ក្រុងបាងកក: យោងតាម​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon បាន​ឲ្យ​ដឹង​ថា​ក្រុម​ប្រឹក្សា​ជាតិ ដើម្បី​សន្តិភាព​និង​សណ្តាប់់​ធ្នាប់ (NCPO) បាន​ឯកភាព​នឹង​សេចក្តី​សម្រេច​មួយ​ក្នុង​ការ​បណ្តេញ​ប្រធាន​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (EC) លោក Somchai Srisutthiyakorn ហើយ​ថា ទង្វើ​នេះ​នឹង​មិនបាន​រំខាន​ដល់​កិច្ចការ​របស់​ស្ថាប័ន​មួយ​នេះ​ក្នុង​ការ​រៀបចំ​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ឡើយ។

លោក​ថ្លែងថា ការបណ្តេញ​សមាជិក​គណៈកម្មាធិការ​ដែល​និយាយ​ឥត​សំចៃមាត់​ម្នាក់នេះ​ត្រូវបាន​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​ហេតុផល​ជាច្រើន ដែល​មាន​នៅ​ក្នុង​បទ​បញ្ជា​មួយ​ត្រូវ​បានចេញ​មុន​បន្តិច ដោយ​ថ្នាក់​ដឹកនាំ​NCPO លោក​នាយក​រដ្ឋមន្ត្រី ប្រាយុធ ចានអូចា។

លោក Prawit ថ្លែងបន្តថា សេចក្តី​សម្រេច​នេះ​នឹង​មិន​ជះ​ឥទ្ធិពល​ដល់​កិច្ចការ​របស់​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (EC) និង​មិន​បញ្ជាក់​អំពី​ការ​ចូល​ជ្រៀត​ជ្រែក​ទៅ​ក្នុង​កិច្ចការ​របស់​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ឡើយ។ វា​គឺជា​ស្ថាប័នរដ្ឋ​ឯករាជ្យ​មួយ​ស្ថិត​ក្រោម​យុត្តាធិការ​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នោះ។

យោងតាម​ប្រសាសន៍​របស់​ឧត្តមសេនីយ៍ Prawit Wongsuwon បាន​ឲ្យ​ដឹងថា លោក​ឧត្តម​សេនីយ៍​ប្រាយុធ បាន​នាំយក​សេចក្តី​នោះ ទៅ​ពិ​គ្រោះ​ជាមួយ NCPO ដែល​ស្រប​ជាមួយ​បទ​បញ្ជា​ដក​តំណែង នោះ។ នៅ​ក្នុង​បទ​បញ្ជា​លេខ ៤/២៥៦១ ផ្សាយ​ក្នុង​កាសែត​រាជទ្រព្យ​កាល​ពី​ថ្ងៃ​អង្គារ លោក​ប្រាយុធ បាន​ធ្វើ​យុត្តិកម្ម​ជុំវិញ​សេចក្តី​សម្រេច​ដក​តំណែង​របស់​លោក Somchai Srisutthiyakorn៕