ក្រុងគែរៈ ​ប្រធានា​ធិបតី​អេហ្ស៊ីប​លោក ​Abdel​-Fattah​ al-Sisi ​និង​ព្រះ​អង្គ​ម្ចាស់​ Abdullah​ II​ របស់​ប្រទេស​ ហ្ស៊កដានី ​បាន​អះអាង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ការ​ចាប់​ផ្តើម​បន្ត​កិច្ច​ពិភាក្សា​សន្តិ​ភាព​អ៊ី​ស្រាអែល​-ប៉ា​ឡេ​ស្ទីន​ឡើង​វិញ ពិ​តជា​មាន​សារៈ​សំខាន់​ណាស់​។

​អ្នក​នាំ​ពាក្យ​ប្រធានា​ធិបតី​អេហ្ស៊ីប​លោក​ Bassam ​Radi​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា មេដឹ​កនាំ​ភាគី​ទាំង ​២ ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ នៅ​អំឡុង​ពេល​ជំនួប​របស់​ពួក​គេ​នៅ​ក្នុង​ទី​ក្រុង​គែរ​នៃ​ប្រទេស ​អេហ្ស៊ីប ​នេះ​។​

​ព្រះ​អង្គ​ម្ចាស់ ​Abdullah ​បាន​យាង​មក​ដល់​ទី​ក្រុង​គែរ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​មួយ​​ដើម្បី​ចរចា​ជា​មួយ​លោក​ al-Sisi​។​

​នៅ​ក្នុង​ជំនួប​នោះ​ ពួក​គេ​បាន​អះ​អាងជាថ្មី​អំពី​ការ​​បង្កើន​​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​សន្តិ​ភាព​ឡើង​វិញ ​ស្រប​ទៅ​តាម​សេចក្តី​សម្រេច​អន្តរ​ជាតិ​និង​ការ​បណ្តុះ​គំនិត​សន្តិ​ភាព​នៅ​អារ៉ាប់​ និង​គោល​ការណ៍​ដំណោះ​ស្រាយ​របស់​ប្រទេស​ទាំង​ ២​ ដោយ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​មួយ​នៅ​តាម​ព្រំដែន​ឆ្នាំ​ ១៩៦៧​ ជា​មួយ​ក្រុង​ហ្ស៊េរុយ​សាឡិម​ខាង​កើត​ថា ជា​ទី​ក្រុង​របស់​ខ្លួន​៕ SK