The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បវរកញ្ញា​រង​ចាប់​បោច​មកុដ​ពី​បវរកញ្ញា ឯក អាម៉ាហ្សូន ២០១៥ បោះចោល




បវរកញ្ញា​រង​ចាប់​បោច​មកុដ​ពី​បវរកញ្ញា ឯក អាម៉ាហ្សូន ២០១៥ បោះចោល

រូប​វីដេអូ បង្ហាញ​នាង សេស្លេន ហាយ៉ាឡា (ឈុត​ក្រហម​) ចាប់​បោច​ម្កុដ​ពី​ក្បាល​នាង​ខារ៉ូឡៃណា តូឡេដូ (ឈុត​ខៀវ) គ្រវាត់​ចោល។
រូប​វីដេអូ បង្ហាញ​នាង សេស្លេន ហាយ៉ាឡា (ឈុត​ក្រហម​) ចាប់​បោច​ម្កុដ​ពី​ក្បាល​នាង​ខារ៉ូឡៃណា តូឡេដូ (ឈុត​ខៀវ) គ្រវាត់​ចោល។ AZN

បវរកញ្ញា​រង​ចាប់​បោច​មកុដ​ពី​បវរកញ្ញា ឯក អាម៉ាហ្សូន ២០១៥ បោះចោល

ការ​ប្រកួត​បវរកញ្ញា​ប្រេស៊ីល​មួយ បាន​ផ្ទុះ​ទៅ​ជា​ភាព​ចលាចល បន្ទាប់ពី​បវរកញ្ញា​លេខ​ពីរ​ដែល​មាន​កំហឹង បាន​កញ្ឆក់​មកុដ​ចេញ​ពី​លើ​ក្បាល​របស់​បវរកញ្ញាឯក រួច​ក៏​ក្រវាត់​ចោល​ទៅលើ​ឆាក បន្ទាប់មក​ក៏​បាន​ចាកចេញ​ពី​លើ​វេទិកា​ដែល​កំពុង​បំពាក់​មកុដ​នោះ។

នាង​ខារ៉ូឡៃណា តូឡេដូ (Carolina Toledo) ត្រូវ​បាន​បំពាក់​មកុដ​ជា​បវរកញ្ញា​អាម៉ាហ្សូនាំ​២០១៥ ពី​សប្ដាហ៍​មុន ប៉ុន្តែ​នៅឯ​ពិធី​នេះ​បេក្ខនារី នាង​សេស្លេន ហាយ៉ាឡា វ័យ​ ២៣ ​ឆ្នាំ បាន​សម្រេចចិត្ត​ថា នាង​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នោះ​ទេ។

នាង​ខារ៉ូឡៃណា តូឡេដូ ស្វាគមន៍​អ្នកគាំទ្រ បន្ទាប់ពី​ត្រូវ​បាន​បំពាក់​មកុដ​។
នាង​ខារ៉ូឡៃណា តូឡេដូ ស្វាគមន៍​អ្នកគាំទ្រ បន្ទាប់ពី​ត្រូវ​បាន​បំពាក់​មកុដ​។ AZN

នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​ស្រែក ហើយ​កាមេរ៉ា​បាន​ចាប់​រូបភាព​ព្រឹត្តិការណ៍​នោះ ស្រាប់តែ​នាង​ហាយ៉ាឡា បាន​ស្ទុះ​ទៅ​មុខ ហើយ​បាន​កញ្ឆក់​យក​មកុដ​ពី​នាង​តូឡេដូ ជា​និស្សិត​ច្បាប់ មុន​ពេល​នាង​បោះ​វា​ចោល​លើ​ឆាក​រួច​បាន​ដើរ​ចេញ​ពី​លើ​ឆាក​។

ក្រុម​បេក្ខនារី​រាជិនី​សម្រស់​ដែល​នៅ​ផ្ដុំ​គ្នា បាន​ឈរ​មើល​ដោយ​ក្ដីរន្ធត់ ហាក់​ដូចជា​មិន​អាច​កម្រើក​បាន ខណៈ​ព្រឹត្តិការណ៍​ប្រកួត​កំពុង​ដំណើរការ។

ក្រុម​អ្នក​រៀបចំ បាន​ឆ្លើយតប​យ៉ាងរហ័ស ដោយ​បុរស​ម្នាក់​លោត​ឡើង​លើ​ឆាក​ដើម្បី​រើស​មកុដ ខណៈ​វា​បាន​រមៀល​ឆ្ងាយ​ពី​រាជិនី​សម្រស់​ដែល​រកាំ​ចិត្ត​រូប​នោះ កាលពី​រាត្រី​ថ្ងៃ​សុក្រ​នោះ នៅ​ក្រុង Manaus ។

នាង​ហាយ៉ាឡា កំពុង​បញ្ជាក់​ថា​ប្រតិកម្ម​របស់​នាង​គឺ​ត្រឹមត្រូវ ដោយ​អះអាង​ថា​នាង នាង​ខារ៉ូឡៃណា បាន​ទិញ​តំណែង​នេះ។ គេ​មិន​អាច​ទាក់ទង​ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។

ក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​នាង​ពី​រាត្រី​ថ្ងៃ​សៅរ៍​នាង​បាន​សរសេរ​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ពី​ការ​ឯកភាព​របស់​ខ្ញុំ​ចំពោះ​ទង្វើ​ដែល​បាន​បង្ហាញ​ក្នុង​ការ​រៀបចំ​បវរកញ្ញា​អាម៉ាហ្សូន​២០១៥​។ ខ្ញុំ​មិន​សោកស្ដាយ​ចំពោះ​ការ​តវ៉ា​នោះ​ទេ។​ យើង​តាម Mail Online នៅ​ថ្ងៃ​សៅរ៍ ឲ្យ​ដឹង​ថា​នាង​ហាយ៉ាឡា ជា​តារា​ម៉ូដែល និង​ជា​និស្សិត​ជីវវិទ្យា បាន​និយាយ​ថា គូ​ប្រជែង​របស់​នាង «បាន​ទិញ» ជ័យជម្នះ​របស់​នាង ដោយ​ទទូច​ពី​«រឿង​លុយកាក់​» និង​បាន​អះអាង​ថា​នាង តូឡេដូ «មិន​ស័ក្ដិសម​ទទួល​បាន​តំណែង​នេះ​ទេ»។

រូបភាព​ជាច្រើន​ក្នុង​ពេល​បំពាក់​មកុដ​បាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​លើ​គេហទំព័រ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​៕ MN

អត្ថបទគួរចាប់អារម្មណ៍