បន្ទាប់ពីវីដេអូរបស់នាងស៊ីរ៉េ ម៉ា ដែលកំពុងតែរាំក្នុងឈុតលីអូនៅលើអ៊ីនធឺណិតនាងបាននិយាយបញ្ឆិតថានាង ត្រូវបានក្បត់ចិត្តដោយគូស្នេហ៍ដែលបានទម្លាយវីដេអូទាំងអស់នោះ។
ដោយរាយការណ៍ប្តឹងប៉ូលិស និងធ្វើសន្និសីទកាសែតមួយ នាងស៊ីរ៉េ បាននិយាយថា នាងបានស្រឡាញ់និងទុកចិត្តលើមនុស្សមិនត្រឹមត្រូវ។
ប៉ុន្តែអតីតគូស្នេហ៍ដែលស្រឡាញ់ភេទដូចគ្នារបស់នាង គឺនាងវ៉ាង ហ្ស៊ីឈីបានលើកឡើងផ្សេងទៅវិញ ដោយហៅនាងស៊ីរ៉េថា ជាមនុស្សកុហកក្បត់រហូត។ ស្ត្រីអ្នកជំនួញដីគោករូបនោះ បានលាតត្រដាងបន្ថែមទៀតថា នាង និងនាងស៊ីរ៉េ បានថតវីដេអូសិចមួយ ជាមួយគ្នា។
តើនាងស៊ីរ៉េ ម៉ា ដឹកនាំថត វីដេអូក្តៅសាច់ដោយខ្លួនឯងផ្ទាល់ឬ?
នាងហ្ស៊ីឈី បានទម្លាយថា វីដេអូឈុតលីអូនោះ ត្រូវបានថតដោយកាមេរ៉ារបស់ស៊ីរ៉េ វាផ្ទុយនឹងការអះអាងមុននេះរបស់តារាសម្តែងរូបនេះដែលថានាងមិនបានថតវីដេអូខ្លួនឯងទេ។ នាងហ្ស៊ីឈី បានអះអាងថាវាគឺជាគំនិតផ្ទាល់របស់នាងស៊ីរ៉េដែលស្លៀកឈុតលីអូលេងបិទពួននោះ នៅទីណាត់ជួបសណ្ឋាគារអាថ៌កំបាំងមួយក្នុងក្រុងស៊ាងហៃ។
សម្ព័ន្ធភាពស្នេហារបស់ពួកគេត្រូវបានរក្សាជាសម្ងាត់ ចាប់តាំងពីស៊ីរ៉េត្រូវបានគេដឹងថាជាប់ពាក់ព័ន្ធនឹងនាងហ្ស៊ីឈី ដែលបានរៀបការជា មួយស្ត្រីចិនដីគោក ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនាង ឡូរ៉ា លី។
នាងហ្ស៊ីឈី បានរៀបរាប់ថា៖«រាត្រីនោះនៅក្រុងស៊ាងហៃ ស៊ីរ៉េបានសួរខ្ញុំថា តើខ្ញុំអាចទៅសណ្ឋាគារ ជាមួយនាងបានទេ បន្ទាប់ពីចប់ការងារ? នាងបាននិយាយថា នាងមានការភ្ញាក់ផ្អើលសម្រាប់ខ្ញុំ។ ពេលខ្ញុំចូលដល់ក្នុងបន្ទប់ភ្លាម នាងបានស្លៀកឈុតក្នុងនោះរួចជាស្រេច។ នាងបានប្រាប់ខ្ញុំថា នាងបានរាំនៅក្នុងពិធីបវរកញ្ញាក្រុងហុងកុង និងចង់បង្ហាញខ្ញុំពីក្បាច់រាំរបស់នាង»។
នាងហ្ស៊ីឈីភ័យខ្លាចថា វីដេអូមិនសមរម្យរួមគ្នារបស់ពួកគេនេះ នឹងត្រូវលេចធ្លាយជាសាធារណៈ។ ដោយត្រូវបានសួរថាតើនាងនិងនាងស៊ីរ៉េធ្លាប់បានថតវីដេអូសិច និងរូបថតសិចជាមួយគ្នាទេ នាងហ្ស៊ីឈី បាន និយាយថា៖«ចាស! មានរូបថតកម្រិតខ្ពស់របស់យើងក្នុងកាមេរ៉ារបស់នាង ដូច្នេះហើយទើបខ្ញុំភ័យខ្លាចរូបថតរបស់ខ្ញុំផ្ទាល់ ត្រូវបានគេបង្ហាញជាសាធារណៈ»។
ថ្វីបើនាងស៊ីរ៉េ បានបន្តផ្ញើរូបថតអាក្រាតរបស់នាងផ្ទាល់ទៅឲ្យហ្ស៊ីឈី តាមគេហទំព័រWeChat ក្តី ក៏ហ្ស៊ីឈី បានលុបរូបថតទាំងនោះ ចោលក្រោយពីបែកបាក់គ្នា។
នាងស៊ីរ៉េ ម៉ា កុហកពីការផឹកហ្ស៊ីឈី ក៏បានរកឃើញថា វាជារឿងគួរឲ្យអស់សំណើចណាស់ ដែលនាងស៊ីរ៉េ បានអះអាងថានាងស្ថិតនៅក្រោមឥទ្ធិពលស្រានៅក្នុងវីដេអូស្លៀកឈុតលីអូនោះ ដោយហេតុថា នាងមិនដែលផឹកស្រាទេក្នុងទំនាក់ទំនងស្នេហា៣ខែរបស់ពួកគេ ។
នាងស៊ីរ៉េ ធ្លាប់បានផ្ញើអត្ថបទ សារស្នេហាជាច្រើនទៅឲ្យសិល្បករប្រុសហុងកុងជើងចាស់ម្នាក់ វ័យជាង៥០ឆ្នាំ ហើយដោយសារបញ្ហានោះ ស្ត្រីទាំងពីរបានទះកំផ្លៀងគ្នាក្នុងជម្លោះមួយ។នាងហ្ស៊ីឈី បន្ថែមថា នាងមិនខ្លាចការស៊ើបអង្កេតរបស់ប៉ូលិសលើករណីវីដេអូដែលលេចធ្លាយនេះទេ ព្រោះនាងពុំបានធ្វើ្វអ្វីខុសឡើយ។ ដោយហេតុថា ពេលនេះនាងហ្ស៊ីឈី ត្រូវជាប់សង្ស័យជាអ្នកដែលបានទម្លាយវីដេអូឈុតលីអូរបស់នាងស៊ីរ៉េ នាងហ្ស៊ីឈី មានអារម្មណ៍ថា វាសំខាន់ណាស់ចំពោះនាងដើម្បីលុបលាងឈ្មោះនាង ព្រោះវាទាក់ទិនបញ្ហាផ្លូវច្បាប់។
វិប្បដិសារី ដ៏ធំបំផុតរបស់នាងហ្ស៊ីឈី គឺការលែងលះដែលកំពុងរង់ចាំជាមួយនាងឡូរ៉ា ដោយសារតែការពាក់ព័ន្ធរបស់នាងស៊ីរ៉េ៕