ក្រុង​តេ​អេ​រ៉ង់ៈ ​ក្រសួង​ការ​បរ​ទេស​បាន​ឲ្យ​ដឹង​ថា​អ្នក​ការ​ទូត​កំពូល​អ៊ីរ៉ង់​ លោក ​មូហា​ម៉ាដ ​ចាវ៉ាដ ​ហ្សា​រីហ្វ ​​បាន​ថ្លែង​ប្រាប់​សម​ភាគី​តួកគី​របស់​លោក​គឺ ​counterpart Mevlut Cavusoglu តាម​ទូរ​ស័ព្ទ​ថា ក្រុង​តេ​អេ​រ៉ង់ ​ប្រឆាំង​ជំទាស់​វិធា​ការ​យោធា​នៅ​ក្នុង​ប្រទេស ​ស៊ីរី។ ​

លោក​ ហ្សា​រីហ្វ ​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​ត្រូវ​បាន​ចេញ​ល្ងា​ចថ្ងៃ​ចន្ទ​ថា​៖​ «​លោក​ប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​វិធាន​កា​រយោ​ធា​និង​ជំរុញ​​ឲ្យ​មាន​ការ​គោរព​ចំ​ពោះ​បូរណ​ភាព​ដែន​ដី​និង​អធិ​តេយ្យ​ភាព​ជាតិ​របស់​ប្រទេស​ ស៊ីរី»។​

រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អ៊ីរ៉ង់ ​ក៏​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​ចំ​បាច់​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវ​កម្ម ​និង​​​ការ​បង្កើត​ស្ថិរ​ភាព​និង​សន្តិ​សុខ​នៅ​ក្នុង​ប្រទេស ​ស៊ីរី​។

លោក​ប្រធានា​ធិបតី ​រ៉េសិប​ តៃ​យី​ប​ អេរដូ​ហ្គែន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ប្រទេស​តួកគី​ ត្រូវ​ចាប់​ផ្តើម​កិច្ច​ប្រតិ​បត្តិ​យោធា​ប្រឆាំង​នឹង​កង​កម្លាំង​ឃើដ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ភាគ​ខាង​ជើង​ក្រោយ​ពី​​លោក​ប្រធានា​ធិបតី​ ដូ​ណាល់ ​ត្រាំ ​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​លោក​នោះ​៕ PSA ​