ក្រុង​ប៉ារីសៈ​ ​អ្នក​ត​វ៉ា​អាវ​កាក់​ពណ៌​លឿង​រាប់​ពាន់​នាក់​ បាន​ចេញ​មក​ជួប​ជុំ​ហែ​ក្បួន​កាល​ពី​ថ្ងៃ​សៅរ៍​​សម្រាប់ ​២១ ​សប្តាហ៍​ជាប់​គ្នា​ដើម្បី​ប្រឆាំង​គោល​នយោបាយ​រដ្ឋាភិបាល​បារាំង​ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​ត្រៀម​បង្ហាញ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​ដោះ​ស្រាយ​ភាព​អយុតិ្តធម៌​សាធារណៈ​។​

ចាប់​ពី​ក្រុង​ Rouen ​នៅ​ភាគ​ខាង​ជើង​ និង​ក្រុង​លីយ៉ុង​ភាគ​ឦសាន​ និង​រដ្ឋធានី​ប៉ារីស ក្រុម អ្នក​តវ៉ា​បាន​ចុះ​ទៅ​តាម​ដង​ផ្លូវ​ដែល​កាន់​បដា​រិះគន់​លោក​ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង។ ​​នៅ​លោក​ខាង លិច​ក្រុម​សកម្ម​ជន​បារាំង និង​អាល្លឺម៉ង់​បាន​រួម​កម្លាំង​​​គ្នា​នៅ​ព្រំដែន។ ​

អ្នក​តវ៉ា​ខ្លះ​ដែល​ពាស់​ម៉ាស់ ​បាន​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​នៅ​ក្នុង​ក្រុង Rouen ​ប៉ុន្តែ​មិន​មាន​អ្វី​ដូច​ទំហំ​នៃ​​អំពើ​ហិង្សា ​ដែល​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​មុន ​ដូច​​កុបកម្ម​កាល​ពី​ថ្ងៃ​ទី ​១៦ ​នៅ​ក្នុង​ក្រុង​ប៉ារីស ​ដែល​មើល​ឃើញ​ហាង​ប្រណីតៗ​នៅ​តាម​ផ្លូវ​ Champs-Elysees ​ត្រូវ​គេ​លួច​សម្ភារ ​និង​អីវ៉ាន់​ផ្សេងៗ​។

តួលេខ​របស់​ក្រសួង​មហា​ផ្ទៃ​ ដែល​ត្រូវ​បាន​ទាត់​ចោល​ដោយ​ក្រុម​អ្នក​តវ៉ា​ បាន​ដាក់​ចំនួន​អ្នក​ចេញ​ទៅ​តវ៉ា​នៅ​ទូទាំង​ប្រទេស បារាំង ២២ ​៣០០ ​នាក់ ​ដែល​ ​៣ ៥០០ ​នាក់​នៅ​ក្នុង​ក្រុង​ប៉ារីស​។ ​

មាន​តួ​លេខ​ទាប​បំផុត​ត្រូវ​បាន​គេ​កត់ត្រា​ផ្លូវ​ការ ​និង​បាន​ធ្លាក់​ចុះពី​​ចំនួន ​២៨២ ​០០០ ​នាក់​ ដែល​បាន​ចេញ​មក​ជួប​ជុំ​លើក​ទី​១ ​នៅ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ខែ​ ​វិច្ឆិកា​​ ឆ្នាំ ​២០១៨ ​កន្លង​ទៅ​នេះ​​៕ AFP/PSA