ការ​ជ្រើសរើស​នូវ​ជំនាញ​សម្រាប់​អាជីព​ការងារ​ពេញ ​១ ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ គឺ​ជា​រឿង​ដែល​សំខាន់ និង​មិន​អាច​មើល​រំលង​បាន​។ ប្រសិន​បើ​ជ្រើសរើស​ត្រឹមត្រូវ​អ្នក​នឹង​ត្រូវ​ខាតបង់​ពេល​វេលា ប្រាក់​កាស ឬ​ក៏​អាច​ទទួល​នូវ​វិប្បដិសារី​ដ៏​ធំធេង ចំពោះ​ការ​ស្ថិត​នៅ​ក្នុង​បរិយាកាស​ការងារ​ដែល​មិន​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​។

អ្នក​ប្រាកដ​ជា​បាន​ជ្រាប​ខ្លះ​ហើយ​ថា ការ​ជ្រើសរើស​នូវ​ជំនាញ ឬ​ធ្វើ​អ្វី​មួយ​ដែល​ផ្ទុយ​ពី​ចំណង់​ចំណូល​ចិត្ត​ប្រៀប​ដូចជា​ការ​បំផ្លាញ​នូវ​ទេពកោសល្យ​ដ៏​ល្អ​ពី​ធម្មជាតិ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ដែរ​។ អ្នក​ត្រូវ​ធ្វើ​វា​ទាំង​ដែល​មិន​ប្រសប់​មិន​ពេញ​ចិត្ត និង​មិន​សូវ​បាន​ផល​ល្អ​។

ផ្អែក​លើ​បទពិសោធ និង​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​ទៀត មាន​កត្តា​សំខាន់ៗ​​​ចំនួន ៤ ដែល​យើង​ត្រូវ​គិត​ពិចារណា​ដើម្បី​ជ្រើសរើស​ជំនាញ​មួយ​ដ៏​សមស្រប គឺ​ទេពកោសល្យ​ពី​ធម្មជាតិ​ចំណង់​ចំណូល​ចិត្ត​តម្រូវ​ការ​ទីផ្សារ​ការងារ និង​ជ្រើសរើស​សាលា​/​មហាវិទ្យាល័យ​ត្រឹមត្រូវ​។

មនុស្ស​ជា​ច្រើន​ជា​ពិសេស​ប្អូនៗ​រៀន​ថ្នាក់​វិទ្យាល័យ​តែង​សួរ​ខ្លួន​ឯង​ថា «​តើ​ខ្ញុំ​គួរ​រៀន​ជំនាញ​អ្វី​?» ខណៈ​សំណួរ​​ដែល​ពួក​គេ​គួរ​សួរ​បំផុត​នោះ​គឺ «​តើ​ជំនាញ​អ្វី​ដែល​ស័ក្តិសម​នឹង​ខ្ញុំ​?» តើ​អ្នក​ដឹង​ទេ ចំណង់​ចំណូល​ចិត្ត គឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​នាំ​ផ្លូវ​អ្នក​ទៅ​កាន់​វិជ្ជាជីវៈ​ដ៏​ស័ក្តិសម​។​

ការ​សិក្សា ​គឺ​ជា​ការ​វិនិយោគ​មួយ​ដែល​ចំណាយ​រយៈពេល​វែង អ្នក​ខ្លះ​អាច​នឹង​ប្រើ​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ​នៅ​ក្នុង​កម្មវិធី​មួយ​។ ដូច្នេះ​ហើយ យើង​ម្នាក់ៗ​គប្បី​គិត​ពិចារណា ស្រាវជ្រាវ​ពត៌មាន​ដែល​ពាក់ព័ន្ធ​ឲ្យ​បាន​ច្បាស់លាស់​ព្រម​ទាំង​ស្វែងរក​ឲ្យ​ឃើញ​នូវ​ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ​របស់​ខ្លួន ហើយ​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ ការ​ជ្រើសរើស​សាលារៀន​ដែល​មាន បច្ចេកទេស​បង្រៀន​កម្រិត​ស្តង់ដា រួម​ទាំង​មាន​ការ​ទទួល​ស្គាល់​លក្ខណៈ​អន្តរជាតិ​។

ជាក់​ស្តែង​ដូចជា វិទ្យាស្ថាន Camed Business School គឺ​ជា​វិទ្យាស្ថាន​ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ទៅ​លើ​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​ស្រប​ទៅ​តាម​ស្តង់ដា​គណនេយ្យ​អន្តរជាតិ IFRS ហើយ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាពិសេស​នោះ​គឺ សមាគម​គណនេយ្យករ​ជំនាញ​អន្តរជាតិ (​ហៅ​កាត់​ថា ACCA ដែល​មាន​ការ​ទទួល​ស្គាល់ ១៨៣ ​ប្រទេស​ទូទាំង​ពិភព​លោក​)​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្មវិធី​សិក្សា និង​ការ​អប់រំ​ផ្នែក​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​របស់​វិទ្យាស្ថាន​ក៏​បាន​​ទទួល​ស្គាល់​ដោយ CFA Institute University Affiliation Program ព្រម​ទាំង​មាន​ការ​ទទួល​ស្គាល់​ស្ដង់ដា​នៃ​ការ​សិក្សា​ដោយ ASEAN UNIVERSITY NETWORK និង​ដោយ​ស្ថាប័ន ISO កម្រិត 9001:2015 ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត រួម​ផ្សំ​ជាមួយ​ការ​សិក្សា​ជាមួយ​សាស្ត្រាចារ្យ​ដែល​មាន​ទាំង​បទពិសោធ ចំណេះដឹង និង​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​មក​ពី​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស សិង្ហបុរី ហ្វីលីពីន និង​ប្រទេស​ជា​ច្រើន​ទៀត និស្សិត​នឹង​ទទួល​បាន​នូវ​បទពិសោធ​ការ​អប់រំ​ដ៏​អស្ចារ្យ​ទាំង​ជំនាញ​វិជ្ជាជីវៈ ជំនាញ​ទន់ ក្រម​សីលធម៌​ការងារ និង​បទពិសោធ​ជាច្រើន​ទៀត​។

និស្សិត​នឹង​បញ្ចប់​ការសិក្សា​ប្រកប​ទៅ​ដោយ​សមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ បទពិសោធន៍ ជំនាញ​ទន់ និង​ក្រម​សីលធម៌​ពេញលេញ​សម្រាប់​បម្រើការ និង​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ទាំង​ស្ថាប័ន​ក្នុង​ស្រុក និង​ស្ថាប័ន​អន្តរជាតិ​ដូចជា​ក្រុមហ៊ុន PwC KPMG EY និង​Deloitte ជាដើម​។​

សូម​ចាប់​ផ្តើម​កសាង​ជម្រើស​ដ៏​ឆ្លាត​វៃ របស់​អ្នក​នៅ​ថ្ងៃ​នេះ ជាមួយ​នឹង​វិទ្យាស្ថាន Camed Business School ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ គេហទំព័រ​៖ www.cam-ed.com សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​លេខ 023 986 522/ 523/ 960/ 961។ ចាប់​ផ្តើម​ទទួល​ពាក្យ​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ​២០២០៕