ការរីករាលដាល​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក បាន​នាំមក​នូវ​ភាព​មិនប្រាកដប្រជា​ដល់​វិស័យអប់រំ​នៅ​ប្រទេស​កម្ពុជា។ ឆ្លៀត​ក្នុង​ឱកាស​នេះ​លោក Clive Swale នាយក​សាលា​អន្តរជាតិ Invictus ភ្នំពេញ បានផ្តល់​បទសម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការនាំ​យក​ការអប់រំ​ប្រកប​ដោយ​គុណភាព​ជាមួយ​តម្លៃ​សមរម្យ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា។

តើ​លោក​អាច​ប្រាប់​ខ្ញុំ​បាន​ទេ​អំពី​ការ​ផ្តល់​ជូន​ពិសេស​ចំនួន ២ ឆ្នាំ​សិក្សា ដែល​មាន​តម្លៃ​ត្រឹមតែ​ ៥០០០ ​ដុល្លារ​ក្នុង ១ ឆ្នាំ?

សិស្សានុសិស្ស​ចំនួន ១០០ នាក់​ដំបូង​ដែល​ចុះ​ឈ្មោះ​ចូលរៀន​នៅ​សាលា​របស់​យើង​នឹង​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ពិសេស ពោលគឺ​បង់ត្រឹម​តែ ៥០០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង ១ ឆ្នាំ​សម្រាប់​រយៈពេល ២ ឆ្នាំ​សិក្សា​ខាង​មុខ​គឺ​ឆ្នាំ​សិក្សា (២០២០-២០២១ និង ២០២១-២០២២)។ សម្រាប់​សិស្សដែល​ចុះឈ្មោះ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ខែ​សីហា​ក្នុង​ឆ្នាំ​នេះ​នឹង​រីករាយ​ជាមួយ​ការផ្តល់​ជូន​ពិសេស​នេះ។ ការផ្តល់​ជូន​នេះ​គឺ​ដើម្បី​ផ្តល់​ការអប់រំ​ដែល​មាន​គុណភាព​ខ្ពស់​ជាមួយ​តម្លៃ​សមរម្យ​ ជាពិសេស​ក្នុង​អំឡុង​ពេល​មាន​បញ្ហា​សេដ្ឋកិច្ច។

តម្លៃ​នេះ​បើ​ធៀប​ទៅ​សាលា​អន្តរជាតិ​ដទៃ​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ខុសគ្នា​យ៉ាង​ម៉េច​ដែរ?

បើ​ធៀប​ទៅ​សាលា​អន្តរជាតិ​ដទៃ​ទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ យើង​មាន​តម្លៃ​សមរម្យ​ទាក់ទង​នឹង​ថ្លៃ​បង់​សាលា ពោល​គឺ​យើង​ផ្តល់​តម្លៃ​ថេរ​សម្រាប់​សិស្ស​ថ្នាក់​បឋមសិក្សា​ចាប់ពី​ថ្នាក់​ទី ១ ​ដល់​ទី​ ៦។ យើង​មិន​គិត​ថ្លៃ (capital fee) ពី​ឪពុកម្តាយ​ប្រចាំ​ឆ្នាំ ដូច​សាលា​អន្តរជាតិ​ដទៃ​ទៀត​ទេ។ តាម​ការស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា សាលាអន្តរជាតិ Invictus ភ្នំពេញ​មាន​តម្លៃ​សមរម្យ​ជាង​ដៃគូ​ប្រកួតប្រជែង​ធំៗ​របស់​យើង ៤ ក្នុង​ចំណោម ៧ ដែល​ជា​មធ្យម​​ត្រូវ​បង់​ចន្លោះ​ពី ១៥៩៦ ទៅ ៩២៥០ ដុល្លារ​ក្នុង ១ ឆ្នាំ។

សាលា​រៀន​មួយ​ចំនួន​បាន​ដំឡើង​ថ្លៃ​តើ​សាលា Invictus ប្រកាន់​ជំហរ​ដូចម្តេច ចំពោះ​បញ្ហា​នេះ?

យើង​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ការប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការផ្តល់​ការអប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ក្នុង​តម្លៃ​សមរម្យ​មួយ​សម្រាប់​ឪពុកម្តាយ​នៅក្នុង​ប្រទេស​កម្ពុជា។ ខណៈ​សាលា​អន្តរជាតិ​មួយចំនួន​បាន​ដំឡើង​ថ្លៃ​ក្នុង​គ្រា​ដ៏លំបាក​នេះ សាលា​អន្តរជាតិ Invictus ភ្នំពេញ​បាន​ជ្រើសរើស​ការបន្ធូរបន្ថយ​តម្លៃ​ពី ៨០០០ ដុល្លារ​មក​នៅ​ត្រឹម ៥០០០ ដុល្លារ​ក្នុង ១ ឆ្នាំ។

សិស្សានុសិស្ស​ដែល​មិន​អាច​មក​រៀន​នៅ​សាលា​របស់​យើង​ក្នុង​រាជធានី​ភ្នំពេញ​បាន​ពួកគេ​ក៏​អាច​ចុះ​ឈ្មោះ​ចូល​រៀន​តាម​អនឡាញ www.invictus.family ជាមួយ​នឹង​តម្លៃ​ត្រឹម​តែ​ ៤០០០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង ១ ឆ្នាំ។

តើ​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​លោក​បាន​ជួប​ប្រទះ​នៅពេល​បើក​សាលារៀន​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ដែល​កំពុង​រាតត្បាត​ខ្លាំង​បែប​នេះ?

ស្ថានភាព​វីរុស​នេះ​ពិតជា​នាំ​មក​នូវ​បញ្ហា​ប្រឈម​សម្រាប់​មនុស្ស​គ្រប់​គ្នា ទោះ​យ៉ាង​ណា​បច្ចេកវិទ្យា​បាន​ផ្តល់ឲ្យ​យើង​នូវ​ដំណោះស្រាយ​ដ៏អស្ចារ្យ។ អាណាព្យាបាល​ទាំងអស់​អាច​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើង​បាន​យ៉ាងងាយស្រួល​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សាលា​របស់​យើង​ ជាមួយ​នឹង​នាយកសាលា​ និង​លោកគ្រូ-អ្នកគ្រូ ដែល​មាន​បទពិសោធ។ សាលា​យើង​មាន​ទីតាំង​ងាយស្រួល​​កម្មវិធីសិក្សា​ច្បាស់លាស់ បណ្ណាល័យ​មាន​ផាសុកភាព និង​បរិវេណ​សាលា​ដ៏ល្អ។

យើង​ក៏កំពុង​រៀបចំ​វគ្គ «ជួប​ជាមួយ​នាយក​សាលា និង​លោកគ្រូ-អ្នកគ្រូ» តាមរយៈ​ video conference ដើម្បី​អនុញ្ញាត​ឱ្យ​អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំងអស់​បាន​ឃើញ និង​ស្គាល់​ថ្នាក់​ដឹកនាំ​សាលា​របស់​ពួកគេ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ថា​តើ​សាលា​របស់​យើង​ពិតជា​ស័ក្តិសម​សម្រាប់​ពួកគេ​ដែរ​ឬ​ទេ?។

តើ​វិបត្តិ​នេះ​បាន​ជះឥទ្ធិពល​ដល់​ផែនការ​ដើម​របស់​លោក​ដែរ​ឬ​ទេ?

វិបត្តិ​នេះ​បាន​នាំមកនូវ​ភាពរអាក់រអួល​ជាច្រើន។ ទន្ទឹម​នឹង​នេះ​ដែរ យើង​ជឿជាក់​លើ​ស្មារតី​នៃការតស៊ូ ហើយ​យើង​នឹង​ជម្នះ​រាល់​ឧបសគ្គ​ទាំងនេះ​ដើម្បី​ផ្តល់​ការអប់រំ​ដែល​មាន​គុណភាព​ខ្ពស់​​ក្នុង​តម្លៃ​សមរម្យ។ គុណតម្លៃ​ដ៏សំខាន់​មួយ​ដែល​មាន​នៅ​សាលា​អន្តរជាតិ Invictus ភ្នំពេញ​គឺ​តម្លៃ​នៃ​ការអត់ធ្មត់​។ យើង​ជឿជាក់​លើ​ការតស៊ូ​ និង​ខិតខំ​ដើម្បី​វឌ្ឍនភាព។

តើ​លោក​នឹង​រៀបចំ​ការសិក្សា​តាម​អនឡាញ​ដែរ​ឬ​ទេ?

បន្ថែម​ពី​លើ​ការផ្តល់​ជូន​ការសិក្សា​តាម​ផ្ទះ​ដល់​សិស្សានុសិស្ស ឥឡូវ​នេះ​សាលា​អន្តរជាតិ Invictus ភ្នំពេញ​កំពុង​ផ្តោត​លើ​ទស្សនៈ​បង្រៀន​តាម​អនឡាញ (virtual campus) www.invictus.family ដើម្បី​ផ្តល់​ជូន​នូវ​ការសិក្សា​នៅផ្ទះ​ពេញ​ម៉ោង​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ពិភពលោក។ សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី ១ ដល់​ទី ៦ ពេល​នេះ​អាច​ចុះឈ្មោះ​ចូល​រៀន​ជាមួយ​កម្មវិធី InvictusFamily ដើម្បី​ចូលរួម​សិក្សា​មេរៀន​ប្រចាំ​ថ្ងៃ​តាម​កាលវិភាគ​ច្បាស់លាស់​ដែល​បង្រៀន​ដោយ​លោកគ្រូ-អ្នកគ្រូ​ដែល​មាន​សមត្ថភាព និង​បទពិសោធ​ខ្ពស់​មកពី​គ្រប់​សាខា​របស់​សាលា​អន្តរជាតិ Invictus។

នេះ​គឺជា​វគ្គសិក្សា​តាម​អនឡាញ​ពេញ​ម៉ោង​ដំបូង​គេ​របស់​សាលា​អន្តរជាតិ​មួយ​នេះ​បន្ទាប់ពី​បាន​បង្កើត​សាខា​ចំនួន ៣ កន្លែង​នៅ​ប្រទេស​សិង្ហបុរី, ២ សាខា​នៅ​ទីក្រុង​ហុងកុង និង​សាខា​ចុងក្រោយ​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ។

យើង​រួម​បញ្ចូល​គ្នា​នៃ​កម្មវិធី​ Zoom សម្រាប់​ Video Conference និង Google Classroom ដើម្បី​អនុវត្ត​មេរៀន​រៀន​នៅ​តាម​ផ្ទះ (HBL)។

លោក Clive Swale នាយកសាលាអន្តរជាតិ Invictus ភ្នំពេញ ។

តើ​លោក​ឆ្លើយតប​យ៉ាងណា​ចំពោះ​វិបត្ដិ​នៃ​ជំងឺ​កូវីដ​បច្ចុប្បន្ន?

ស្ថានភាព​បច្ចុប្បន្ន​នេះ​បាន​បង្ក​ការលំបាក និង​ការពន្យារពេល​មួយ​ចំនួន។ ទន្ទឹម​នឹង​នេះ ប្រសិន​បើ​យើង​ឆ្លើយតប​ជា​វិជ្ជមាន និង​ជោគជ័យ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនេះ នោះ​វា​មិនមែន​ជា​បញ្ហា​បង្អាក់​ឡើយ។ យើង​អាច​ប្រើ​បទពិសោធ​នេះ​ជា​ជំហាន​ឈាន​ទៅរក​កំណើន និង​ជោគជ័យ​ជា​បន្តបន្ទាប់។ជាក់ស្តែង​សាលា​អន្តរជាតិ Invictus ឥឡូវ​នេះ​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​សកម្មភាព​ក្នុង​ការបង្រៀន និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សិស្សានុសិស្ស​របស់​យើង​។ លោកគ្រូ-អ្នកគ្រូ​របស់​យើង​ប្រើប្រាស់​កម្មវិធី Google Classroom និង Google Meet ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សិស្សានុសិស្ស​របស់យើង​ និង​បង្រៀន​ពួកគេ​ជា​រៀងរាល់​ថ្ងៃ។ យើង​ក៏​បាន​បង្កើត​​កម្មវិធី​សិក្សា​តាម​អនឡាញ​មាន​ឈ្មោះ​ថា Invictus Family ដើម្បី​ផ្តល់​នូវ​គុណភាព​អប់រំ​ខ្ពស់​នៅ​តាម​ផ្ទះ។ ទោះ​យ៉ាង​ណា ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការផ្តល់​ការអប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ​នឹង​មិន​ផ្លាស់ប្តូរ​ឡើយ។

តើ​លោក​រៀនសូត្រ​បាន​មេរៀន​អ្វី​ខ្លះ​ពី​សាលា​ដែល​លោក​បាន​បង្កើត​កាន់តែ​ច្រើន​ក្នុង​អំឡុង​ពេល​មាន​វិបត្តិនេះ?

យើង​បាន​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការប្រើប្រាស់ វេទិកា ឧបករណ៍ និង​ធនធាន អនឡាញ​ឲ្យ​កាន់តែ​សម្បួរបែប ដើម្បី​ធ្វើឲ្យ​ការសិក្សា​កាន់តែ​មាន​ភាពទាក់ទាញ។ យើង​បាន​ចែក​រំលែក​បទពិសោធ​ការសិក្សា​ល្អៗ​ក្នុង​ចំណោម​សាខា​របស់​យើង។

តើ​លោក​នឹង​យក​បទពិសោធ​ទាំងអស់​នេះ​មក​អនុវត្ត​សម្រាប់​សាខា​នៅ​ទីក្រុង​ភ្នំពេញ​ឬ​ទេ?

ជាការពិត​ណាស់​យើង​នឹង​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធ និង​ការអនុវត្ត​ល្អៗ​របស់​យើង​ជាមួយ​សាលា​របស់​យើង​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​នូវ​ការអប់រំ​ល្អ​បំផុត។

តើ​លោក​នឹង​ប្តូរជំហរ​របស់​សាលា​ដោយសារ​វិបត្តិ​នេះ​ដែរ​ឬ​ទេ?

យើង​នឹង​បន្ត​ប្រកាន់ខ្ជាប់​បេសកកម្ម​របស់​យើង​ក្នុង​ការផ្តល់​នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព ​និង​តម្លៃសមរម្យ​ដែល​អាច​ផ្តល់​ការបណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​ក្នុង​វិធី​ច្នៃ​ប្រឌិត និង​បំផុសគំនិត​​ឱ្យក្លាយ​ជា​អ្នក​បន្ត​ចំណេះដឹង​ ​ដែល​បាន​ចូលរួម​ចំណែក​ជា​វិជ្ជមាន​សម្រាប់​អនាគត​។ យើង​នឹង​បន្ត​ប្រើប្រាស់​ធនធាន​តាមអនឡាញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​បំពេញ ​និង​លើកកម្ពស់​ការអប់រំ​ដែល​ផ្តល់​ដោយ​លោកគ្រូ-អ្នកគ្រូ​របស់​យើង។

តើ​លោកនឹង​បន្ត​ធានា​ឧត្តមភាព​នៃ​ការអប់រំ​យ៉ាង​ដូចម្តេច?

តាមរយៈ​ការជ្រើសរើស​សាលា​ឈានមុខ និង​លោកគ្រូ-អ្នកគ្រូ​ល្អៗ​ក៏​ដូចជា​ការផ្តល់​នូវ​កម្មវិធី​សិក្សា​ប្រកប​ដោយ​ប្រសិទ្ធភាព​បរិក្ខារ និង​ធនធាន​ល្អៗ ​យើង​នឹង​ផ្តល់​នូវ​ការអប់រំ​ដ៏ល្អឥតខ្ចោះ​ដល់​សិស្សានុសិស្ស​របស់​យើង​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ។

តើ​លោក​មើលឃើញ​ថា​វិបត្តិ​នេះ​បាន​ជះឥទ្ធិពល​ដូចម្តេច​ចំពោះ​វិស័យ​អប់រំ​នៅ​កម្ពុជា?

នេះ​ជា​រឿងថ្មី​មួយ ដែល​ផ្តោត​សំខាន់​ទៅ​លើ​អនាម័យ និង​សុខុមាលភាព។ ហើយ​ក៏​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​សារៈសំខាន់​នៃ​ការថែទាំ​សុខភាព ​និង​ការធ្វើ​ការងារ​ជា​ក្រុម​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​សង្គម។ សាលា​អន្តរជាតិ Invictus ភ្នំពេញ​ចូលរួម​ចំណែក​ក្នុង​ការអប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ។

ពាក្យ Invictus មាន​ន័យថា «អង់អាច»។ ​តើក្នុង​អំឡុង​ពេល​នេះ​សាលា​បង្ហាញ​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ​យ៉ាង​ដូចម្តេច?

កម្មវិធី Invictus Family ដែល​ជា​កម្មវិធី​ផ្តល់​ការសិក្សា​តាម​ផ្ទះ គឺប្រសូត​ចេញ​ពី​ស្មារតី​នៃ​ពាក្យ​អង់អាច​នៃ​សាលា​អន្តរជាតិ Invictus។ យើង​ទទួលបាន​ការសាកសួរ​ជា​ច្រើន​ពី​ឪពុក​ម្តាយ​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​ប្រទេស​សិង្ហបុរី​ កម្ពុជា ​ជប៉ុន តៃវ៉ាន់ កូរ៉េ និង​ប្រទេស​ជាច្រើន​ទៀត​។ យើង​ជឿជាក់​ថា​នេះ​គឺជា​សករាជ​ថ្មី​មួយ​សម្រាប់​ការសិក្សា​អនឡាញ។ ដូច្នេះ​យើង​នឹង​​ផ្តល់​ការ​សិក្សាថ្នាក់​អនុវិទ្យាល័យ​ ផ្អែកលើ​កម្មវិធី​សិក្សា​ខេមប្រ៊ីជ​កម្រិត​អនុវិទ្យាល័យ​ Cambridge secondary curriculum កម្មវិធី​ប្រឡង​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ​អន្តរជាតិ IGCSE និង​កម្មវិធី​សិក្សា​របស់ ខេមប្រ៊ីជកម្រិត A Level នៅ​ខែ​សីហា​នេះ។

តើ​លោក​មើលឃើញ​ថា​វិបត្តិ​នេះ​បាន​ជះឥទ្ធិពល​យ៉ាង​ដូចម្តេច​ទៅ​លើ​វិស័យ​អប់រំ​ជា​ទូទៅ? នៅក្នុង​តំបន់?

អ្នកផ្តល់​ការអប់រំ​ត្រូវប្រកាន់​ខ្ជាប់​ឲ្យ​បាន​នូវ​ការអប់រំ​ដែល​មានគុណភាព​សម្រាប់​សិស្ស​ដែល​រៀន​នៅ​​សាលា​រៀនក៏ដូចជា​សិស្ស​ដែល​រៀន​អនឡាញ​នៅ​តាម​ផ្ទះ​ ខណៈ​តម្រូវការ​សម្រាប់​ការអប់រំ​ដែល​​មាន​គុណភាព​ខ្ពស់​កើនឡើង។

តើ​បច្ចេកវិទ្យា​នឹង​ដើរតួនាទី​កាន់តែ​ធំ​ជាង​មុន​មែនទេ? តើលោក​មើល​ឃើញ​ការរៀន​សូត្រ​តាមបែប​ឌីជីថល​ត្រូវ​បានដាក់​បញ្ចូល​កាន់តែ​ច្រើន​នៅក្នុង​ថ្នាក់រៀន​សាលា​អន្តរជាតិ Invictus ដែរ​ឬ​ទេ?

បច្ចេកវិទ្យា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​កាន់តែ​ខ្លាំង​ឡើងៗ ​ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការសិក្សា​នៅ​តាម​ផ្ទះ។ ទន្ទឹម​នឹង​នេះ​ដែរ ចំណេះដឹង​ការតាំងចិត្ត និង​ការឧស្សាហ៍​ព្យាយាម​ពីសំណាក់គ្រូ​របស់​យើង ក្នុង​ការប្រើប្រាស់​ការបង្រៀន​បែប​ឌីជីថល ពិតជា​បាន​រួមចំណែក​ដល់​បទពិសោធ​អប់រំ​ប្រកប​ដោយ​ជោគជ័យ​សម្រាប់​សិស្សានុសិស្ស។

តើការជួសជុល​កែលម្អ​សាលា​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ដំណើរការ​យ៉ាង​ដូចម្តេច ? ចំណែកឯ​ការជួល​គ្រូបង្រៀន និង​ការចុះឈ្មោះ​របស់​សិស្ស យ៉ាង​ម៉េច​ដែរ?

ការជួសជុល​កែលម្អ​សាលា​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន។ សាលា​របស់​យើង​នឹង​ត្រៀម​រួច​រាល់​សម្រាប់​ការចូលរៀន​នៅក្នុង​ខែ​សីហា​ខាងមុខ​នេះ។ ក្នុង​នាម​ជា​នាយកសាលា​ដែល​មាន​បទពិសោធ​បង្រៀន​រយៈពេល ១៨ ឆ្នាំ​ខ្ញុំ​នឹង​ជ្រើសរើស ក៏​ដូចជា​អភិវឌ្ឍគ្រូ​របស់​ខ្ញុំ​ឲ្យ​កាន់តែ​ខ្លាំង​ឡើង។ យើង​កំពុង​ទន្ទឹង​រង់ចាំ​ស្វាគមន៍​សិស្សានុសិស្ស​ថ្មី​របស់​យើង​ឆាប់ៗ​ខាងមុខ​នេះ។

តើ​ចំណុច​វិជ្ជមាន​អ្វីខ្លះ​ដែល​អាច​ទាញ​យក​ពី​ស្ថានភាព​បច្ចុប្បន្ន?

យើង​បាន​យល់​ដឹងបន្ថែម​អំពី​សារៈសំខាន់​នៃការអប់រំ​ប្រកប​ដោយគុណភាព ​និង​ការ​ធ្វើការ​ជា​ក្រុម​។ យើង​ក៏​បាន​បង្កើន​ប្រសិទ្ធភាព​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​ការអប់រំ ​និង​ការ​ប្រាស្រ័យ​ទាក់ទង។ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នេះ​ឱកាស​ក៏​មាន​ច្រើន​ផង​ដែរ។ ក្នុងគ្រា​ដ៏លំបាក​នេះ​យើង​អាច​ពង្រឹង​គុណភាព​សាលា​អន្តរជាតិ Invictus ឲ្យ​កាន់តែ​រឹងមាំ​មាន​ការគោរព ការយកចិត្ត​ទុកដាក់ ការសហការ និង​ការរៀនសូត្រ​ឲ្យ​កាន់តែ​មាន​ឧត្តមភាព។

ពេលនេះ​តើ​លោក​មាន​ដំបូន្មាន​អ្វី​ខ្លះ​សម្រាប់​សិស្សានុសិស្ស​ លោកគ្រូ-អ្នកគ្រូ ក៏ដូចជា​សហគមន៍​ទូទៅ?

សូម​ឲ្យ​យើង​បន្ត​មាន​សុខ​សុវត្ថិភាព និង​សុខភាព​ល្អ។ សូម​ឲ្យ​យើង​ប្រើប្រាស់​ឱកាស​នេះ រៀនសូត្រ​ឲ្យ​កាន់តែ​ជោគជ័យ និង​រីកចម្រើន​ទាក់ទង​ទៅ​នឹង​ចំណេះដឹង និង​ជំនាញ។ ចូរ​យើង​រួម​គ្នា​​បង្កើន​គុណតម្លៃ​វិជ្ជមាន ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ការរីក​ចម្រើន​ទៅ​មុខ៕

អញ្ជើញ​ចូលរួម​កម្មវិធី​សំណេះសំណាល​របស់​លោក​នាយកសាលា ជាមួយ និង​អាណាព្យាបាល​សិស្ស​នៅ​ថ្ងៃទី ១៥ ខែ​ឧសភា វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់​ដល់​ម៉ោង ១ រសៀល ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់​ទូរស័ព្ទ 092 222 868