ក្រុងម៉ានីលៈ អ្នក​កាសែត​ដែល​​​ដឹកនាំ​សារ​ព័ត៌មាន​មួយ​ ដែល​បាន​សរសេរ​វាយ​ប្រហារ​ប្រធានា​ធិបតី​ហ្វីលី​ពីន​ លោក​ Rodrigo ​Duterte ​កាល​ពី​ថ្ងៃ​ចន្ទ​ បា​ន​​សុ​ខចិត្ត​​ប្រឈម​មុខនឹង​​អ្វី​ដែល​លោក​ស្រី​ បាន​សរសេ​រអំពី​ករណី​ការ​លួច​បន្លំ​ប្រាក់​ពន្ធ​នោះ​ថា​ ជា​ការ​«ប្រឌិត​ឡើង​»​ត្រូវ រងកា​រ​គំរាម​កំហែង​ឲ្យ​ជាប់ពន្ធ​នា​គារ​​មួយ​ទសវត្សរ៍​។

រយៈពេល​មួយ​ថ្ងៃ​ក្រោយ​ពី ​CEO​ សារ​ព័ត៌​មាន​ Rappler ​លោក​ស្រី​ Maria​ Ressa ​បាន​ជិះ​យន្ត​ហោះ​ទៅ​កាន់​លំ​នៅ​ដ្ឋាន​របស់​លោក​ស្រី​នៅ​ហ្វីលី​ពីន ស្ថិ​តនៅ​ក្រោម​ការ​គំរាម​កំហែង​ពី​​ដីកា​គំរាម​ចាប់​ខ្លួន​​នោះ​ លោក​ស្រី​ បាន​សារ​ភាព​នៅ​តុលាការ​ក្រុង​ម៉ានីល​ ហើយ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ ​ក្រោយ​ពី​បង់​ប្រាក់​ធានា​ក្រៅ​​ឃុំ​។

សារ​ព័ត៌​មាន ​Rappler ​ត្រូវ​ប្រឈម​នឹង​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ក្រុង​ម៉ានីលឲ្យ​បិទ ចាប់​តាំង​ពី​សារ​ព័ត៌​មាន​នោះ​ បាន​រិះ​គន់​លោក​ Duterte ​ជា​ពិសេស​សង្រ្គាម​គ្រឿង​ញៀ​ន​របស់​លោក​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ​ត្រូវ​បាន​អន្តរ​ជាតិ​ថ្កោល​ទោស​។

បច្ចុប្បន្ន ​លោក​ស្រី​ Ressa ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​មួយ​ ​​ដែលកំពុង​​​ស្ថិតនៅ​ក្រោម​ឥទ្ធិ​ពល​ពី​ក្រុម​អ្នក​មាន​អំណាច​​នៃប្រទេស​នេះ​​៕ SK