ក្រុង​វ៉ាស៊ីន​តោនៈ​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​មិុក​សិុក ​លោក​ Marcelo Ebrard បាន​ជួប​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អា​មេ​រិក​ លោក​ ម៉ៃក៍​ ប៉ុម​ប៉េ​អូ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​ជំនួប​មិត្ត​ភាព ​ស្រប​ពេល​នឹងភាព​តាន​តឹង​កើន​ឡើង​ជុំវិញ​វិបត្តិ​ចំណាក​ស្រុក​នៅ​ព្រំ​ដែន​។

ជំនួប​នោះ ​បាន​កើត​ឡើង​មួយ​ថ្ងៃ ​ក្រោយ​ពី​លោក​Andres​ Manuel​ Lopez​ Obrador បាន​ឡើង​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ថ្មី​របស់​មុិ​ស៊ិក​។

លោក​ Ebrard ​បាន​សរ​សេរ​នៅ​លើ​គេហ​ទំព័រ​ធ្វីត​ធើរ​ថា ​កិច្ច​សន្ទនា​លក្ខណៈ​មិត្ត​ភាព​ជា​វិធី​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​យោគ​យល់​គ្នា​យូរ​អង្វែង​ រវាង​មុិក​ស៊ិក​និង​អា​មេ​រិក​។ ​

ខ្ញុំ​សូម​អរ​គុណ​លោក ម៉ៃក៍​ ប៉ុម​ប៉េ​អូ ​ចំពោះ​ឥរិយា​បថ ​និង​ការ​គោរព​របស់​លោក​ដល់​រដ្ឋ​ការ​ថ្មី​របស់​លោក​ប្រធានា​ធិបតី​ Lopez Obrador៕ AFP