The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការឈ្នះ​ពាន បង្កើន​ឲ្យ​កាតា មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង

ការឈ្នះ​ពាន បង្កើន​ឲ្យ​កាតា មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង

Content image - Phnom Penh Post
កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​កាតា បាន​ថើប​ពាន Asian Cup ក្រោយពី​ឈ្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ AFP

ការឈ្នះ​ពាន បង្កើន​ឲ្យ​កាតា មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង

ក្រុងដូហា: ពិតណាស់ ការឈ្នះ​ពាន Asian Cup ដ៏មិន​នឹកស្មាន​ដល់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កាតា គឺជា​ការឈ្នះ​ពាន​មួយ​ក្នុង​កីឡា​ដែល​បាន​បង្កើត​ឲ្យ​មាន​ការអបអរ​យ៉ាង​ខ្លាំងក្លា​ក្នុង​ទីក្រុង​ដូហា ប៉ុន្តែ វា​ស្ទើរ​តែ​មាន​ភាពជាក់លាក់​ទាំង​ស្រុង​ក្នុង​ការបង្កើត​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​។ នេះ​បើ​យោង​ទៅ​តាម​ក្រុម​អ្នកវិភាគ​។

ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​រាជធានី​នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ដែល​ជា​គូប្រជែង​មួយ​ក្នុង​ចំណោម​គូប្រជែង​របស់​កាតា​ក្នុង​ជម្លោះ​ដ៏ជូរចត់​ក្នុង​តំបន់ ត្រូវ​បាន​រំពឹងទុក​ថា​នឹង​បង្កើត​ឲ្យ​មាន​ការ​ចងគំនុំ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​រវាង​កាតា និង​ប្រទេស​ជា​គូប្រជែង​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​។

ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រុម​ជម្រើស​ជាតិ​កាតា​បាន​ផ្តួល​ក្រុម​ជប៉ុន ៣-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ វា​បាន​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​កាន់តែ​ខ្លាំង​រួច​ជា​ស្រេច​ក្នុង​ប្រទេស​ឈូង​សមុទ្រ​មួយ​នេះ​។ លោក Kristian Coates Ulrichsen អ្នកស្រាវជ្រាវ​ម្នាក់​នៅឯ​សាកលវិទ្យាល័យ Rice បាន​ឲ្យ​ដឹងថា​៖ «​អារម្មណ៍​នៃ​ភាពជូរចត់​ណា​មួយ​ក្នុង​ទីក្រុង​អាប៊ូដាប៊ី​ទាក់ទង​នឹង​របៀប​ដែល​ពួកគេ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​យុទ្ធនាការ​អាច​ជា​ការបង្ហាញ​ពី​ការរីក​កាន់តែ​ធំ​នៃ​សកម្មភាព​ប្រឆាំង​នឹង​កាតា​»​។

លោក​បាន​ប្រាប់​បន្ត​ថា​៖ «​ការឆ្លើយ​ចំពោះ​ការធ្វើ​ដំណើរ​ទៅកាន់​ការ​ឈ្នះ​ពាន Asian Cup របស់​កាតា​បាន​បង្កើត​ឲ្យ​មាន​ការ​បែងចែក​កាន់តែ​ធំ​ក្នុង​ប្រទេស​ជាប់​ឈូង​សមុទ្រ​»​។

លោក Ulrichsen បាន​បន្ថែម​ទៀត​ថា​៖ «​ប្រជាជន​អ៊ូម៉ង់ និង​កូវ៉ែត​បាន​សម្តែង​នូវ​ការរីករាយ​ទៅ​លើ​ជ័យជម្នះ​របស់​កាតា និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​សាធារណៈ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​ច្រានចោល​របស់​ពួកគេ​ចំពោះ​ការ​ព្យាយាម​របស់​រដ្ឋ​ជា​សម្ព័ន្ធភាព​ក្នុង​ការធ្វើឲ្យ​កាតា ក្លាយ​ជា​ប្រទេស​ឯកោ​ក្នុង​តំបន់​»​។

ការ​ឈ្នះ​ពាន Asian Cup ជា​លើក​ទី​ ១ ​របស់​កាតា គឺជា​សមិទ្ធផល​ដ៏មិន​គួរ​ឲ្យ​ជឿ និង​បាន​បង្កើត​កំណត់ត្រា​ជាច្រើន​។ ជ័យជម្នះ​នេះ​នឹង​លុបចោល​ការរិះគន់​ផ្សេងៗ និង​ការ​ចំអក​អស់​រយៈពេល​ជា​យូរអង្វែង​ទៅ​លើ​ប្រទេស​ម្ចាស់ផ្ទះ World Cup ឆ្នាំ​ ២០២២ ​មួយ​នេះ​សម្រាប់​ការខ្វះ​នូវ​ភាព​ខ្លាំង​ទៅលើ​កីឡា​បាល់ទាត់​របស់​ខ្លួន​។

ក្រុម​នេះ​បាន​ផ្តួល​ក្រុម​ខ្លាំង​ ៣ ​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ World Cup នៅ​រុស្ស៊ី​បាន​ស៊ុត​បាល់​បញ្ចូល​ទី ១៩ ​គ្រាប់​របូត​វិញ​ត្រឹមតែ​ ១ ​គ្រាប់​គត់ និង​បាន​បង្កើត​ឲ្យ​មាន​អ្នកចាំទី និង​កីឡាករ​ដ៏ឆ្នើម​បំផុត និង​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ប្រចាំ​យុទ្ធនាការ​។

វា​គឺជា​ការប្រែប្រួល​ដ៏ធំ​មួយ​ក្រោយពី​ការចំណាយ​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​កាតា​ក្នុង​ការអភិវឌ្ឍ​កីឡាករ​របស់​ខ្លួន ខណៈ​ដែល​កីឡាករ​ ១៣ ​ក្នុង​ចំណោម​កីឡាករ​ទាំង​ ២៣ ​នាក់​របស់​ពួកគេ​សុទ្ធសឹង​ជ្រើស​ចេញ​ពី​ក្រុម​ថ្នាល ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ខ្សែប្រយុទ្ធ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាងគេ Ali Almoez​។ ប៉ុន្តែ​វា​ហាក់​លើស​ពី​កីឡា​ទៅ​ទៀត​។ ចាប់​តាំងពី​ខែ​មិថុនា​ឆ្នាំ​ ២០១៧ ប្រទេស​ជាច្រើន​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត បាន​កាត់​ចំណង​មិត្តភាព​ជាមួយ​នឹង​ទីក្រុង​ដូហា​តាមរយៈ​ការចោទ​ប្រកាន់​ថា ពួកគេ​បាន​គាំទ្រ​ក្រុម​ភេរវកម្ម និង​ចង់​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ដ៏ជូរចត់​មួយ​ជាមួយ​នឹង​ទីក្រុង​តេអេរ៉ង់​។ ប៉ុន្តែ​កាតា​បាន​ច្រានចោល​៕ IS

អត្ថបទគួរចាប់អារម្មណ៍