The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​លុប​ចោល​ Tokyo 2020 ជា​ព័ត៌​មាន​ក្លែង​ក្លាយ​




ការ​លុប​ចោល​ Tokyo 2020 ជា​ព័ត៌​មាន​ក្លែង​ក្លាយ​

Content image - Phnom Penh Post

ការ​លុប​ចោល​ Tokyo 2020 ជា​ព័ត៌​មាន​ក្លែង​ក្លាយ​

ក្រុង​តូក្យូ​: ​គណៈ​កម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំ​ពិក នៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​និយាយ​សម្រាល​ចំពោះ​​ការ​ស្ទង់​មតិ ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​​ការ​ថយ​ចុះ​នៃ​​ការ​​គាំ​ទ្រ​ឱ្យ​មាន​ព្រឹត្តិការណ៍​នោះ​ កាល​ពី​ថ្ងៃ​អង្គារ ហើយ​បាន​ប្រាប់​ថា របាយ​ការណ៍ដែល​អះ​អាង​ថា ការ​លុប​ចោលអាច​ត្រូវ​បាន​យក​មក​ពិភាក្សានៅ​ខែ​ក្រោយ គឺ​ជា​ព័ត៌​មាន​ក្លែង​ក្លាយ​។

ការ​លើក​ឡើង ដែលត្រូវ​បាន​និយាយ នៅ​​មិន​ដល់​ ២០០ ថ្ងៃ មុន​ព្រឹត្តិការណ៍​ ដែល​ត្រូវ​បាន​លើក​ ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ខែ​កក្កដា កើត​មាន​ចំ​ពេល​ក្រុង​តូក្យូ ស្ថិត​ក្នុង​ច្បាប់​ដាក់​ប្រទេស​ក្នុង​គា្រ​អាសន្ន​ ដោយ​សារ​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​យ៉ាង​គំហុក​ ហើយ​ចំពេល​ប្រទេស​ជា​ច្រើន​ ជុំ​វិញ​ពិភព​លោក កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នេះ​។

ក្នុង​សុន្ទរកថា ដែល​ថ្លែង​​ទៅ​កាន់​បុគ្គលិក ក្នុង​ឱកាស​ថ្ងៃ​ចូល​​ឆ្នាំ​ថ្មី នាយក​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍ Tokyo 2020 លោក Toshiro Muto បាន​បង្ហាញ​ពី​ទស្សនៈ​វិជ្ជមាន​ចំពោះ​ការ​បោះ​ឆ្នោត​ស្ទង់​មតិ​របស់​សារព័ត៌មាន Kyodo ដែល​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បង្ហា​ញថា ៤៥​ ភាគ​រយ ចង់​ឱ្យកីឡា​អូឡាំពិក Tokyo 2020​ ពន្យារ​ពេល​ម្ដង​ទៀត​ ខណៈ ៣៥​ ភាគ​រយ មាន​ទំនោរចង់​ឱ្យ​មាន​ការ​លុប​ចោល​តែ​ម្ដង​។

លោក Muto បាន​ថ្លែង​ថា​៖ «ចំនួន​មនុស្ស ដែល​ស្នើ​ឱ្យ​លុប​ចោល​ព្រឹត្តិការ​នេះ បាន​កើន​ឡើង​ប្រមាណ​ជា ៥ ភាគ​រយ​ប៉ុណ្ណោះ​។ ចំនួន​មនុស្ស ដែល​ស្នើ​ឱ្យ​ពន្យារ​ពេល បាន​កើន​ឡើង​ច្រើន ហើយ​នោះ​មាន​ន័យ​ថា នៅ​តែ​មាន​អ្នក​ ដែល​​ចង់​ឱ្យ​រៀប​ចំព្រឹត្តិការណ៍​នោះ​ដដែល»​។​

លោក​នាយក​ប្រតិបត្តិ​បាន​បន្ត​ទៀត​ថា​៖ «​ពិត​មែន​ហើយ​ ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​នោះ ប្រព្រឹត្ត​ទៅ​បាន យើង​ត្រូវ​តែ​ធានា​ថា យើង​​រៀប​ចំ​នូវ​ការ​ប្រកួត​ប្រជែង​កីឡា​ដ៏​មានសុវត្ថិភាព​មួយ ដោយ​មាន​វិធាន​ការ​ទប់​ស្កាត់​វីរុស​ច្បាស់​លាស់​។ ខ្ញុំ​មាន​ជំនឿ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ប្រជា​ប្រជន​ នឹង​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​ ដែល​គាំ​ទ្រ​ព្រឹត្តិការណ៍​នេះ​»​។

លោក Muto ក៏​បាន​ចាត់​ទុក​ផង​ដែរ​ថា ជា​ព័ត៌មាន​ក្លែង​ក្លាយ ចំពោះ​​សេចក្ដី​រាយការណ៍ពី​បណ្ដាញ​សារព័ត៌មានជប៉ុន ដែល​អះ​អាង​ថា​ គណៈ​កម្មាធិកាអូឡាំពិក (IOC) និង​អ្នក​រៀបចំ​ Tokyo 2020 នឹង​ជជែក​ពិភាក្សា ដើម្បី​សម្រេច​ជោគ​វាសនា​នៃ​ព្រឹត្តិការណ៍នេះ ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​។

លោក​ Muto បាន​បន្ថែម​ថា៖ «​នៅ​ពេល​សេចក្ដី​រាយការណ៍​ទាំង​នេះ លេច​ចេញ​មក មនុស្ស​មួយ​ចំនួន ប្រហែល​មាន​អារម្មណ៍​កង្វល់​អំពី​រឿង​ហ្នឹង​។ ខ្ញុំ​ចង់​និយាយ​ថា យើង​មិន​ធ្លាប់​គិត​ពី​វិធី​នោះ​ទាល់​តែ​សោះ​ ហើយ​សេចក្ដី​រាយ​ការណ៍​ទាំង​នោះ​ គឺ​មិន​​ពិត​សោះ​ឡើយ​»​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍