ក្រុងបាសេឡូណាៈ ក្លិនស្រាលនៃផ្សែងរបស់កញ្ឆាវិលវល់ក្នុងខ្យល់ ខណៈ នាង Susana លម្ហែអារម្មណ៍ លើសាឡុងជាមួយម្ដាយ អ្នកស្រី Juana នឹងដុតកញ្ឆាមួយដើម។

សូមស្វាគមន៍មកកាន់ក្លិប Pacha mama ជាក្លិបជក់កញ្ឆាមួយក្នុងចំណោមក្លិបរាប់រយកន្លែង ដែលកំពុងធ្វើឲ្យក្រុងបាសេឡូណា ដែលជាគូប្រជែងរបស់ក្រុងអាំស៊្ទែរដាំ ជាឋានសួគ៌ របស់អ្នកជក់។
ដោយមាននឹងធ្នើរ ពេលទៅដល់មានសៀវភៅ និងល្បែងលើក្ដារជា ច្រើនមុខ កន្លែងនេះអាចក្លាយជាបន្ទប់អង្គុយលេងរបស់មនុស្ស ប៉ុន្តែដោយបំពង់ខ្សៀមួយនិងរូបថតរបស់រុក្ខជាតិកញ្ឆាជាច្រើន ទីនេះដូចជាក្លិបដែលរីកដុះដាល។
ជំនួយការហាងវ័យ២៧ឆ្នាំ មានសក់រួញលាបក្រហម នាង Susana និយាយថា៖ «នេះជាវិធីដែលមានសុវត្ថិភាពបំផុតដើម្បីដឹងថាខ្ញុំកំពុង ជក់ ហើយក្នុងពេលដូចគ្នានេះ ដើម្បីចៀសវាងការចូលរួមទីផ្សារងងឹត»។
អ្នកជក់ជាច្រើនក្រុម និយាយថា សមាគមបែបនេះប្រមាណ៧០០បានដុះឡើងនៅអេស្ប៉ាញដោយសារ ចន្លោះប្រហោងខាងផ្លូវច្បាប់។
ពាក់ព័ន្ធនឹងកញ្ឆា គឺខុសច្បាប់នៅ អេស្ប៉ាញ ប៉ុន្តែច្បាប់មិនដាក់ពិន័យ ចំពោះការដាំដុះវាសម្រាប់ប្រើប្រាស់ ជាឯកជន និងការបង្កើតសមាគមនៃក្រុមអ្នកជក់នោះទេ។
ទោះជាយ៉ាងនេះក្តី ពេលនេះក្រុមអាជ្ញាធរ កំពុងមានកង្វល់ហើយ។
សាលាក្រុងបាសេឡូណាបានដាក់ ឱសានវាទលើទីតាំងបើកសមាគមសម្រាប់ការជក់ថ្នាំញៀន ហើយក្រុមអាជ្ញាធរតំបន់ក៏ចង់ឲ្យមានច្បាប់ថ្មីស្ដីពីរុក្ខជាតិញៀននេះដែរ។
ប្រមុខសុខាភិបាលរដ្ឋការតំបន់កាតាឡាន លោក Antoni Mateu បានថ្លែងថា៖ «ក្លិបទាំងនេះរីកដោយសារខ្វះច្បាប់។ អាទិភាពយើង គឺមិនលើកទឹកចិត្តឲ្យប្រើទេ ប៉ុន្តែបទបញ្ជា ត្រូវតែមានដើម្បីទប់វា»៕