ភាព​ជឿនលឿន​នៃ​ផ្នែក​បច្ចេកវិទ្យា​បាន​ផ្លាស់ប្តូរ​សង្គម​របស់​យើង​យ៉ាង​ច្រើន​។ តាមរយៈ​ការ​ប្រើប្រាស់​អ៊ិនធឺរណេត ​និង​ឧបករណ៍​ចល័ត ព័ត៌មាន​អាច​រក​បាន​យ៉ាង​ឆាប់​រហ័ស ដែល​ធ្វើ​ឲ្យ​ការ​សិក្សា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​។​

ការ​វិវឌ្ឍ​នេះ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​លឿន​ដែល​មិន​ធ្លាប់​មាន​។ ចំណេះ​ដឹង ​និង​ជំនាញ​ដែល​កំពុង​បង្រៀន​អាច​នឹង​មិន​មាន​តម្រូវការ​នាពេល​អនាគត​។ ដូច្នេះ​បេសកកម្ម​ដ៏​សំខាន់​របស់​សាលា ​គឺ​រៀបចំ​ឱ្យ​សិស្ស​ត្រៀម​ខ្លួន​សម្រាប់​ពេល​អនាគត​។

សាលា​អន្តរជាតិ​សិង្ហបុរី (SCIA) ចែក​រំលែក​សមត្ថភាព​សតវត្សរ៍​ទី ​២១ ហើយ​ក៏​បង្រៀន​ឲ្យ​សិស្ស​ក្លាយ​ជា​អ្នក​សិក្សា​ដោយ​ខ្លួន​ឯង​។ ការ​សិក្សា​ដោយ​ខ្លួន​ឯង (SDL) តម្រូវ​ឲ្យ​ចេះ​ស្វែង​យល់​ដោយ​ខ្លួន​ឯង ​និង​បន្តរ​រក​ការ​រីក​ចម្រើន​។

គ្រូ​នៅ​សាលា SCIA ណែនាំ​សិស្ស​ឱ្យ​អនុវត្ត SDL តាម​របៀប​ដែល​សម​ស្រប​តាម​អាយុ​របស់​សិស្ស​។ តាមរយៈ​ការ​បង្រៀន​នេះ សិស្ស​បណ្ដុះ​ការ​ស្រលាញ់​ការ​រៀន បង្កើន​ភាព​ជា​ម្ចាស់​ការ​នៃ​ការ​លូតលាស់ និង​បង្កើន​ការ​ត្រៀម​ខ្លួន​សម្រាប់​អាជីព​នាពេល​អនាគត​។

សិស្សរៀនតាមផ្ទះ កំឡុងពេលគេបិទសាលាបណ្ដោះអាសន្ន។

SDL ត្រូវ​បាន​អភិវឌ្ឍ​តាមរយៈ​ការ កសាង​បរិយាកាស​សិក្សា បែប​សហប្រតិបត្តិការ ដែល​តម្រូវ​ឲ្យ​គ្រូ​ធ្វើ​ជា​ទីប្រឹក្សា​ច្រើន​ជាង​លក្ខណៈ​ផ្លូវ​ការ​។

ការ​ដាក់​ដំណើរការ​កម្មវិធី​សិក្សា​នៅ​ផ្ទះ ​(HBL) ​បច្ចុប្បន្ន​នេះ ដោយសារ​ការ​បិទ​សាលា គឺ​ជា​ឱកាស​មួយ​សម្រាប់​សិស្ស​ក្នុង​ការ​អនុវត្ត​កម្មវិធី SDL​។

កម្មវិធី​សិក្សា​នៅ​ផ្ទះ​របស់​សាលា SCIA ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទាក់ទាញ​តាមរយៈ​កម្មវិធី​ផ្សេងៗ​ដូចជា Class Dojo និង Microsoft Teams។ គ្រូ​បង្រៀន​មេរៀន​តាមរយៈ​វីដេអូ​ដែល​បាន​ថត​ទុក ការ​បង្រៀន​ដោយ​ផ្ទាល់ និង​ការ​ដាក់​កិច្ចការ​ឲ្យ​សិស្ស​ធ្វើ​។

គ្រូ​ជំរុញ​និង​ដឹកនាំ​បទពិសោធន៍​នៃ​ការ​សិក្សា​របស់​សិស្ស ជួយ​សម្រួល​ដល់​គំនិត​ផ្តួចផ្តើម​ក្នុង​ការរៀន ហើយ​ក៏​ទទួល​ពិគ្រោះ​យោបល់​ផង​ដែរ​។

សិស្ស​អនុវត្តតាម​កាលវិភាគ​កម្មវិធី HBL​។ ថ្នាក់​មត្តេយ្យ​នៅ​សាលា SCIA គ្រូ​និទាន​រឿង​គួរ​ឱ្យ​ទាក់ទាញ​។ ថ្នាក់​បឋម​សិក្សា ​និង​វិទ្យាល័យ គ្រូ​ផ្នែក​វិទ្យាសាស្ត្រ​ ថត​បង្ហាញ​ការ​ធ្វើ​ពិសោធន៍ ​និង​ណែនាំ​សិស្ស​ឱ្យ​អនុវត្ត​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ដោយ​សុវត្ថិភាព​។

គ្រូ​ផ្នែក​កីឡា​ផ្តល់​លំហាត់​ប្រាណ​ប្រចាំ​សប្តាហ៍ ដើម្បី​ឱ្យ​សិស្ស​បន្ត​មាន​ភាព​សកម្ម​។ នៅ​ពេល​ដែល​គ្រូ​ដើរ​តួ​ជា​អ្នក​សម្របសម្រួល ពួក​យើង​សង្កេត​ឃើញ​ថា ​សិស្ស​ជាច្រើន​មាន​ភាព​ជា​ម្ចាស់ការ ​និង​ទំនួល​ខុស​ត្រូវ​កាន់​តែ​ខ្ពស់​ក្នុង​ការ​សិក្សា​។

ក្នុង​ពេល​ដែល​សាលា​ផ្អាក​ដំណើរការ​នេះ គឺ​ជា​ពេល​ដែល​ចាំបាច់​បំផុត​ដែល​ពួក​យើង​ត្រូវ​រួមគ្នា​ជា​សហគមន៍​តែ​មួយ​។ ក្នុង​រយៈពេល​ជា​ច្រើន​សប្តាហ៍​មក​នេះ បុគ្គលិក​របស់​សាលា SCIA រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សិស្ស​ និង​ឪពុក​ម្តាយ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ផ្លាស់ប្តូរ​មករៀន​កម្មវិធី HBL​។

បន្ថែម​ពី​លើ​នេះ លោក Brenton Toh ព្រឹទ្ធបុរស​ផ្នែក​បឋម​សិក្សា​នៅ​សាលា SCIA ចែក​រំលែក​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖ ​បង្កើត​ទម្លាប់​ឱ្យ​កូន​របស់​អ្នក​មាន​រចនាសម្ព័ន្ធ​ក្នុង​ការ​រៀន​សូត្រ​នៅ​ផ្ទះ​។ ពិភាក្សា​ជាមួយ​គាត់ ពី​របៀប​ដែល​គាត់​ចង់​រៀន​សូត្រ​។ រៀបចំ​កន្លែង​ជាក់លាក់​នៅ​ផ្ទះ សំរាប់​ឲ្យ​គាត់​បំពេញ​កិច្ចការ​ជា​ប្រចាំ​។

លោក Brenton Toh ចែករំលែកគន្លឹះសិក្សានៅតាមផ្ទះ តាមរយៈការសិក្ខាសាលាតាមអនឡាញ។

ដាក់​កំណត់​ពេល​វេលា​ជាក់​លាក់ ដែល​កូន​របស់​អ្នក​អាច​ប្រើប្រាស់​កុំព្យូទ័រ​បាន​។ ប្រាប់​ពួក​គាត់​ពី​ការ​រំពឹង​ទុក​របស់​អ្នក​។ គោលការណ៍​ណែនាំ​សាមញ្ញៗ គឺ​មិន​ឲ្យ​លើស​ពី ​៤​ ម៉ោង ​​ក្នុង​មួយ​ថ្ងៃ​សម្រាប់​សិស្ស​ថ្នាក់​បឋម​សិក្សា និង​មិន​ឲ្យ​លើស​ពី ​៥ ​ម៉ោង​សម្រាប់​សិស្ស​ធំ​។

អនុញ្ញាត​ឲ្យ​កូន​របស់​អ្នក​រៀន​ដោយ​ឯករាជ្យ​។ វា​អាច​សាមញ្ញ​ដូចជា​អនុញ្ញាត​ឱ្យ​ពួក​គាត់​ដោះស្រាយ​ល្បែង​ផ្គុំ​រូបភាព​ដោយ​ខ្លួន​ឯង​។ បង្រៀន​ឲ្យ​ពួក​គាត់​ស្វែងរក​ដំណោះស្រាយ​។ កុំ​ផ្តល់​ចម្លើយ​ភ្លាមៗ​។ ភ្ញោច​គំនិត​ពួក​គាត់​ដោយ​​ផ្តល់​ពេល​វេលា​ឱ្យ​ពួក​គាត់​គិត​។​

ការ​ត្រៀម​ខ្លួន​សម្រាប់​ពេល​អនាគត​មាន​ន័យ​ថា ​ត្រូវ​មាន​ភាព​រឹងមាំ ជម្នះ​រាល់​ការ​លំបាក និង​ចេះ​ដោះស្រាយ​ជាមួយ​ភាព​មិន​ប្រាកដប្រជា​។ ខណៈ​ដែល​សាលា​អន្តរជាតិ SCIA បាន​ផ្អាក​ការ​បង្រៀន​នៅ​សាលា​ដោយសារ​ជំងឺ​កូវីដ ​១៩ សាលា​ជឿជាក់​ថា ​សិស្សានុសិស្ស​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​មាន​តម្លៃ​មួយ គឺ​ការ​ក្លាយជា​អ្នក​រៀន​សូត្រ​ដោយ​ខ្លួនឯង​៕