ជាមួយ​នឹង​ការប្រកាស​ឲ្យ​បើក​សាលារៀន​ឡើងវិញ​ជា​បណ្តើរៗ​នោះ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (MJQE) ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ និង​ក្រសួង​អប់រំ​ចំពោះ​ការដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​អនុញ្ញាត​កម្មវិធី​ summer school បើក​ដំណើរការ​នៅក្នុង​បរិវេណ​សាលា​។

MJQE គឺជា​ក្រុមហ៊ុនមេ​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ អាយ អាយ (Aii) ​និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ (AIS)​។ កម្មវិធី summer school របស់​សាលា AIS នឹង​ចាប់ផ្តើម​នៅ​ខែសីហា​ហើយ​លោក​វេជ្ជបណ្ឌិត​គួច ម៉េងលី កំពុង​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​កម្មវិធី​នេះ​នៅក្នុង​ថ្នាក់រៀន​ដើម្បី​ធានាថា កម្រិត​សុវត្ថិភាព​គឺជា​អាទិភាព​ខ្ពស់បំផុត​មុនពេល​សាលារៀន​បើក​ដំណើរការ​ឡើងវិញ​។

ទន្ទឹមនឹង​នេះដែរ​លោក​មាន​ប្រសាសន៍​ថា ការបិទ​សាលារៀន​ដើម្បី​ប្រយុទ្ធប្រឆាំង​ការរីករាលដាល​ជំងឺ​កូវីដ​បាន​ធ្វើឲ្យ​ប៉ះពាល់​វិស័យ​អប់រំ​ឯកជន​យ៉ាងខ្លាំង ដោយ​ស្ថាប័ន​អប់រំ​តូចៗ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​បាន​ត្រូវ​បិទទ្វារ ប៉ុន្តែ​សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឱ្យ​មាន​សុទិដ្ឋិនិយម​ជាមួយ​នឹង​លក្ខខណ្ឌ​សម្រាប់​កម្មវិធី summer school ​ដែល​នឹង​ចាប់ផ្តើម​នាពេល​ខាងមុខ​ដ៏ខ្លី​។

ប្រកាន់ខ្ជាប់​វិធានការ​គម្លោត​នៅពេល​សាលា​បើក​ឡើងវិញ​។

«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ធានា​សុវត្ថិភាព​របស់​ប្រជាជន​ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​សកល​ដែល​មិន​ធ្លាប់មាន​នេះ ហើយ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ​ផងដែរ​ចំពោះ​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ និង​ចំពោះ​ការធានា​ដល់​សាលារៀន​ឪពុកម្តាយ និង​សិស្សានុសិស្ស​ដែល​បាន​បើកភ្លើង​ខៀវ​ដើម្បី​ឲ្យ​ចាប់ផ្តើម​បើក​សាលា​ឡើងវិញ​»​។

«​ការប្រកាស​នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​វិស័យនេះ និង​សម្រាប់​សាលារៀន​ដូច​ពួកយើង​ដែល​នឹង​ចាប់ផ្តើម​ឆមាស​ថ្មី​នៅ​ខែតុលា​ ឬ​ខែវិច្ឆិកា​ខាងមុខ​។ សម្រាប់​យើង យើង​អាច​បន្ត​ផ្តល់​អាហារូបករណ៍​ និង​ចាប់ផ្តើម​ summer school នៅក្នុង​ថ្នាក់រៀន ដើម្បី​រៀបចំ​សម្រាប់​ឆមាស​ថ្មី​។ ប្រសិនបើ​យើង​អាច​បើក​នៅ​ខែសីហា​នោះ​យើង​អាច​ដំណើរការ​កម្មវិធី summer school នៅក្នុង​ថ្នាក់រៀន​ដោយ​ឥតគិតថ្លៃ​ដើម្បី​ត្រៀម​ឆមាស​ថ្មី​»​។

លោក​វេជ្ជបណ្ឌិត​ ម៉េងលី ថ្លែងថា​៖ «​ខណៈ​សិស្ស​ចូល​ចូលរួម summer school តិច នឹង​អនុញ្ញាត​ឱ្យធ្វើ​នៅក្នុង​បរិវេណ​សាលា​បាន​នឹងធ្វើ​ជាការ​ហាត់​សម​សម្រាប់​ការបើក​សាលា​ឡើងវិញ​ដើម្បី​ធានាថា វិធានការ​សុវត្ថិភាព​គឺជា​អាទិភាព​ខ្ពស់បំផុត​»​។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា វិធានការ​បែបនេះ​ក៏​នឹង​ជួយ​ «​ជំរុញ​លើកទឹកចិត្ត​»​សិស្ស​មុនពេល​ពួកគេ​ត្រឡប់​មកកាន់​ថ្នាក់រៀន​វិញ​។

សាលា​របស់​ក្រុមហ៊ុន MJQE ទាំងអស់​ត្រូវ​បាន​សម្អាត​ជាប្រចាំ​។

«​សិស្សានុសិស្ស​កំពុង​និយាយ​ថា​ពួកគេ​នឹក​សាលា​ហើយ​ពួកគេ​កំពុង​ទន្ទឹងរង់ចាំ​មក​ជួបជុំ​មិត្តភក្តិ និង​គ្រូ​របស់​ពួកគេ និង​ត្រឡប់​មកកាន់​ការអប់រំ​បាន​ប្រក្រតី​ឡើងវិញ​»​។

«summer school របស់​យើង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៤ ខែសីហា​ដល់​ថ្ងៃទី​ ២ ខែតុលា​។ យើង​បើក​កម្មវិធី​ summer school ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ត្រៀម​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខ​។ ប៉ុន្តែ​ឆ្នាំនេះ​មាន​ការលំបាក​ដោយសារ​ការបិទ​សាលា​ដើម្បី​ទប់ស្កាត់​កូវីដ​១៩​។ វារឹត​តែ​សំខាន់​ទៀត​ដែល​យើង​អាច​ដំណើរការ​កម្មវិធី​នេះ​បាន​នៅក្នុង​បរិវេណ​សាលា​ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស​ឲ្យ​ទទួល​បាន​ផ្នត់គំនិត​អប់រំ​ឡើងវិញ និង​ទទួល​បាន​ការបំផុស​គំនិត​ម្តងទៀត ដើម្បី​រៀបចំ​សម្រាប់​ឆមាស​ថ្មី​ និង​ដើម្បី​ធានា​ដល់​ឪពុកម្តាយ​»​។

ស្ថាបនិក​នៃ Aii និង AIS ដែល​មាន​សិស្ស​ចូលរៀន​ប្រមាណ​ ១៤ ៥០០ ​នាក់​គិត​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៥ មក​នោះបាន​ថ្លែង​ថា​៖ «​ខណៈ​កម្មវិធី summer school របស់​យើង​រៀបចំ​ឡើង​ដោយ​ឥតគិតថ្លៃ ស្ថាប័ន​អប់រំ​ផ្សេង​ទៀត​អាច​ប្រើប្រាស់​ប្រាក់ចំណូល​ដើម្បី​រក្សា​ស្ថិរភាព​របស់​ពួកគេ បន្ទាប់ពី​វា​បាន​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មកពី​ការបិទទ្វារ​សាលា​»​។

ខណៈ​សាលារៀន​កំពុង​រៀបចំ​ដំណើរ​ការបើក​ឡើងវិញ​នោះ ពួកគេ​ត្រូវតែ​ប្រកាន់ខ្ជាប់​គោលការណ៍​ណែនាំ​ដែល​បាន​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​។

«​ក្នុង​នាម​ជា​វេជ្ជបណ្ឌិត និង​ជា​អ្នកឯកទេស​ខាង​សុខភាព​សាធារណៈ​ខ្ញុំ​តែងតែ​ធានាថា សាលារៀន​របស់ខ្ញុំ​មាន​ស្តង់ដា​អនាម័យ​តឹងរ៉ឹង​បំផុត​។ យើង​មានគុណ​សម្បត្តិ​ជាច្រើន​រួចហើយ និង​បាន​រៀបចំ​យ៉ាង​ល្អ ខណៈ​សាលា​កំពុង​រៀបចំ​បើក​ដំណើរការ​ឡើងវិញ​»​។

សាលា AIS មាន​ស្តង់ដា​អនាម័យ​ខ្ពស់បំផុត​។

«​សូម្បីតែ​មុនពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ យើង​បាន​អនុវត្តតាម​ស្តង់ដា​អនាម័យ​តឹងរ៉ឹង​បំផុត ហើយ​បុគ្គលិក​របស់​យើង​ក៏​ទទួល​បាន​ការបណ្តុះបណ្តាល​យ៉ាង​ល្អ​។ ​បន្ទប់ទឹក​របស់​យើង​ត្រូវបាន​សម្អាត​រៀងរាល់​ម៉ោង​ខណៈ​អគារ​ទាំងអស់​របស់​យើង​ត្រូវ​បាន​សម្អាត​យ៉ាង​ស្អាត​ជា​រៀងរាល់​សប្តាហ៍​»​។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា​៖ «​យើង​ក៏​ជា​សាលា​តែមួយគត់​ដែលមាន​មជ្ឈមណ្ឌល​សុខភាព​ពេញលេញ​សម្រាប់​សិស្ស យើង​មាន​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ប្រចាំការ​ជាប្រចាំ​ហើយ​យើង​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​រឿងនេះ​»​។

លោក​បន្តថា ដោយ​មាន​វិធានការ​បែបនេះ​រួចជាស្រេច សាលា​របស់​លោក​បាន​ត្រៀម​ស្វាគមន៍​សិស្ស​ត្រឡប់​មក​វិញ​រួចរាល់​ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​នូវ​ទំនុកចិត្ត​ ខណៈ​ដែល​វិស័យ​អប់រំ​នៅ​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​ទៅ​ដំណាក់កាល​ថ្មី​។

«​បន្ទាប់ពី​មាន​ការផ្ទុះឡើង​នៃ​វីរុស​នេះ ថ្នាក់រៀន​របស់​យើង​ទាំងអស់​ត្រូវ​បាន​បើក​ឲ្យ​ខ្យល់អាកាស​បរិសុទ្ធ​ចេញចូល​គ្រប់គ្រាន់ ហើយ​រក្សា​សីតុណ្ហភាព​អប្បបរមា​គឺ​ ២៤ ​អង្សាសេ​។ ខណៈ​ការពាក់​ម៉ាស់​គឺ​ចាំបាច់​វិធានការ​គម្លាត​សង្គម និង​ការលាងដៃ​ដើម្បី​រក្សា​អនាម័យ​នឹង​ត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត​»​។

លោក​វេជ្ជបណ្ឌិត ម៉េងលី បន្តថា​៖ «​ខ្ញុំ​គឺជា​មនុស្ស​ដំបូង​គេ​ដែល​ចេញ​វីដេអូ​ដើម្បី​ផ្តល់​ដំបូន្មាន​ដល់​ប្រជាជន​ឲ្យ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការធ្វើ​អនាម័យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​ចាប់តាំងពី​មេរោគ​នេះ​ផ្ទុះឡើង ដំបូង​ម្ល៉េះ​ហើយ​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ​ចំពោះ​សុវត្ថិភាព​សាធារណៈ​គឺ​នៅ​ដដែល​មិន​ការ​មាន​ផ្លាស់ប្តូរ​ឡើយ​»៕

ក្រុមហ៊ុន MJQE គឺជា​ក្រុមហ៊ុនមេ​នៃ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ (AIS) ដែល​មាន​សិស្ស​ចូលរៀន ១៤ ៥០០ នាក់​។