ក្រុងស៊ីនផេតទ័រប៊ើកៈ ក្រុមយុទ្ធនាការរុស្ស៊ីកាលពីថ្ងៃចន្ទ បានថ្លែងថា ស្ត្រីម្នាក់ត្រូវបានគេធ្វើឃាត ដោយមានរបួសត្រូវបានគេចាក់ជាច្រើនកាំបិតនៅក្រុងស៊ីន ផេតទ័រប៊ើកនោះ ត្រូវបានគេស្គាល់គ្រប់គ្នាថាជាសកម្មជនប្រចាំតំបន់ ដែលរងនូវការគំរាមកំហែងជាច្រើនលើក ជុំវិញការតវ៉ានានារបស់អ្នកស្រីដើម្បីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) និងបុព្វហេតុប្រឆាំងផ្សេងៗទៀតនៅប្រទេស រុស្ស៊ី។
ក្រុមអាជ្ញាធរបានអះអាងថា ពួកគេបានរកឃើញសាកសពស្ត្រីម្នាក់នៅក្នុងទីក្រុងធំទី២ របស់រុស្ស៊ី ប៉ុន្តែមិនបានបញ្ជាក់អំពីអត្តសញ្ញាណរបស់អ្នកស្រីនោះទេ។
គណៈកម្មាការស៊ើបអង្កេតបានថ្លែងថា៖ «សាកសពស្ត្រីម្នាក់នោះមានវ័យ ៤១ ឆ្នាំ ដោយមានស្នាមរបួសជាច្រើនកាំបិត ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យនៅក្នុងក្រុងស៊ីន ផេតទ័រប៊ើកភាគខាងត្បូង»។
ក្រុមសកម្មជននិងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅក្នុងទីក្រុងនេះ បានហៅឈ្មោះជនរងគ្រោះនោះថា យីលីណា ហ្គ្រីហ្គូរីយីវ៉ា ជាសកម្មជនប្រចាំតំបន់ដែលបានចូលរួមជាប្រចាំ នៅក្នុងការប្រមូលផ្តុំគាំទ្រសិទ្ធិ LGBT និងការប្រឆាំងទៅនឹងការឃុំខ្លួនក្រុមអ្នកទោសនយោបាយ និងការដាក់តំបន់ក្រៃមៀរជាឧបសម្ព័ន្ធរបស់រុស្ស៊ីផងនោះ៕ SK