​សភា​អ៊ីរ៉ង់​នៅ​ថ្ងៃ​​​អាទិត្យ​នេះ បាន​និយាយ​ព្រលយ​ពាក្យ​ថា​ ក្រុង​វ៉ាស៊ីន​តោន​ អាច​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នាវា​ដឹក​ប្រេងដែល​​គួរ​ឲ្យ​សង្ស័យ​នៅ​ក្នុង​ឈូង​សមុទ្រ​អូម៉ង់​ ដើម្បី​បង្កើន​សម្ពាធ​ទៅ​លើ​ក្រុង​តេ​អេ​រ៉ង់​។

លោក​ Ali Larijani ​បាន​ថ្លែង​ប្រាប់​ក្រុម​សមា​ជិក​សភា​ថា៖«​សកម្ម​ភាព​គួរ​ឲ្យ​សង្ស័យ​ប្រឆាំង​​នឹង​នាវា​ដឹក​ប្រេង​ទាំង​អស់​នោះ​ ហាក់​ដូច​ជា​បន្ថែម​ទណ្ឌ​កម្ម​ទៅ​លើ​អុីរ៉ង់​ថែម​ទៀត​ ដោយ​លោក​យល់​ថា​​អា​មេ​រិក​មិន​ បាន​ទទួល​ផល​អ្វី​ពី​សកម្ម​ភាព​ទាំង​នោះ​ទេ​»។

លោកបាន​គាំទ្រ​ការអះអាង​របស់​លោកដោយ​និយាយ​ថា ​មាន​ឧប្បត្តិ​ហេតុ​មួយ​នៅ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២​ នៅ​ពេល​អាមេ​រិក​យក​នាវា​របស់​គេ​ផ្ទាល់​នៅ​ក្បែរ​ប្រទេស​ជប៉ុន​ជា​គោល​ដៅ​ ដើម្បី​ធ្វើ​ជា​លេស​សម្រាប់​បង្ក​ភាព​អារិ​ភាព​»៕ PSA