ក្រុង​ហ៊្សេរុយ​សាឡិមៈ នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អ៊ែល​ លោក​ បេនចាមីន នេតាន់យ៉ាហ៊ូ ​ បានការ​ពារ​​ការ​សម្រេច​ចិត្ត​របស់លោក​ ដើម្បីផ្តល់​លទ្ធភាព​ដល់ប្រទេស​កាតា​​នាំ​​​យកប្រាក់​ ​១៥លាន​ដុល្លារអាមេរិក​ទៅ​កាន់​តំបន់​ហ្គា​ហ្សា ដែលគ្រប់​គ្រង​ដោយ​​​ក្រុម​ហាម៉ាសសម្រាប់​​បើកប្រាក់ខែ​ ដោយ​បាន​ថ្លែ​ង​ថា ​ខ្លួន​ចង់​បន្ធូរប​ន្ថយ​ភាពតានតឹង​ ​និង​ទប់​ស្កាត់​វិ​បត្តិ​មនុស្ស​ធម៌​នៅ​ប៉ា​ឡេ​ស្ទីន​។

សម្តីរបស់​លោក​​នេតាន់យ៉ាហ៊ូកាលពីល្ងាច​ថ្ងៃ​សៅរ៍ បាន​ផ្តោត​ទៅលើបញ្ហានេះ​ ជាលើក​ដំបូង​ ចាប់តាំង​​អ៊ីស្រាអ៊ែល​ បានអនុញ្ញាត​ឲ្យ​ប្រាក់ត្រូវ​បានផ្ទេរ​ចូលទៅ​ក្នុង​ទឹក​ដីដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាសនោះ​។

លោក​នេ​តាន់​យ៉ាហ៊ូ​បាន​ថ្លែង​ថា​៖«​ខ្ញុំ​កំពុង​ធ្វើអ្វី​ដែល​ខ្ញុំអា​ចធ្វើ​ទៅ​បាន​ ក្នុង​ការសម្របសម្រួល​ជាមួយ​សន្តិសុខ​​ ដើម្បីធ្វើ​ឲ្យ​ភាគ​ខាង​ត្បូង​​​​សហគមន៍ស្ងប់ស្ងាត់ និងទប់ស្កាត់​វិបត្តិ​មនុស្ស​ធម៌មិនឲ្យកើតឡើង​ ដោយ​និយាយសំដៅ​ទៅ​លើក្រុង​នា​នា​រប​ស់អ៊ីស្រា​អ៊ែលនៅក្បែរ​ ​ព្រំដែន​ហ្គាហ្សា​ និង​ស្ថាន​ភាព​កាន់​តែ​អាក្រក់​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​នេះ។

លោក ​បាន​ថ្លែង​ថា ការ​បង្កើត​សន្តិ​សុខ​អ៊ីស្រា​អ៊ែល​ បាន​គាំទ្រ​វិធាន​ការ​នេះ ​ហើយ​ថា ​ក្រុម​រដ្ឋ​មន្ត្រី​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក ​បាន​ឯកភាព​ដល់​ការ​​បង្កើត​នោះ​៕ SK ​