ក្រុងតេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី បានថ្លែងកាលពីថ្ងៃពុធថា ប្រទេស អ៊ីរ៉ង់ មានឆន្ទៈក្នុងការងាកទៅរកតុចរចាវិញ ប្រសិនបើអាមេរិកទម្លាក់ចោលការដាក់ទណ្ឌកម្មជាមុនសិននោះ ក្រោយពីការដំឡើងថ្លៃប្រេងខ្ពស់ដែលបង្កឲ្យមានអំពើហិង្សា បណ្តាលឲ្យមនុស្សស្លាប់នៅមុនការបោះឆ្នោតនៅអ៊ីរ៉ង់។
បណ្តាប្រទេស អ៊ឺរ៉ុប បានកំពុងជំរុញឲ្យមានកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដែលមានទាំងអស់នោះ ប៉ុន្តែបានបរាជ័យចាប់តាំងពីអាមេរិកបានដកខ្លួន ហើយបានដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញកាលពីឆ្នាំ ២០១៨។
លោក រូហានី បានទាមទារឲ្យអាមេរិកដកទណ្ឌកម្មយូរណាស់មកហើយ ជាថ្នូរទៅនឹងការត្រឡប់ទៅរកកិច្ចពិភាក្សារបស់អ៊ីរ៉ង់ ស្ថិតនៅក្រោមការគាំទ្ររបស់ក្រុមគេហៅថា P5+1 ដែលបានឈានដល់កិច្ចព្រមព្រៀងនោះ ជាសមាជិកអចិន្ត្រៃយ៍គាំទ្រទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បូកអាល្លឺម៉ង់មួយផង។
សេចក្តីថ្លែងការណ៍ចុងក្រោយបំផុតរបស់លោក បានធ្វើឡើងក្រោយពីការប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយ នៅពាក្យកណ្តាលខែវិច្ឆិកា ដែលបានដំឡើងថ្លៃប្រេងខ្ពស់នៅត្រឹម ២០០ ភាគរយ បានបង្កឲ្យមានការធ្វើបាតុកម្មនៅទូទាំងប្រទេស អ៊ីរ៉ង់ ដែលបានក្លាយទៅជាហិង្សាបណ្តាលឲ្យមនុស្សស្លាប់អស់ជាច្រើននៅក្នុងការតវ៉ានោះ៕ SK