The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជំនាញ​គណនេយ្យ​នៅ​វិទ្យាស្ថាន CamEd Business School ដែលមាន​ស្តង់ដា​ពិភពលោក នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ




ជំនាញ​គណនេយ្យ​នៅ​វិទ្យាស្ថាន CamEd Business School ដែលមាន​ស្តង់ដា​ពិភពលោក នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ

Content image - Phnom Penh Post
វិទ្យាស្ថាន CamEd ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​គណនេយ្យ​ល្អ​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

ជំនាញ​គណនេយ្យ​នៅ​វិទ្យាស្ថាន CamEd Business School ដែលមាន​ស្តង់ដា​ពិភពលោក នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ

វិទ្យាស្ថាន CamEd Business School ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ មាន​បាវចនា​ ១ ​គឺ​ «​បណ្តុះបណ្ដាល​និស្សិត​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។

អស់​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មកហើយ វិទ្យាស្ថាន​នេះ​បាន​បណ្តុះបណ្ដាល​និស្សិត​ពោរពេញ​ដោយ​សក្ដានុពល​ជាមួយ​ជំនាញ​ទូលំទូលាយ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​ដែល​សព្វថ្ងៃ​ពួកគេ​ជា​អ្នក​កាន់ការងារ​នៅក្នុង​វិស័យ​សាជីវកម្ម​នានា​រាប់​ចាប់ពី​ធនាគារ​រហូត​ដល់​ក្រុមហ៊ុន​គណនេយ្យ​ល្បីៗ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។

ភាពជោគជ័យ​របស់​វិទ្យាស្ថាន CamEd គឺ​កំពុង​ផ្តល់នូវ​វគ្គ​សិក្សា​ដែល​ស្របតាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន និង​ផ្តល់​ការអប់រំ​ល្អ​បំផុត​សម្រាប់​និស្សិត​ដែលមាន​ទេពកោសល្យ ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ដ៏ស័ក្តិសម​ក្នុង​ការចូល​ទៅ​បម្រើ​ការងារ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏រឹងមាំ​របស់​កម្ពុជា ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ដែល​កំពុង​រីកចម្រើន​ដូចជា​ឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម ឬ​ក្រុមហ៊ុន​ធំៗ​ជាដើម​។

បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ (Honours) រយៈពេល​ ៤ ឆ្នាំ ឬ BA របស់​វិទ្យាស្ថាន​នេះ គឺជា​បរិញ្ញាបត្រ​ដែល​អនុញ្ញាត​ឱ្យ​និស្សិត​សិក្សា​ទាំង​កម្រិត​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​សិក្សា​សញ្ញាបត្រ​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណនេយ្យ (CAT) ហើយ​ថែមទាំង​អាច​បន្ត​សិក្សា​ថ្នាក់​គណនេយ្យករ​ជំនាញ (ACCA) ជា​មុខវិជ្ជា​ដែល​ជួយ​ហ្វឹកហ្វឺន​និស្សិត​ដែល​បញ្ចប់​ការសិក្សា សម្រាប់​អាជីព​ប្រកបដោយ​វិជ្ជាជីវៈ​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​។

Content image - Phnom Penh Post
និស្សិត​បញ្ចប់​ការសិក្សា​អាច​ទទួល​បាន​ការងារ​មាន​ប្រាក់ខែ​ខ្ពស់​។

«​យើង​អាច​និយាយ​បានថា យើង​ជា​សាលា​ធុរកិច្ច​ល្អ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តោតលើ​ការបណ្តុះបណ្តាល​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​។ អាថ៌កំបាំង​របស់​យើង​គឺ​ក្លាយជា​ស្ថាប័ន​ដំបូង​គេ​ដែល​ផ្តល់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ប្រកប​ដោយ​គុណភាព ដោយ​យោង​តាម​ការទទួល​ស្គាល់​ជា​អន្តរជាតិ​ពី​ស្ថាប័ន​មួយចំនួន​ដូចជា សមាគម​គណនេយ្យករ​ជំនាញ (ACCA) វិទ្យាស្ថាន Chartered Financial Analyst (CFA) អង្គការ​ស្តង់ដា​អន្តរជាតិ (ISO) និង AUN ជាដើម​។

លោកស្រី សំ សុគន្ធារី នាយិការរង​របស់​វិទ្យាស្ថាន CamEd ថ្លែងថា​៖ «​បុគ្គលិក​ផ្នែក​បណ្តុះបណ្ដាល​របស់​យើង​មាន​គ្រូ និង​សាស្ត្រាចារ្យ​ដែល​មាន​សមត្ថភាព​កម្រិត​អន្តរជាតិ​។ យើង​មាន​បច្ចេកវិទ្យា និង​ប្រព័ន្ធ​អប់រំ​ខ្ពស់ ហើយ​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​ល្បីៗ​ដូចជា PwC, KPMG, EY និង Deloitte សុទ្ធតែ​បានទទួល​ស្គាល់​គុណភាព​និស្សិត​របស់​យើង​»​។

ទោះយ៉ាងណា​ក៏ដោយ វគ្គ​សិក្សា​តែ​ ១ ​មិន​អាច​ធ្វើ​ឲ្យ​សាលា CamEd ក្លាយជា​ស្ថាប័ន​អប់រំ​ដ៏លេចធ្លោ​មួយ​នៅ​កម្ពុជា​បាន​នោះទេ​។ ប៉ុន្តែ​ការដឹកនាំ​ដោយ​គណៈ​គ្រប់គ្រង​ដ៏រឹងមាំ​ជាមួយ​នឹង​ចក្ខុវិស័យ​ដើម្បី​ «​អភិវឌ្ឍន៍​សហគមន៍​គណនេយ្យ និង​ហិរញ្ញវត្ថុ ជំនាញ​ឲ្យ​ស្រប​ទៅ​នឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ផ្តួចផ្តើម​គំនិត​ក្នុងនាម​ជា​អ្នកដឹកនាំ និង​លើកកម្ពស់​ស្តង់ដា​សីលធម៌​» បានធ្វើឱ្យ​វិទ្យាស្ថាន​នេះ​ឈានមុខ​គេ​នៅក្នុង​វិស័យនេះ​។

គុណតម្លៃ​ស្នូល​របស់​វិទ្យាស្ថាន គឺ​​គុណភាព​ខ្ពស់​នៃ​ការបង្រៀន ការរៀនសូត្រ​ជាប់​ជានិច្ច និង​ជំនាញ​ការងារ​។

Content image - Phnom Penh Post
លោកស្រី សំ សុគន្ធារី នាយិការង​របស់​វិទ្យាស្ថាន CamEd ។

ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​វិញ្ញាបនបត្រ​អ្នកបច្ចេកទេស​គណនេយ្យ​អន្តរជាតិ (BA + CAT) ស្របតាម​តម្រូវការ​របស់​សហព័ន្ធ​គណនេយ្យករ​អន្តរជាតិ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​។

សិក្សា​នៅ​វិទ្យាស្ថាន CamEd និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​ចំនួន​ ២ ​ក្នុងពេល​តែ​ ១ ​គឺ​បរិញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​សញ្ញាបត្រ CAT ដោយ​និស្សិត​មាន​ជំនាញ ដែល​និយោជក និង​សហគ្រិន​ត្រូវការ​។

«​នៅក្នុង​ការលើកកម្ពស់​ការសិក្សា​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា វិទ្យាស្ថាន CamEd តែងតែ​មាន​ចក្ខុវិស័យ និង​បេសកកម្ម​ច្បាស់លាស់​។

គោលដៅ​វែងឆ្ងាយ​របស់​យើង គឺ​បណ្ដុះបណ្ដាល​និស្សិត​ឲ្យ​មាន​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​សមត្ថភាព​ក្នុង​ជំនាញ​នេះ​ស្រប​នឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា​»​។

លោកស្រី​បន្ថែមថា​៖ «​ជាមួយ​គ្នា​នេះ​វិទ្យាស្ថាន​នឹង​បំពេញ​តម្រូវការ​ការងារ​របស់​ក្រុមហ៊ុន​ក្នុងស្រុក ស្ថាប័នហិរញ្ញវត្ថុ និង​អង្គការ​ផ្សេងៗ​ទាក់ទង​នឹង​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​ដែល​ប្រកប​ដោយ​គុណភាព​»​។

កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ BA បាន​បណ្តុះបណ្ដាល​និស្សិត ដើម្បី​បម្រើ​ការងារ​ជា​គណនេយ្យករ និង​ហិរញ្ញវត្ថុ​ជំនាញ​ដែល​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ងាយស្រួល​ជាមួយ​អ្នក​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​។

សម្រាប់​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​គឺ​អាច​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​កំពុង​រង់ចាំ​ពួកគេ ដូចជា​គណនេយ្យករ សវនករ អ្នកវិភាគ​ហិរញ្ញវត្ថុ អ្នកពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ អ្នក​ប្រឹក្សា​ពន្ធដារ មន្ត្រី​វិនិយោគ មន្ត្រី​ផ្នែក​ផ្តល់ប្រាក់​កម្ចី អ្នកវិភាគ​ថវិកា គណនេយ្យករ​ចំណាយ ហេរញ្ញិក មន្ត្រី​គ្រប់គ្រង​ហានិភ័យ និង​គណនេយ្យករ​ហិរញ្ញវត្ថុ​ជាដើម​។

Content image - Phnom Penh Post

«​និស្សិត​នឹង​បញ្ចប់​ការសិក្សា​ជាមួយ​ចំណេះដឹង​ជំនាញ ការចេះ​សម្រប​ខ្លួន ក្រមសីលធម៌ និង​ការធ្វើការ​ជា​ក្រុម​ដែល​ជួយ​ពួកគេ​ឱ្យបំពេញ​ការងារ​បាន​យ៉ាង​ល្អ​ទាំង​នៅក្នុង​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​»​។

លោកស្រី សុគន្ធារី ថ្លែងថា​៖ «​ជាង​ ៧០ ​ភាគរយ​នៃ​ការជ្រើសរើស​បុគ្គលិក​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន​ ៤ គឺ​ក្រុមហ៊ុន PwC, KPMG, Ernst & Young និង Deloitte គឺ​ពួកគេ​ជ្រើសរើស​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន CamEd»​។

ខណៈពេល​ដែល​តម្រូវការ​គណនេយ្យករ និង​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ដែល​មាន​ជំនាញ​កំពុង​បន្ត​កើនឡើង​នៅក្នុង​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​នោះ ជម្រើស​អាជីព​គណនេយ្យ​ពិតជា​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន និង​ជា​ជម្រើស​ដ៏ល្អប្រសើរ​ដល់​និស្សិត​ដែល​មាន​ជំនាញ​ផ្នែក​ខាង​គិត​លេខ​៕

អត្ថបទគួរចាប់អារម្មណ៍