អស់​រយៈពេល ​២ ​ទសវត្សរ៍​កន្លង​មក​នេះ​ ​វិទ្យាស្ថាន CamEd Business School​ បាន​បណ្តុះបណ្តាល​និស្សិត​វ័យ​ក្មេង​កម្ពុជា​ជា​ច្រើន​នាក់​បាន​ជោគជ័យ​បំផុត​​សម្រាប់​​វិស័យ​ហិរញ្ញវត្ថុ​។​

ចក្ខុវិស័យ​របស់​ប្រធាន​ និង​ស្ថាបនិក​វិទ្យាស្ថាន CamEd លោក Casey Barnett គឺ​ផ្លាស់ប្តូរ​ CamEd ឲ្យ​ក្លាយ​ទៅ​ជា​សាលា​ធុរកិច្ច​ដ៏​លេចធ្លោ​មួយ​ដើម្បី ​«​អភិវឌ្ឍ​សហគមន៍​អ្នក​ជំនាញ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​ឲ្យ​ស្រប​ទៅ​នឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​»​ បាន​ក្លាយជា​ការ​ពិត​ហើយ​។​

បច្ចុប្បន្ន​សាលា​ធុរកិច្ច​ឯកជន​មួយ​នេះ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​បង្កើត​គណនេយ្យករ​ និង​ហិរញ្ញវត្ថុ​ជំនាញ ដោយ​ពួក​គេ​ទទួល​បាន​​ការងារ​ល្អ​ ប្រាក់​ខែ​ខ្ពស់​ នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

លោកស្រី​ សំ សុគន្ធារី​ នាយិការង​របស់​វិទ្យាស្ថាន ​CamEd មាន​ប្រសាសន៍​ថា​៖ «​គុណភាព​និស្សិត​របស់​យើង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​ល្បីៗ​ដូចជា Pwc, KPmG, Deloitte និង Ernst និង Young ជាដើម ហើយ​បុគ្គលិក​សិក្សា​របស់​យើង​មាន​សាស្ត្រាចារ្យ​អន្តរជាតិ​ ដែល​មាន​សមត្ថភាព​ ហើយ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​អប់រំ​កម្រិត​ខ្ពស់​»​។

វិទ្យាស្ថាន CamEd ផ្តល់​ជូន​វគ្គ​សិក្សា​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក ​គឺ​វគ្គ​គណនេយ្យករ​ជំនាញ ​(ACCA) ​ដែល មាន​តម្រូវការ​ខ្ពស់​បំផុត​ពី​និយោជក​ និង​ថ្នាក់​សញ្ញាបត្រ​ជំនាញ​អ្នក​បច្ចេកទេស​គណនេយ្យ​ (CAT) ​ជា​វគ្គ​សិក្សា​ដែល​ផ្តល់​នូវ​ជំនាញ​គណនេយ្យ​ខ្ពស់​បំផុត។

លោកស្រី សុគន្ធារី បាន​ថ្លែង​ថា​៖ «​និស្សិត​គួរ​តែ​ចូល​រៀន​វគ្គ​សិក្សា​ទាំង​នេះ ​ពី​ព្រោះ​គណនេយ្យករ​ជំនាញ​សវនករ​ពន្ធដារ​ និង​អ្នក​ប្រឹក្សា​ពន្ធដារ​ដែល​មាន​ចំណេះ​ដឹង​ បទពិសោធ ​និង​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ គឺ​មាន​តម្រូវការ​ខ្ពស់​ពី​វិស័យ​ឯកជន ​និង​សាធារណៈ​»​។​

CamEd ក៏​ជា​វិទ្យាស្ថាន​ធុរកិច្ច​ដ៏​ល្អ​បំផុត​សម្រាប់​សហគ្រិន​ជោគជ័យ​ផង​ដែរ​។​ លោក​ ឃុន ដារិទ្ធ​ អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​វគ្គ ACCA នៅ​វិទ្យាស្ថាន CamEd ដែល​បច្ចុប្បន្ន​លោក​ជា ​managing partner នៃ​ក្រុមហ៊ុន​ K Professional Accountants​ បាន​ចែក​រំលែក​ពី​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​លោក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​

លោក ​ដារិទ្ធ​ ថ្លែង​ថា​៖ «​ការ​សម្រេច​ចិត្ត​ចាប់​ផ្តើម​ដំណើរ​របស់​ខ្ញុំ​ជាមួយ​វគ្គ​សិក្សា ACCA កាល​ពី​ច្រើន​ឆ្នាំ​មុន ​គឺ​ជា​ជម្រើស​ដ៏​ឈ្លាសវៃ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់មាន ហើយ​ខ្ញុំ​មិន​អាច​បរិយាយ​អស់​នូវ​អ្វី​ដែល ​ACCA បាន​កែប្រែ​ជីវិត​ផ្ទាល់​ខ្លួន និង​អាជីព​របស់​ខ្ញុំ​នោះ​ទេ​»​។​

ជាមួយ​នឹង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ដ៏​ល្អ​ពី​ការ​សិក្សា​វគ្គ​ ACCA លោក​​ ដារិទ្ធ​ ត្រូវ​បាន​តែងតាំង​ឲ្យ​ក្លាយជា​អ្នក​ត្រួត​ពិនិត្យ​ និង​គាំទ្រ​ដល់​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី​ និង​អាហ្វ្រិក​ស្តីពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រទេស​សវនកម្ម​ ការ​គ្រប់គ្រង​ហានិភ័យ​ ការ​គ្រប់គ្រង​ផ្ទៃ​ក្នុង​ និង​អភិបាលកិច្ច​។​

«ACCA បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ទំនុក​ចិត្ត​ដែល​ខ្ញុំ​ត្រូវ​ការ ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ក្នុង​អាជីព​។ ​ខ្ញុំ​ប្រាកដ​ថា ​វា​នៅ​តែ​បន្ត​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ជំនាញ​ចាំបាច់ ​ដើម្បី​ជម្នះ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​សម្រាប់​អនាគត​ដ៏​ល្អ​ប្រសើរ​»​។​

លោក ​ដារិទ្ធ​ បន្ថែម​ថា​៖ «​វា​ក៏​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​គុណសម្បត្តិ​ ៣ ​យ៉ាង ​ដើម្បី​ក្លាយជា​គណនេយ្យករ​អាជីព​ដែល​មាន​ការ​ទទួល​ស្គាល់​ខ្ពស់​។ ACCA បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​បុគ្គល​ដែល​មាន​តម្លៃ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្ញុំ​ដោយ​ផ្តល់​ចំណេះដឹង​បច្ចេកទេស​ទូលំទូលាយ​ចំណេះដឹង​ភាសា​អង់គ្លេស​ល្អ និង​គុណតម្លៃ​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ​»​។​

CamEd បាន​ចូល​ជា​សមាជិក​សាកល​វិទ្យាល័យ​ផ្លូវការ​នៃ​ CFA Institute ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ស្ថាប័ន​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​ដ៏​ល្អ​ និង​ល្បីល្បាញ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

លក្ខណ​ពិសេស​របស់​វិទ្យាស្ថាន CamEd ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​ធានា​ថា​ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ទាំង​អស់​នឹង​ទទួល​បាន​នូវ​ជំនាញ​ និង​មាន​សមត្ថភាព​ពិត​ប្រាកដ​ដែល​មាន​តម្រូវ​ការ​ខ្ពស់​នៅ​តាម​ស្ថាប័ន​ និង​ក្រុមហ៊ុន​នានា​៕