
បន្ទប់ទទួលភ្ញៀវដែលរចនាដោយក្បូរក្បាច់ និងសង្ហារិមធ្វើពីឈើប្រណីត។
ស្ថិតក្នុងផ្ទៃដី ១ ហិកតាមិនឆ្ងាយប៉ុន្មានពីទីប្រជុំជន ក្រុងសៀមរាប វិមានដ៏ធំស្កឹមស្កៃរចនាម៉ូដបែបបុរាណមានកំពូល ៥ បានផុសត្រដែតត្រដឹមក្នុងចំណោមដើមត្នោត និងរុក្ខជាតិខៀវខ្ចីទាំងឡាយ។ សំណង់នេះរំលេចនូវខ្លោងទ្វារឈើខ្មៅរលើបរលោងប្រក់ក្បឿងស្រកាត្រី។ សសរធំពីរនៅមាត់ទ្វារសណ្ឋាគារក៏ធ្វើពីឈើបេងក្រមៅទ្រដោយថ្មភ្នំដែលមានឆ្លាក់ក្បាច់ផ្កាចន្ទន៍គួរឲ្យទាក់ទាញ។ សណ្ឋាគារដែលមានសោភណភាពស្រដៀងនឹងភូមិគ្រឹះសេដ្ឋីនាសម័យបុរាណនោះស័ក្ដិសមសម្រាប់បណ្ដាភ្ញៀវទេសចរទាំងឡាយដែលស្រឡាញ់ចម្លាក់ឈើ និងរចនាប័ទ្មបែបខ្មែរ។
Contact PhnomPenh Post for full article
SR Digital Media Co., Ltd.ផ្ទះលេខ៤១ ផ្លូវ ២២៨ ភូមិ៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel: +855 92 555 741
Email: webmasterpppost@gmail.com
Copyright © រក្សាសិទ្ធិ ដោយ ភ្នំពេញប៉ុស្តិ៍