The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - «​ជើងឯក​ប៉ះគ្នា» ​បើក​ឱកាស​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​ប្រកួត​ដណ្តើម​យក​រង្វាន់​ធំ

«​ជើងឯក​ប៉ះគ្នា» ​បើក​ឱកាស​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​ប្រកួត​ដណ្តើម​យក​រង្វាន់​ធំ

Content image - Phnom Penh Post
លោក មាស សំអុល (​ពីឆ្វេង​) លោក តែម ម៉ឺន និង​លោក ហួរ រតនៈ នៅក្នុង​សនិ្នសីទ​កាសែត​។ ឈន ណន

«​ជើងឯក​ប៉ះគ្នា» ​បើក​ឱកាស​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​ប្រកួត​ដណ្តើម​យក​រង្វាន់​ធំ

ភ្នំពេញៈ ស្ថានីយ​ទូរទស្សន៍ CNC និង​ដៃគូ​សហការ​ដ៏ចាស់វស្សា​របស់​ខ្លួន គឺ​ក្រុមហ៊ុន​ភេសជ្ជៈ​គោជល់ រួមទាំង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ឈាន​ដល់​ការឯកភាព​គ្នា​ក្នុង​ការបង្កើត​ព្រឹត្តិការណ៍​ប្រដាល់​ថ្មី និង​គួរ​ឲ្យ​ទាក់ទាញ​មួយទៀត​ឈ្មោះ​ថា​អ្នកតស៊ូ​គុន​ខ្មែរ​គោជល់​ «​ជើងឯក​ប៉ះគ្នា​»​។

ព្រឹត្តិការណ៍​ថ្មី​នេះ​នឹង​បើកផ្លូវ​ឲ្យ​កីឡាករ​ដែល​ធ្លាប់​បាន​ឈ្នះ​ខ្សែក្រវាត់​កន្លងមក​ទាំង​ខ្មែរ និង​បរទេស​ឡើង​មក​ប្រកួត​គ្នា ដើម្បី​ដណ្តើម​យក​ខ្សែក្រវាត់​ថ្មី​មួយទៀត និង​ប្រាក់រង្វាន់​ធំ​ភ្លាមៗ​ក្នុង​ថ្ងៃ​តែមួយ​តែម្តង គឺ​ការប្រកួត​មួយ​លើក​មាន​ ៤ នាក់​ហើយ​អ្នកឈ្នះ​បាន​លេខ​ ១ នឹង​ទទួលបាន​ ១៦ ​លាន​រៀល និង​អ្នក​បាន​លេខ​ ២ បាន​រង្វាន់​ ៤ ​លាន​រៀល​។

ជាមួយ​នឹង​ការបង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​នេះ​លោក ហួរ រតនៈ ប្រធាន​ទីផ្សារ និង​ជា​តំណាង​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍ CNC បាន​ថ្លែង​នៅក្នុង​សនិ្នសីទ​កាសែត​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​កន្លងមក​យើង​បាន​រៀបចំ​ឲ្យ​មាន​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ ស្ទើរ​គ្រប់​ប្រភេទ​ទម្ងន់​រួច​មក​ហើយ អ៊ីចឹង​ពេលនេះ​យើង​នឹង​រៀបចំ​ឲ្យ​អ្នក​ឈ្នះ​បាន​ម្ចាស់​ខ្សែក្រវាត់​ទាំងនោះ ធ្វើការ​ប្រកួត​គ្នា​ម្តង​គឺ​មិន​ថា​កីឡាករ​ខ្មែរ ឬ​បរទេស​នោះ​ឡើយ ព្រោះ​យើង​ចង់​នាំ​អ្វីដែល​ប្លែក និង​ថ្មី​មក​កាន់​សង្វៀន​របស់​យើង​គឺ​មិន​ឲ្យ​អ្នក​ទស្សនា​ពោល​ពាក្យ​ថា ដដែលៗ​នោះឡើយ​»​។

ចំណែក​លោក មាស សំអុល នាយក​ចាត់ការ​ទូទៅ​ភេសជ្ជៈ​គោជល់​នៅ​កម្ពុជា​បាន​និយាយ​ថា​៖ «​តាមរយៈ​កម្មវិធី អ្នកតស៊ូ​គុន​ខ្មែរ​ជើងឯក​ប៉ះគ្នា​នេះ គោជល់​នឹង​រៀបចំ​ឲ្យ​មាន​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ ៦៩ ​គីឡូក្រាម និង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​ដោយ​យើង​បាន​សម្រិតសម្រាំង​យក​កីឡាករ​ខ្មែរ​ជើង​ខ្លាំង​ឲ្យ​ប្រកួត​ជាមួយ​នឹង​កីឡាករ​ថៃ ដែល​សុទ្ធតែ​ជើងខ្លាំង​ដូចគ្នា​»​។

យ៉ាងណា​ក៏ដោយ​សម្រាប់​ការ​បើ​ទំព័រ​ថ្មី​នៃ​ព្រឹត្តិការណ៍​នេះ​ដែល​នឹង​ត្រូវ​ធ្វើ​នៅលើ​សង្វៀន CNC នា​ថ្ងៃទី​ ១៧ ខែ​សីហា​ខាង​មុខ​នេះ​គឺ​ភាគី​ទាំង​ ៣ បាន​សម្រេច​ដាក់​ឲ្យ​ប្រកួត​ទម្ងន់​ ៦៩ ​គីឡូក្រាម​មុន​ដោយ​យក​ម្ចាស់​ខ្សែក្រវាត់ រឿង សោភ័ណ្ឌ និង ឡុង សុភី ឲ្យ​ប្រកួត​ជម្រុះ​ជាមួយ​កីឡាករ​ថៃ Chhingchhai Kiet S.Manchhai និង Kongthailien kietnavy ដើម្បី​រក​អ្នកឈ្នះ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ខ្សែក្រវាត់ និង​ប្រាក់រង្វាន់​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​តែម្តង​។

ជាមួយ​គ្នា​នេះ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ជំរុញ​ឲ្យ​កីឡាករ​កម្ពុជា​ត្រូវ​ខិតខំ​ធ្វើការ​ហ្វឹកហាត់ និង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ដោយ​គោរព​ឲ្យ​បាន​នូវ​ច្បាប់ និង​បទបញ្ជា​នៃ​ការប្រកួត​ឲ្យ​បានល្អ​។ ជាងនេះ​ទៅ​ទៀត​ប្រធាន​សហព័ន្ធ ចិត្ត​ត្រជាក់​រូប​នេះ​បាន​ក្រើនរំឭក​ជាថ្មី​ទៅដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ឲ្យ​បំពេញ​ការងារ​ឲ្យ​បានល្អ និង​យុត្តិធម៌ ហើយ​ការជ្រើសរើស​កីឡាករ​ដាក់​ឲ្យ​ប្រកួត​មិន​ត្រូវ​មានការ​ប្រកាន់​បក្ខពួកនិយម​នោះ​ឡើយ គឺ​ត្រូវ​ធ្វើឲ្យ​មាន​តម្លាភាព ដើម្បី​ភាពរីកចម្រើន​របស់​គុន​ខ្មែរ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។