ក្រុងលុចសំបួរៈ កិច្ចប្រឹងប្រែងរបស់សហភាពអឺរ៉ុប (EU) និងអាមេរិកឡាទីន ដោះស្រាយវិបត្តិវ៉េណេស៊ុយអេឡាដោយសន្តិវិធី មានភាពយឺតយ៉ាវពេក និងត្រូវបង្កើននៅក្នុងក្រុងម៉ុងតេវីដេអូកាលពីថ្ងៃទី ៧ ខែកុម្ភៈ ក្រុមទំនាក់ទំនងអន្តរជាតិនៃសហភាពអឺរ៉ុប និងក្រុមប្រទេសអាមេរិកឡាទីនបានផ្តល់ឲ្យពួកគេរយៈពេល ៩០ ថ្ងៃ ដើម្បីត្រួសត្រាយផ្លូវឲ្យមានការបោះឆ្នោតថ្មីនៅប្រទេស វ៉េណេស៊ុយអេឡា ដែលលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានទាត់ចោល។
លោក Borrell បាននិយាយនៅពេលពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីការបរទេស EU នៅក្នុងក្រុងលុចសំបួរថា ដោយនៅមានពេលមិនដល់ ១ ខែផងនៅមុនឱសានវាទ ការងាររបស់ក្រុមទំនាក់ទំនងនោះមានការយឺតយ៉ាវពេក។
ក្រុមលោក Borrell បាននិយាយដល់ការចរចាចុងក្រោយរបស់ក្រុមទំនាក់ទំនងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងប្រទេស អេក្វាទ័រ។ ក្រោយពីជំនួបនៅក្នុងក្រុងលុចសំបួរយើងជឿជាក់ថា ការងារនេះ ត្រូវតែជឿនលឿន»។
អ្នកការទូតម្នាក់បានបន្ថែមថា ក្រុមរដ្ឋមន្ត្រីការបរទេសខកចិត្តចំពោះក្រុមទំនាក់ទំនងដែលមិនបានធ្វើឲ្យការងារនេះរីកចម្រើន។
ភាពតានតឹងបានកើនឡើងចាប់តាំងពីរុស្ស៊ីបញ្ជូនទាហាន និងសម្ភារទៅកាន់ក្រុងការ៉ាកាសកាលពីខែមុន ដើម្បីគាំទ្រលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដោយបានធ្វើឲ្យអាមេរិកផ្ទុះកំហឹង។
នៅប្រទេស អេក្វាទ័រ ប្រមុខគោលនយោបាយការបរទេស EU លោកស្រី Federica Mogherini កាលពីសប្តាហ៍មុនបានទាត់ចោលការប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេស វ៉េណេស៊ុយអេឡា។
លោកស្រីបានអំពាវនាវឲ្យស្តាររដ្ឋធម្មនុញ្ញតាមបែបលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឡើងវិញ។
លោក ម៉ាឌូរ៉ូ បានទាត់ចោលការជំរុញឲ្យបោះឆ្នោតប្រធានាធិបតីជាថ្មី និងបានរាំងខ្ទប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ ដោយបានចាត់ទុកការជំរុញជាលេសមួយ ដើម្បីឲ្យអាមេរិកធ្វើអន្តរាគមន៍ដោយយោធា។
ប្រទេសជាង ៥០ បានទទួលស្គាល់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីរបស់ប្រទេសនេះជាផ្លូវការ។ ពួកគេបានប្រកាសរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ថាខុសច្បាប់ចាប់តាំងពីលោកឡើងកាន់តំណែងនៅក្នុងអាណត្តិទី២ រយៈពេល ៦ ឆ្នាំក្រោយការបោះឆ្នោតនោះ។
ក្រុមទំនាក់ទំនងនោះ មានប្រទេសអឺរ៉ុបចំនួន ៨ គឺអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ និងស៊ុយអែត និងប្រទេសចំនួន ៤ មកពីអាមេរិកឡាទីន បូលីវី កូស្តារីកា អេក្វាទ័រ និងអ៊ុយរូហ្គាយ៕ AFP/PSA