ក្រុង​អ៊ីស្តង់​ប៊ុលៈ ​ប្រធា​នា​ធិប​តី​តួក​គី​លោក​ រ៉េ​សិប​ តៃ​យីប​ អេរដូ​ហ្គែន​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​រិះ​គន់​ក្រុម​ប្រទេស​លោក​ខាង​លិច​ ដោយ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ ​«​ឈរ​ខាង​ក្រុម​ភេរវករ​»​ នៅ​ក្នុង​ការ​ខក​ខាន​មិន​បាន​គាំ​ទ្រ​ប្រតិបត្តិ​ការ​របស់​តួក​គី ​ប្រឆាំង​ក្រុម​យុទ្ធ​ជន​ឃើដ​ស៊ី​រី​នោះ​ទេ។​

​លោក​ អេរដូ​ហ្គែន​ បាន​ថ្លែង​នៅ​ក្នុង​ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​ថា៖ «​តើ​អ្នក​អាច​ស្រ​មៃ​អំពី​ប្រទេស​លោក​ខាង​លិច​ទាំង​មូល ​ដែល​បាន​ឈរ​ខាង​ក្រុម​ភេរវករ​ និង​រាល់​ការ​វាយ​ប្រហារ​ទាំង​អស់​មក​លើ​ពួក​យើង​ នៅ​ក្នុង​នោះ​មាន​ក្រុម​ប្រទេស​សមា​ជិក​អង្គ​ការ​ណា​តូ​ និង​ក្រុម​ប្រទេស​សហ​ភាព​អ៊ឺរ៉ុប​នោះ​ដែរ​ទេ?​»​

​លោក​បាន​ថ្លែង​ថា​៖ «តើ​អ្នកបាន​ចាប់​ផ្តើម​ឈរ​នៅ​ខាង​ក្រុម​ភេរវករ​ចាប់​តាំង​ពី​ពេល​ណា​មក​ដែរ?​ តើ​អ្នក​បាន​ចូល​រួម​ជា​មួយ​ក្រុម​កង​កម្លាំង​ PYD-​YPG ​(​កង​កម្លាំង​ឃើដ​ស៊ី​រី​)​ តាំង​ពី​ពេល​ណា​មក​? ​តើ​ហេតុ​អ្វី​បាន​ជា​អង្គ​ការ​ណា​តូ​និង​យើង​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​អញ្ចឹង​?​»​

​ក្រុង​អង់​កា​រ៉ា​បាន​ថ្លែង​ថា​ កង​កម្លាំង​ YPG ​គឺ​ជា​សា​ខា​ «​ក្រុម​ភេរវករ​»​ មួយរបស់​គណ​បក្ស​ពល​ករ​ឃើដ (​PKK)​ ខុស​ច្បាប់​ ដែល​បាន​កំពុង​ធ្វើ​ការ​បះ​បោរ​នៅ​ក្នុង​ប្រទេស ​តួក​គី ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨៤ ​មក​ម្លេះ​៕ SK