ក្រុង​ហ្ស៊េ​រុយ​សា​ឡិមៈ ​កង​ទ័ព​អ៊ី​ស្រា​អែល​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​និយាយ​ថា ​ទាហាន​ជើង​អាកាស​របស់​ខ្លួន​បាន​ធ្វើ​ការវាយ​ប្រហារ​លើ​ទី​តាំង​ឈរ​ជើង​ជា​ច្រើន​របស់​អ៊ីរ៉ង់​នៅ​ស៊ីរី​ដើម្បី​ទប់​ស្កាត់​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ទៅ​លើ​អ៊ីស្រា​អែល​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ យោ​ធា​អ៊ីស្រា​អែល ​បាន​និយាយ​ថា​៖ ​«នា​ពេល​ថ្មីៗ​នេះ ​យន្ត​ហោះ​ចម្បាំង ​បាន​វាយ​ប្រហារ​ទៅ​លើ​គោល​ដៅ​ភេរវ​កម្ម​ជា​ច្រើន​កន្លែង​នៅ​ក្រុង​ Aqraba ​នៅ​ភាគ​អាគ្នយ៍​នៃ​ប្រទេស​ស៊ីរី​ ដោយ​មិន​បាន​ផ្តល់​ព​​័ត៌មាន​អំពី​កាល​បរិ​ចេ្ឆទ​ជាក់​លាក់​ទេ​»។

យោង​តាម​​កង​ទ័ព​បាន​ឲ្យ​ដឹង​ថា ​ការ​វាយ​ប្រហារ​ទាំង​នោះ​ បាន​យក​ភ្នាក់​ងារ​នៃ​កង​កម្លាំង​ Quds​ របស់អ៊ីរ៉ង់​និង​ក្រុង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ស៊ី​អ៊ីត​ ដែល​បាន​រុល​ចូល​ទៅ​មុខ​រយៈ​ពេល​ពីរ​បី​ថ្ងៃ​នេះ​ដោយ​មាន​គម្រោង​ធ្វើ​ការ​វាយ​ប្រហារ​ទី​តាំង​ឈរ​ជើង​របស់​អ៊ី​ស្រា​អែល​ពី​ស៊ីរី​ជា​គោល​ដៅ​។

ផែន​ការ​ជា​ច្រើន​ រាប់​បញ្ចូល​ការ​រៀប​ចំ​ដ្រូន​បំពាក់​អាវុធ​ ដើម្បី​វាយ​ប្រហារ​​ទី​តាំង​នានា​នៅ​ក្នុង​ប្រទេស​ អ៊ីស្រាអែល៕ Xinhua/PSA ​