The Phnom Penh Post Search

Search form

កម្ពុជា ២ នាក់ និង​ឡាវ ២០ នាក់​ព្យួរ​អស់​មួយជីវិត

Content image - Phnom Penh Post
កីឡាករ​នៃក្លិប Lao Toyota ថតរូប​ជា​ក្រុម នៅមុន​ពេល​ប្រកួតជា​មួយបឹង​កេតអង្គរ​​។ ស្រេង ម៉េងស្រ៊ុន

កម្ពុជា ២ នាក់ និង​ឡាវ ២០ នាក់​ព្យួរ​អស់​មួយជីវិត

ក្រុងគូឡាឡាំពួ: កីឡាករ និងមន្ត្រី​ចំនួន ២២ របស់​ឡាវ និង​កម្ពុជា សុទ្ធសឹង​បានរង​ពិន័យ​ព្យួរ​អស់​មួយជីវិត ក្នុងការ​ដាក់ទណ្ឌកម្ម​មួយ​ក្នុងចំណោម​ការដាក់​ទណ្ឌកម្ម​ដ៏ធំ​បំផុត​របស់​កីឡា​បាល់ទាត់​ទ្វីបអាស៊ី ពីបទ​កំណត់​លទ្ធផល​នៃការ​ប្រកួត​ទុកជាមុន។

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​បញ្ជាក់ថា ការដាក់​ពិន័យ​ព្យួរនេះ ធ្វើឡើង​តាម​ការស៊ើប​អង្កេត​មួយ ដែលបាន​ចាប់ផ្តើម​កាលពី​ឆ្នាំ ២០១៤ ហើយថា ខ្លួននឹង​ពង្រីក​ការចាត់​វិធានការ​ដាក់ពិន័យ​នេះ​ទូទាំង​ពិភពលោក។ AFC បានចេញ​សេចក្តី​ថ្លែងការណ៍​មួយកាល​ពីល្ងាច​ថ្ងៃពុធ​ថា៖ «គណៈកម្មាធិការ​វិន័យ​របស់ AFC បាន​សម្រេច​ដាក់ពិន័យ​ព្យួរ​អស់​មួយជីវិត​ពីសកម្មភាព​ទាក់ទង​នឹង​កីឡា​បាល់ទាត់ ដល់​បុគ្គល ២២ នាក់​របស់​ឡាវ និងកម្ពុជា សម្រាប់​ការទាក់ទិន​នឹងការបន្លំ​ក្នុងការ​ប្រកួត ក្នុងពេល​តំណាង​ឲ្យក្រុម​ជម្រើសជាតិ​ឡាវ និងក្លិប Lao Toyota FC»។

AFC បានបន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះថា៖ «ការស៊ើបអង្កេត​របស់ AFC ទៅលើ​ការកំណត់​លទ្ធផល​នៃការ​ប្រកួត​ទាក់ទង​នឹងក្រុម​តំណាង​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​ឡាវ បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ ២០១៤ និង​នៅតែ​បន្តដំណើរ​ការនៃ​ការស៊ើបអង្កេត​នេះ»។

ក្នុងចំណោម​អ្នករង​ពិន័យ​ព្យួរ​ទាំង ២២ នាក់​នោះ មានតែ​អតីត​កីឡាករ​កម្ពុជា ២ នាក់គត់​ដែល​ធ្លាប់​តំណាងឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា រួមមាន​ហង្ស សុគន្ធា អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា និង​លោក​ពៀស សុធី ដែលជា​គ្រូបង្វឹក​បង្គោល​របស់​ក្លិប​អគ្គស្នងការនគរបាល​ជាតិ នាពេលបច្ចុប្បន្ន។

ការដាក់ពិន័យ​ព្យួរលើ​អតីត​កីឡាករ​នៃក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងពីរ​រូបនេះ ទាក់ទង​នឹងការ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេសឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា អំឡុង​ទសវត្សរ៍​ឆ្នាំ ២០០០។ នេះបើ​យោងទៅតាម​ការបញ្ជាក់​របស់​លោក​សារ៉ាត់ វិចិត្រ គ្រូបង្វឹក​ជំនួយ​របស់​អគ្គស្នងការ​នគរបាលជាតិ។

លោក​វិចិត្រ បាន​ប្រាប់​ភ្នំពេញ ប៉ុស្ថិ៍ កាលពីថ្ងៃ​ម្សិលមិញ​ថា៖ «ការដាក់ពិន័យ​ព្យួរនេះ​មិនទាក់ទង​ដល់ក្លិប​អគ្គស្នងការ​នគរបាលជាតិ​ឡើយ។ ការដាក់​ពិន័យ​ព្យួរនេះ ទាក់ទង​នឹងការ​ប្រកួតឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅក្រៅ​ប្រទេស​នៅចន្លោះ​ឆ្នាំ ២០០៤-២០០៥»។

ទោះបីជា​យ៉ាងណា ភ្នំពេញ ប៉ុស្តិ៍ មិនអាច​ទាក់ទង​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​បញ្ជាក់ពី​សេចក្តីលម្អិត​នៃការ​ដាក់ពិន័យ​នេះឡើយ។ ស្របពេល​ជាមួយ​គ្នានេះ AFC បាន​បញ្ជាក់ថា ក្នុង​ចំណោម​អ្នកជាប់​ពិន័យ​ទាំង ២០ នាក់​របស់​ឡាវ មាន ១៥ នាក់​ជាកីឡាករ ឬ​ជាអតីត​កីឡាករ​នៃក្រុម​ជម្រើសជាតិ​ឡាវ ឬជា​កីឡាករ​របស់​ក្លិប Lao Toyota។

សេចក្តីលម្អិត​នៃការ​ប្រកួត​ដែល​ទាក់ទិន​នឹង​ករណី​នេះ មិនត្រូវ​បានប្រកាស​ឲ្យដឹង​ឡើយ ប៉ុន្តែ កីឡាករ​បួននាក់​របស់​ឡាវ ធ្លាប់បាន​រងពិន័យ​ព្យួរ​បណ្តោះអាសន្ន​រួចជាស្រេច អំឡុងពេល​ការប្រកួត​ក្នុងព្រឹត្តិការណ៍ AFC Solidarity Cup របស់​ក្រុម​ជម្រើសជាតិ​ឡាវ កាលពី​ខែវិច្ឆិកា កន្លងទៅ។ ក្រុម​ជម្រើសជាតិ​ឡាវ បានលេង​ការប្រកួត ៣ លើក ក្នុង​យុទ្ធនាការ Solidarity Cup តាមរយៈ​ការផ្តួល​ក្រុម​ស្រីលង្កា ២-១ និង​ម៉ុងហ្គោលី ៣-០ និងចាញ់​ក្រុម​ជម្រើសជាតិ​ម៉ាកាវ ៤-១។

មន្ត្រី និងកីឡាករ​បាល់ទាត់​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​តិច ពិតជា​ងាយ​ធ្លាក់ចូល​ក្នុងដៃ​របស់​ក្រុម​ឈ្មួញ​ទិញ​លទ្ធផល ដែល​ព្យាយាម​កំណត់​លទ្ធផល​នៃការប្រកួត​សម្រាប់ការ​ភ្នាល់ផ្សេង។ ការដាក់ពិន័យ​ព្យួរ​ដ៏ធំ​បំផុត បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៣ ដែល​កាលនោះ កីឡាករ និងមន្ត្រី​របស់​ចិន ៣៣ នាក់ បានរង​ការព្យួរ​អស់​មួយជីវិត ក្រោយពី​ការស៊ើបអង្កេត​រយៈពេល ៣ ឆ្នាំលើ​អំពើ​ពុករលួយ​ក្នុង​ក្របខ័ណ្ឌលីក៕

រាយការណ៍​បន្ថែម​ដោយ អ៊ិន សុផេង

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​